ព័ត៌មានអន្ដរជាតិ
ប្រេស៊ីល ភ័យខ្លាចរលកទី២ក្រោយពេលការឆ្លងកូវីដកើនលើស៦លានករណី
ក្រសួងសុខាភិបាលបាននិយាយថា កាលពីថ្ងៃសុក្រ ប្រទេសប្រេស៊ីលបានកត់ត្រាករណីឆ្លងកូវីដលើស៦លានករណីខណៈប្រទេសផ្ទុះកូវីដអាក្រក់បំផុតលំដាប់ទី៣លើពិភពលោកមួយនេះចាប់ផ្តើមផ្ទុះការរាតត្បាតជាថ្មីស្របពេលមានការភ័យខ្លាចថា រលកទី២កំពុងកើតឡើង។
ប្រជាជាតិអាមេរិកខាងត្បូងមួយនេះបានចូលរួមជាមួយសហរដ្ឋអាមេរិកនិងឥណ្ឌាក្នុងនាមជាប្រទេសដែលមានករណីឆ្លងលើស៦លានករណី។ ជាមួយនឹងចំនួនអ្នកស្លាប់ជិត១៧០,០០០នាក់ ប្រេស៊ីលជាប្រទេសមានចំនួនអ្នកស្លាប់ខ្ពស់បំផុតលំដាប់ទី២នៅលើពិភពលោក។

ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា បន្ទាប់ពីការធ្លាក់ចុះរយៈពេល៣ខែចាប់តាំងពីការឡើងដល់កម្រិតកំពូលនៅចុងខែកក្កដា ការឆ្លងបានកើនឡើងជាថ្មីម្តងទៀត។
ករណីឆ្លងកូវីដដែលត្រូវបានបញ្ជាក់ក្នុងប្រទេសនេះគឺមានចំនួន៦,០២០,១៦៤ករណីខណៈអ្នកស្លាប់មាន១៦៨,៦៦២នាក់។

វេជ្ជបណ្ឌិត Roberto Medronho នៅសាកលវិទ្យាល័យ Federal University of Rio de Janeiro (UFRJ) បាននិយាយថា “ឥឡូវនេះ យើងកំពុងប្រឈមនឹងរលកទី២ទាំងរលកទី១មិនទាន់បញ្ចប់”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?