កូវីដ-១៩
កុំឱ្យខុស ត្រូវដឹងរបៀបប្រើឧបករណ៍តេស្ដរហ័សកូវីដ-១៩ របស់៤ក្រុមដែលទទួលស្គាល់នៅកម្ពុជា
យោងតាមគោលការណ៍ណែនាំប្រតិបត្តិស្ដីពីការប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ (COVID-19 Rapid Antigen Test) របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ដល់ការទទួលស្គាល់ និងអនុញ្ញាតឱ្យប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ពី៤ក្រុមហ៊ុនមានដូចជា ក្រុមហ៊ុន Abbott ក្រុមហ៊ុន Roche ក្រុមហ៊ុន SD Biosensor និងក្រុមហ៊ុន Phase Scientific។
១. ក្រុមហ៊ុន Abbott ផលិតឧបករណ៍តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឈ្មោះ ABBOTT PANBIOTM COVID-19 Ag RAPID TEST DEVICE ។
២. ក្រុមហ៊ុន Roche ផលិតឧបករណ៍តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឈ្មោះ ROCHE SARS-CoV-2 Rapid Antigen Test 25T ។
៣. ក្រុមហ៊ុន SD Biosensor ផលិតឧបករណ៍តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឈ្មោះ STANDARD Q COVID-19 Ag Test ។
៤. និងក្រុមហ៊ុន Phase Scientific ផលិតឧបករណ៍តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឈ្មោះ INDICAID COVID-19 Rapid Antigen Test ។
ខាងក្រោមនេះ ជារបៀបធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នៃក្រុមហ៊ុនទាំង៤៖
![](https://www.kampucheathmey.com/wp-content/uploads/2021/07/គោលការណ៍ណែនាំប្រតិបត្តិស្តីពីការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ_Page_16-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/07/គោលការណ៍ណែនាំប្រតិបត្តិស្តីពីការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ_Page_15-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/07/គោលការណ៍ណែនាំប្រតិបត្តិស្តីពីការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ_Page_17-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/07/គោលការណ៍ណែនាំប្រតិបត្តិស្តីពីការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ_Page_18-724x1024.jpg)
គួរបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០២១កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកឱកាសឱ្យក្រុមហ៊ុនឯកជន អាចប្រើប្រាស់ឧបករណ៍តេស្ដរហ័ស ធ្វើតេស្ដសុខភាពបុគ្គលិក ឬកម្មកររបស់ខ្លួន ដើម្បីងាយស្រួលគ្រប់គ្រង និងបញ្ជូនទៅសម្រាកព្យាបាលបានលឿន ក្នុងករណីរកឃើញវិជ្ជមានកូវីដ-១៩។
សម្ដេចតេជោ គូសបញ្ជាក់ថា ខណៈដែលប្រជាពលរដ្ឋមានចំនួនច្រើនហើយក្រុមគ្រូពេទ្យមានចំនួនតិច ដូច្នេះ ការបង្រៀនឱ្យប្រជាពលរដ្ឋចេះការពារខ្លួនគឺជារឿងចាំបាច់ ដើម្បីបញ្ចៀសភាពយឺតយ៉ាវ និងគ្រប់គ្រងសភាពការណ៍មិនបានទាន់ពេលវេលា៕
អត្ថបទ៖ ច័ន្ទ វីរៈ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?