ព័ត៌មានជាតិ
សមាគមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ទទួលបានការឧបត្ថម្ភ ជាថវិកា និងសម្ភារៈ បន្ថែមទៀត ដើម្បីរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
ដោយមើលឃើញពីការខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ក្នុងការជួយអ្នកជំងឺកូវីដ១៩ ត្រូវបានសប្បុរសជនចូលរួមជួយឧបត្ថម្ភជា ថវិកា និងសម្ភារៈជាច្រើន ដើម្បីរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ការឧបត្ថម្ភនេះរួមមាន៖ ក្រុមហ៊ុន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសឧបត្ថម្ភទឹកសុទ្ធចំនួន៣០០០កេស សមាគមស្បែកជើងកម្ពុជា ឧបត្ថម្ភអាវ PPE Level ៣ ចំនួន ២,០០០ អាវ PPE Level២ ចំនួន២,០០០ ម៉ាសចំនួន២៥,០០០ ម៉ាស។

ប្រជាពលរដ្ឋខ្មែរនៅខេត្ត Britisth Columbia ប្រទេសកាណាដា និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណៈបក្សប្រជាជនកម្ពុជាប្រចាំខេត្ត Britist Columbia និងខេត្ត Alerta នៃប្រទេសកាណាដា ឧបត្ថម្ភ អាល់កុល១៥០០លីត្រ ជែលលាងដៃចំណុះ៦០ មម ចំនួន៦០០ដប ជែលលាងដៃចំណុះ២៩មម ចំនួន៤០០ដប ឱថស Tylenol ចំនួន ៧០ប្រអប់ និង៣១ដប ឱថស Aspirin ចំនួន៣៣ប្រអប់ ឱថស Advil ចំនួន៥១ប្រអប់។
លោក វណ្ណឌី សុវិទូរ្យ៍ និងភរិយាឧបត្ថម្ភថវិកា១០០ដុល្លា ក្រុមហ៊ុន វី.ស៊ី.អេ.ធី ប្រឹហ្វេសិនណល ខនសាល់ធេន ឯ.ក (V.C.A.T Professional Consultant Co., Ltd)” ឧបត្ថម្ភថវិកា២០០ដុល្លា លោក ឧកញ៉ា អ៊ឹង ប៊ុនហូវ និង លោកជំទាវឧបត្ថម្ភទឹកសុទ្ធចំនួន២០០០កេស Mr. Zhang Jian, Chairman of RECTITUDE SAFETY EQUIPMENT CO.,LTD Genose C19 Machine ចំនួន១គ្រឿង លោកវេជ្ជបណ្ឌិត សែម រតនា (នាយកគ្លីនិក DR Professional) ១០០០០០០រៀល លោក អ៊ី សុខវេងឧបត្ថម្ភថវិកា១០០ដុល្លា ឯកឧត្តម ចាយ បូរិន និងលោកជំទាវ ឧបត្ថម្ភអាវភ្លៀងចំនួន ១,០០០ អាវ និងក្រុមកង់ចម្រុះស្ម័គ្រចិត្តឧបត្ថម្ភថវិកា១៥០ដុល្លា។
ការចូលរួមនេះ គឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជន។




សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ នៅតែមានចំនួនច្រើន មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ កន្លងមក៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត