ព័ត៌មានអន្ដរជាតិ
ទើបព្រមានម្សិលមិញ ថ្ងៃនេះ ថៃ ប្រកាសមានអ្នកស្លាប់ដោយសារកូវីដ ច្រើនបំផុត បំបែកកំណត់ត្រានិងឆ្លងជាង ៧ពាន់ករណី
ក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ប្រទេសថៃ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ៧៥នាក់និងឆ្លងថ្មី ៧,០៥៨ករណី។

ក្នុងចំណោមការឆ្លងថ្មី មាន ៦,៩៩០ករណីជាប្រជាជនទូទៅនិង ៦៨ ករណីជាអ្នកទោសជាប់ពន្ធនាគារ។
ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺកូវីដ ចំនួន ៤,៩៧៨ នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។

ចាប់តាំងពីថ្ងៃទី១ខែមេសាមក នៅពេលកូវីដរលកទី៣ផ្ទុះឡើង មានអ្នកជំងឺកូវីដចំនួន ២៧៩,៣៦៧ នាក់ ក្នុងនោះមាន ២០៨,៧២៣នាក់បានជាសះស្បើយ។
ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុន មានការឆ្លងសរុប ៣០៨,២៣០ករណី ក្នុងនោះមាន ២៣៦,១៤៩នាក់ បានជាសះស្បើយ។
ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣គឺមាន ២,៣៦៨នាក់ ធ្វើឲ្យការស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនដល់ ២,៤៦២នាក់។

កំណត់ត្រាចាស់ នៃអ្នកស្លាប់ខ្ពស់បំផុតដោយសារកូវីដនៅប្រទេសថៃ គឺចំនួន៦១នាក់ កាលពីថ្ងៃសុក្រ សប្តាហ៍មុន។
កំណត់ត្រាថ្មីនេះ បានកើតឡើងបន្ទាប់ពី មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពជំងឺកូវីដ-១៩ (CCSA) បានព្រមានថា ចំនួនមធ្យមនៃករណីឆ្លងកូវីដប្រចាំថ្ងៃ នឹងកើនឡើងទ្វេដងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈបច្ចុប្បន្ន មន្ត្រីសុខាភិបាលកំពុងត្រៀមខ្លួនសម្រាប់ករណីថ្មីប្រចាំថ្ងៃ ដែលអាចឈានដល់១០,០០០ករណី។

ដោយសារតែវីរុសបំប្លែងខ្លួន Delta, ថៃមិនមែនជួបប្រទះត្រឹមតែចំនួននៃការឆ្លងថ្មីកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែចំនួនអ្នកជំងឺដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនិងដាក់ខ្យល់អុកស៊ីសែន ក៏កើនឡើងផងដែរ។
ប្រធាននាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសលោកស្រី Pensom Lertsithichai បានឲ្យដឹងថា CCSA រំពឹងថា ករណីធ្ងន់ធ្ងរនឹងបន្តកើនឡើង។ អ្វីដែលយើងកំពុងជួបប្រទះនៅក្នុងប្រទេសថៃ គឺការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសបំប្លែងខ្លួន Delta។
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ វីរុសបំប្លែងខ្លួន Delta កំពុងវាយលុក! ថៃ ព្រមានអំពីស្ថានភាពអាក្រក់បំផុត មួយថ្ងៃអាចឆ្លង ១ម៉ឺនករណី

-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច