ព័ត៌មានជាតិ
បិទផ្សារដើមស្រល់ ក្នុងខណ្ឌជ្រោយចង្វារ១៤ថ្ងៃ ក្រោយរកឃើញអាជីវករឆ្លងកូវីដ
អាជ្ញាធរខណ្ឌជ្រោយចង្វារ បិទផ្អាកជាបណ្តោះអាសន្នផ្សារដើមស្រល់ ដែលមានទីតាំងស្ថិតក្នុងភូមិ២ សង្កាត់ជ្រោយចង្វារ រយៈពេល១៤ ចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី២០ ខែកក្កដា ក្រោយពេលរកឃើញអ្នកឆ្លងថ្មី ឋិតក្នុងចំណោមអាជីវករដែលកំពុងលក់ដូរក្នុងផ្សារ ។
អាជ្ញាធរខណ្ឌជ្រោយចង្វារ តម្រូវអោយសន្តិសុខ បុគ្គលិក កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធ ចូលរួមសហការ ជាមួយអាជ្ញាធរ មូលដ្ឋានមន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីទៅយកសំណាកវិភាគរកមេរោគកូវីដ-១៩ នៅវិទ្យាល័យបាក់ទូក និងមជ្ឈមណ្ឌលម៉ូឌែន៥ និងត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

អាជ្ញាធរខណ្ឌជ្រោយចង្វារ ក៏កំណត់នៅក្នុងអំឡុងពេលនៃការអនុវត្តវិធានការផ្អាកដំណើរការ ជាបណ្ដោះអាសន្ននេះ ត្រូវបានហាមឃាត់ រាល់ការចេញ-ចូល និងរាល់ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ក្នុងទីតាំងផ្សារដើមស្រស់ លើកលែងតែករណីចាំបាច់ ដូចជាការចេញ-ចូល និងការជួបជុំក្នុងចំណោមសន្តិសុខ បុគ្គលិក កម្មករ អាជីវករ អតិថិជន និង អ្នកពាក់ព័ន្ធ នៅក្នុងទីតាំងកំណត់ដែលត្រូវផ្តល់សំណាក ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាល ការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ របស់គណៈកម្មការផ្សារ អាជ្ញាធរជាដើម ។

អាជ្ញាធរខណ្ឌជ្រោយចង្វារ ក៏ព្រមានអនុវត្តតាមច្បាប់ ដោយពិន័យអន្តរការណ៍ ក្នុងកម្រិតទឹកប្រាក់ចន្លោះពីមួយលាន រៀល ដល់ដប់លានរៀល និងមិនអនុញ្ញាតឱ្យបន្តអាជីវកម្មលក់ដូរ ឬ ចេញចូលមកបម្រើការងារវិញឡើយ នៅពេលដែលផ្សារនេះបើកដំណើរការជាប្រក្រតីឡើងវិញ ចំពោះសន្តិសុខ បុគ្គលិក កម្មករ អាជីវករ និងអ្នកពាក់ព័ន្ធទាំងឡាយ ណា ដែលមិនព្រមសហការទៅយកសំណាកវិភាគរកមេរោគកូវីដ-១៩ ឬ មិនអនុវត្តវិធានចត្តាឡីស័ក។

គួរបញ្ជាក់ថា ក្រៅពីផ្សារដើមស្រល់ក្នុងខណ្ឌជ្រោយចង្វារនេះ រយៈពេល២សប្តាហ៍ចុងក្រោយ មានផ្សារធំៗចំនួន២ផ្សេងទៀតនៅរាជធានីភ្នំពេញ គឺផ្សារបឹងកេងកង និងផ្សារអូឡាំពិក បានរកឃើញមានការផ្ទុះឆ្លងរាលដាលជំងឺកូវីដ១៩ ដោយមានអាជីវករនិងអ្នកពាក់ព័ន្ធប្រមាណជិត៦០០នាក់ បានឆ្លងជំងឺនេះ៕
អត្ថបទ៖ ពុធិកា

-
ចរាចរណ៍១៦ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់