សុខភាព
ផ្តាសាយធំមានអាការស្រដៀងកូវីដ មកដឹង ៦ចំណុចសំខាន់ពីជំងឺផ្លូវដង្ហើមមួយនេះ
ពេលអាកាសធាតុត្រជាក់ ម្នាក់ៗងាយនឹងកើតផ្តាសាយណាស់ ដោយហេតុថា វីរុសផ្តាសាយអាចរស់បានយូរនៅក្នុងបរិយាកាសត្រជាក់។ នេះជាអ្វីដែលយើងត្រូវដឹងពីជំងឺផ្តាសាយធំ ដែលឧស្សាហ៍កើតមានលើមនុស្សគ្រប់វ័យ។
១. ជំងឺផ្តាសាយធំ មានរោគសញ្ញាស្រដៀងជំងឺកូវីដ-១៩
ជំងឺផ្តាសាយធំបង្កឡើងដោយវីរុស ហើយរោគសញ្ញាសំខាន់ៗរួមមាន ក្តៅខ្លួន ក្អក ឈឺក ហៀរសម្បោរ តឹងច្រមុះ ព្រឺរងារ អស់កម្លាំង ឈឺក្បាល ឈឺខ្លួន ដែលចង្កោមនៃរោគសញ្ញាទាំងនោះស្រដៀងនឹងជំងឺកូវីដ ១៩ ដែរ។
២. អ្នកណាខ្លះងាយកើតជំងឺផ្តាសាយធំ?
បើតាមអង្គការសុខភាពពិភពលោក (WHO) អ្នកដែលប្រឈមខ្លាំងនឹងការឆ្លងផ្តាស្តាយធំ រួមមាន ស្ត្រីពពោះ ក្មេងអាយុក្រោម ៥ឆ្នាំ មនុស្សចាស់ វ័យ៦៥ឆ្នាំឡើង មនុស្សដែលមានជំងឺប្រចាំកាយរ៉ាំរ៉ៃ ដូចជា អេដស៍ ហឺត បេះដូង សួត និងជំងឺទឹកនោមផ្អែម។
៣. ផ្ដាសាយធំត្រូវការពេលប៉ុន្មានថ្ងៃទើបជា?
ផ្តាសាយបង្កដោយវីរុសផ្តាសាយជាច្រើនប្រភេទ ហើយអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សទៀតបានយ៉ាងលឿន តាមរយៈការក្អក ឬកណ្តាស់ ហើយយើងអាចកើតជំងឺនេះម្ដងហើយម្ដងទៀត។ ជាធម្មតា ជំងឺផ្តាសាយបង្ករោគសញ្ញានៅក្នុងច្រមុះ និងបំពង់ក។ បើមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បញ្ជាក់ថា មនុស្សភាគច្រើន ជាសះស្បើយពីផ្ដាសាយអំឡុងពី ៧-១០ថ្ងៃ។
៤. ផ្តាសាយធំធ្វើម៉េចឆាប់ជា?
ដូចគ្នានឹងជំងឺកូវីដ ១៩ ដែរ ការបង្ការការចម្លងជំងឺផ្លូវដង្ហើមមួយនេះ មានតែការធ្វើអនាម័យ ដោយលាងសម្អាតដៃឲ្យបានញឹកញាប់ ពាក់ម៉ាសការពារ នៅពេលក្អក ឬកណ្តាស់ត្រូវប្រើកន្សែង ឬក្រដាសមកខ្ទប់ច្រមុះ និងមាត់។ ចំពោះមធ្យោបាយ ដើម្បីគ្រប់គ្រងផ្ដាសាយ ដោយការសម្អាតរាងកាយពីការផ្ទុកមេរោគឲ្យបានលឿន និងមានប្រសិទ្ធភាពនោះ អ្នកជំងឺផ្តាសាយធំត្រូវ៖
– ផឹកទឹកឲ្យបានច្រើន
– សម្រាកឲ្យបានច្រើន
– ផឹកទឹកក្ដៅឧណ្ហៗ ឬញាំស៊ុបក្ដៅៗ
– ខ្ពុរទឹកអំបិល
– ផឹកថ្នាំបំបាត់គ្រុនរងា និងថ្នាំបំបាត់ការឈឺចាប់។
៥. កើតផ្តាសាយធំ ដាច់ខាតកុំប្រើថ្នាំផ្សះ
ជាចំណុចសំខាន់បំផុតគ្នាយើងត្រូវដឹង ថ្នាំផ្សះ (Antibiotic) មិនអាចសម្លាប់វីរុសបានទេ ខណៈជំងឺផ្តាសាយ គឺបង្កដោយវីរុស មិនបាក់តេរីនោះទេ នេះបើតាមការបញ្ជាក់របស់ឱសថការី សេត ច័ន្ទកក្កដា បង្រៀននៅសាកលវិទ្យាល័យអន្តរជាតិ។ថ្នាំអង់ទីប៊ីយ្យូទិក ឬថ្នាំផ្សះជាឱសថប្រឆាំងមេរោគ មានតួនាទីសំខាន់ក្នុងការសម្លាប់បាក់តេរីប៉ុណ្ណោះ ថ្នាំប្រភេទនេះប្រើមិនត្រឹមត្រូវ ឬប្រើដោយគ្មានវេជ្ជបញ្ជាអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅវិញ។
៦. ត្រូវចាក់វ៉ាក់សាំងការពារផ្តាសាយធំរាល់ឆ្នាំ
បច្ចុប្បន្នមានវ៉ាក់សាំងការពារជំងឺផ្តាសាយធំហើយ វិធីល្អបំផុតក្នុងបង្ការមិនកើត ឬឆ្លងជំងឺផ្តាសាយធំ អង្គការសុខភាពពិភពលោកណែនាំឲ្យចាក់វ៉ាក់សាំងការពារ ១ឆ្នាំ/ម្តង។ មួយវិញទៀតវ៉ាក់សាំងនេះការពារបានតែផ្ដាសាយធំមួយមុខប៉ុណ្ណោះ ហើយកុំឆ្ងល់ថា ហេតុអ្វីបានជាចាក់រួច តែនៅមានឈឺជំងឺនេះដដែល ព្រោះមេរោគផ្ដាសាយមានច្រើនប្រភេទខ្លាំងណាស់ តែផ្ដាសាយធំជាប្រភេទធ្ងន់ធ្ងរជាងគេ ទើបយើងចាំបាច់ត្រូវចាក់ឲ្យបានទៀងទាត់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ រោគសញ្ញាកូវីដ-១៩ តាមកម្រិតស្រាល មធ្យម ធ្ងន់ធ្ងរ យើងគួរដឹង
ចុចអាន៖ រោគសញ្ញាចំនួន៤ធំៗ រកឃើញភាគច្រើនលើអ្នកចាក់វ៉ាក់សាំងគ្រប់២ដូស ហើយឆ្លងកូវីដ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៧ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ