Connect with us

ចរាចរណ៍

មនុស្ស​៥​នាក់​ បាន​រង​របួស​បន្ទាប់​ពី​ម៉ូតូ​បុក​គ្នា នៅ​ស្រុក​អណ្តូង​មាស​

បានផុស

នៅ

​មនុស្ស​៥​នាក់​ បាន​រង​របួស​ធ្ងន់​ស្រាល ​ខណៈម៉ូតូ​២​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១៧​និង​៤៥​នាទី កាលពី​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០២១ នៅ​លើ​ផ្លូវ​លេខ​៣៧៨៩ ត្រង់​ចំណុច​មុខ​ផ្ទះ​ឈ្មោះរ​ម៉ា​ម យ៉ាន់ ស្ថិតនៅ​ក្នុងភូមិ​លោម ឃុំ​ម៉ា​លិ​ក ស្រុក​អណ្តូង​មាស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​របាយការណ៍​ពី​នគរបាល​ស្រុក​អណ្តូង​មាស​បាន​ឲ្យ​ដឹងថា អ្នករងរបួស​ទាំងនោះ​រួមមាន​ ១-​ឈ្មោះ យ៉ុង ហ៊ុន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​លោម ឃុំ​ម៉ា​លិ​ក ស្រុក​អណ្តូង​មាស ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក វ៉េវ​ឆ្លាម ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ និង​អ្នករួមដំណើរ​ជា​ប្រពន្ធ ឈ្មោះ ក្លាន ឆើ​ង អាយុ​២៦​ឆ្នាំ ជនជាតិ​ច្រាយ បានធ្វើ​ដំណើរ មកពី​ត្បូង​ទៅ​ជើង នាក់​ទាំង​២​បាន​រងរបួស​ធ្ងន់ធ្ងរ​។​

​រីឯ​ម៉ូតូ​ភាគី​ម្ខាង​ទៀត​ឈ្មោះ ស៊ូ វុត្ថា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​តា​វែង ឃុំ តា​វែង​លើ ស្រុក​តា​វែង ខេត្តរតនគិរី បើកបរ​ម៉ូតូ ម៉ាក​ហុងដា​ទ្រី​ម ស៊េរី​ឆ្នាំ​2020 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1F-8388 និង​អ្នករួមដំណើរ​ចំនួន​២​នាក់ ប្រពន្ធ​និង​កូន ប្រពន្ធ​ឈ្មោះ យិន ចាន់​ស្រីមុំ អាយុ​២៥​ឆ្នាំ ជនជាតិ​ខែ្មរ ធ្វើដំណើរ មកពី​ជើង​ទៅ​ត្បូង នាក់​ទាំង​៣ បាន​រងរបួស​ធ្ងន់​ចំនួន​២​នាក់ (​ប្ដី​និង​កូន​)​ចំណែក​ប្រពន្ធ​ពុំមាន​របួស​ទេ​។ ម៉ូតូ​ទាំង​២​គ្រឿង​ខាង​លើនេះ​ បាន​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាង​ដំណំ ហើយ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ធ្វើការ​វាស់វែង និង​បាន​ដឹក​បញ្ជូន​ជនរងគ្រោះ​មកកាន់​មណ្ឌល​សុខភាព​ស្រុក​អណ្តូង​មាស​ ដើម្បី​ព្យាបាល​របួស​។​

​បច្ចុប្បន្ន​មធ្យោបាយ​ទាំង​២​គ្រឿង​ ត្រូវ​បាន​សមត្ថកិច្ច​រឹបអូស​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អណ្ដូង​មាស ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១៥ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

Sokha Hotels

ព័ត៌មានពេញនិយម