ព័ត៌មានជាតិ
មន្ត្រីជំនាញចុះត្រួតពិនិត្យភ្លាមៗ ក្រោយពីមានមតិរិះគន់រឿងតោស្គម
ក្រោយពីមានការិះគន់យ៉ាងធ្ងន់ៗតាមបណ្តាញសង្គមហ្វេសប៊ុក ពីសត្វតោក្នុងសួនសត្វខេត្តកំពត ជំនាញខណ្ឌរដ្ឋបាលព្រៃឈើកំពត បានដឹកនាំមន្ត្រីចុះត្រួតពិនិត្យសួនសត្វចិញ្ចឹមនៅតំបន់រមណីយដ្ឋានកោះតាដា ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅរបស់សត្វដែលចិញ្ចឹមក្នុងទ្រុង។
ទាក់ទិននឹងចិញ្ចឹមក្នុងទ្រុង គេឃើញវត្តមាន លោក ឈាង ដានី អនុប្រធានរដ្ឋបាលព្រៃឈើ បានសហការការជាមួយខណ្ឌរដ្ឋបាលព្រៃឈើកំពត និងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត ចុះត្រួតពិនិត្យសត្វព្រៃចិញ្ចឹមនៅរមណីយដ្ឋានកោះតាដា ក្នុងគោលបំណងពិនិត្យពីស្ថានភាព និងការរស់នៅរបស់សត្វព្រៃក្នុងទ្រុងនីមួយៗ។
តាមការលើកឡើងពីមន្ត្រីខាងលើបានឲ្យដឹងផងដែរថា សត្វព្រៃដែលចិញ្ចឹមក្នុងតំបន់រមណីយដ្ឋានកោះតាដា មានជាច្រើនប្រភទ រួមមាន៖ សត្វតោមានចំនួន៣ក្បាល(ញី១),សត្វខ្លាឃ្មុំប្រភេទធំ ១ក្បាល ,ឆ្កែចចកញី១ក្បាល ,ឈ្លូសប្រែង ឬសំពោចភ្នំ១ក្បាល,ស្វាអង្កត់ ២ក្បាល ,សត្វក្រៀល ៣ក្បាល ,ត្រដក់ធំ ០២ក្បាល ,ត្មាតផេះ ១ក្បាល ,ទោចម្កុដ ១ក្បាល ,ស្វាក្ញាម ១ក្បាល ,និងសត្វ អូរទ្រីស ចំនួន ៣ក្បាល។
ចំពោះការត្រួតពិនិត្យទៅលើសត្វព្រៃចិញ្ចឹមនៅតំបន់រមណីយដ្ឋានកោះតាដាកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១កន្លងមកនេះ គេមិនទាន់ដឹងថា ក្រុមការងារមានវិធានការយ៉ាងណាដល់ស្ថានភាពរស់នៅរបស់សត្វព្រៃដែលចិញ្ចឹមក្នុងទ្រុងនោះទេ ប៉ុន្តែបើយោងតាមប្រភពពីមន្ត្រីជំនាញម្នាក់បានបង្ហើបប្រាប់ថា សត្វព្រៃទាំងអស់នោះ ជំនាញនឹងយកចិត្តទុកដាក់ អភិរក្ស ថែទាំ ដោយអាចផ្លាស់ប្តូរទ្រុងថ្មីឲ្យបានធំទូលាយជាងមុន៕
អត្ថបទ៖ សេង ណារិទ្ធ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
សន្តិសុខសង្គម៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន