Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន គាំទ្រចំពោះការរៀបចំ កិច្ចប្រជុំកំពូលដែលលើកឡើងអំពីប្រធានបទ «សន្តិភាព» នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រចំពោះការរៀបចំ កិច្ចប្រជុំកំពូលដែលលើក​ឡើង​អំពីប្រធានបទ «សន្តិភាព» នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលគ្រោងធ្វើនៅចុងឆ្នាំ២០២១នេះ​ ហើយសម្ដេច​ក៏​យល់ព្រម ធ្វើជាសហប្រធានកិត្តិយស នៅក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។ ការប្រកាស​គាំទ្រនេះ គ្រាដែល​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ បាន​អញ្ជើញ​ចូលរួមកិច្ចប្រជុំមួយ ដែលរៀបចំ​ឡើង​ដោយ​តំណាងអង្គការសហព័ន្ធសន្តិភាពសកល (UPF) តាមរយៈប្រព័ន្ធវីដេអូ Conference។

លោកបណ្ឌិត កៅ គឹម​ហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបានចូលរួម​កិច្ចប្រជុំ ជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី នាព្រឹកនេះថា កន្លងមកអង្គការUPF បានរៀបចំកិច្ចប្រជុំជាច្រើន​លើក​មកហើយ ដូចជាឆ្នាំ២០១៨នៅប្រទេសនេប៉ាល់, ឆ្នាំ២០១៩នៅប្រទេសកម្ពុជា, និងឆ្នាំ២០២០នៅប្រទេសកូរ៉េ​ខាងត្បូង ហើយចំពោះកិច្ចប្រជុំនៅថ្ងៃនេះ គឺពាក់ព័ន្ធនឹងការងារបន្ទាន់មួយចំនួន ដែលត្រូវធ្វើបន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំនៅថ្ងៃនេះ តំណាងអង្គការUPF បានពិគ្រោះយោបល់​ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃកម្ពុជា ក្នុងការរៀបចំសកម្មភាពការងារមួយចំនួន ដែលគ្រោងរៀបចំធ្វើនៅក្នុងឆ្នាំ២០២១នេះ និងនៅពេល​ខាងមុខទៀត។ លោកបណ្ឌិត កៅ គឹមហួន បានឲ្យដឹងបន្តថា តំណាងអង្គការUPF បានជម្រាបជូនសម្ដេចតេជោ​នាយករដ្ឋមន្ត្រី អំពីការរៀបចំកិច្ចប្រជុំកំពូលមួ​យ នៅខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសកូរ៉េខាងត្បូង។ កិច្ចប្រជុំនេះ នឹងលើកយកប្រធានបទសំខាន់ គឺពាក់ព័ន្ធនឹង «សន្តិភាព» នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាមួយគ្នានេះតំណាងអង្គការUPS ក៏បានគោរពអញ្ជើញសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើជាសហប្រធានកិត្តិយស នៅក្នុងកិច្ចប្រជុំកំពូល ពាក់ព័ន្ធនឹង «សន្តិភាព»នេះផងដែរ។ ក្នុងនោះ តំណាងអង្គ​ការUPF ក៏បានលើកឡើងអំពីពានរង្វាន់សន្តិភាពស៊ុនហាក់ និងចំណុចផ្សេងៗមួយចំនួនទៀត។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះថា សម្ដេចតេជោគាំទ្រ ចំពោះការរៀបចំផែនការសកម្មភាពនេះ ហើយបានផ្ដល់នូវយោបល់មួយចំនួន ជាពិសេសទាំងគំនិតផ្ដួចផ្ដើម។ ពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំកំពូល ដែលលើកឡើងអំពីប្រធានបទ «សន្តិភាព» នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅចុងឆ្នាំ២០២១នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសគាំទ្រ ហើយក៏ទទួលយកអញ្ជើញសម្ដេចធ្វើជាសហប្រធានកិត្តិយស នៃកិច្ចប្រជុំកំពូលស្ដីពី «សន្តិភាព»នេះដែរ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងកិច្ចប្រជុំជាមួយតំណាងអង្គការUPF ថា ការលើកឡើងប្រធានបទ «សន្តិភាព»នេះ គឺជាប្រធានបទដ៏សំខាន់សម្រាប់បណ្ដាប្រទេសមួយចំនួន នៅអាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាពិភពលោក​ទាំង​មូលផងដែរ។ ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន ក៏បានទទួលយកធ្វើជាបេក្ខភាព សម្រាប់ពានរង្វាន់​សន្តិ​ភាព​ស៊ុនហាក់ ដែលបានលើកឡើងដោយតំណាងអង្គការUPFខាងលើនេះដែរ។

បន្ថែមពីលើនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ដែរថា ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដែល​សម្ដេចចាត់តាំងលោកស្រី ឃួន សុដារី និងលោក សួស យ៉ារ៉ា នឹងបន្តធ្វើការងារផ្ទាល់ជាមួយអង្គការUPF៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម