Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមមនុស្សមិនទាន់ចាក់វ៉ាក់សាំង គេបារម្ភថា ជាប្រភពបង្កើតវីរុសបំប្លែងខ្លួនថ្មីៗ

បានផុស

នៅ

វីរុសបំប្លែងខ្លួនឥណ្ឌា Delta មិនមែនជាវីរុសបំប្លែងខ្លួនតែមួយដែលអ្នកជំនាញខាងសុខភាពបង្ហាញក្ដីព្រួយបារម្ភនោះទេ។ ក្រៅពីវីរុសនេះ នៅមានវីរុសបំប្លែងខ្លួនផ្សេងជាច្រើនទៀត ជាពិសេសថ្មីៗនេះលេចចេញនូវវីរុសបំប្លែងខ្លួន ​Lambda ដែលវាមានសមត្ថភាពចម្លងខ្លាំងជាងគេលើលោក និងពុំទាន់រកឃើញប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំងនឹងវានៅឡើយ។

What Scientists Know About the B.1.617 Coronavirus Variant | The Scientist  Magazine®
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត Megan Ranney សាស្ត្រាចារ្យរងមកពីសាកលវិទ្យាល័យ Brown នៅអង់គ្លេស ថ្លែងទៅកាន់សារព័ត៌មាន CNN ថា​ អ្នកជំងឺដែលឆ្លងវីរុសបំប្លែងខ្លួនភាគច្រើនជាក្រុមនុស្សដែលមិនទាន់ចាក់វ៉ាក់សាំង។

លោកស្រីបន្តថា ប្រសិនបើយុទ្ធនាការចាក់វ៉ាក់សាំងនៅតែយឺតយ៉ាវ ឬមានមនុស្សមិនចង់វ៉ាក់សាំង នោះប្រៀបដូចកំពុងបើកផ្លូវឱ្យវីរុសកូវីដ-១៩អាចបំប្លែងខ្លួនថ្មីមិនចេះឈប់អ៊ីចឹងដែរ។

COVID is latest fight for RI's Dr. Megan Ranney

លោកស្រីវេជ្ជបណ្ឌិតរូបនេះបន្ថែមថា  ការចាក់វ៉ាក់សាំងមិនមានជាអ្វីដែលត្រូវព្រួយបារម្ភនោះទេ ហើយកាលណាការចាក់វ៉ាក់សាំងមិនអាចធ្វើឡើងឱ្យបានពេញលេញ ច្បាស់ជាពិបាកទប់ស្កាត់ការរាលដាលនៃវីរុសបំប្លែងខ្លួនជាទីបំផុត។

អ្វីដែលធ្វើឱ្យអ្នកជំនាញមានក្ដីព្រួយបារម្ភខ្លាំងជាងគេគឺ វីរុសបំប្លែងខ្លួនដែលមិនទាន់លេចឡើង ហើយរាល់ពេលដែលវីរុសនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ វានឹងបង្កើតឱកាសការបំប្លែងខ្លួនថ្មីមួយទៀត ដែលនេះសូម្បីវ៉ាក់សាំងក៏មិនងាយទប់ទល់បានដែរ។

6 myths about the COVID-19 vaccines — debunked | AAMC

អ្នកជំនាញក៏បានរំឭកផងដែរថា វ៉ាក់សាំងជាខែលការពារពីការចម្លងនៃវីរុសកូវីដ-១៩ និងវីរុសបំប្លែងខ្លួនមួយចំនួន។ ដូច្នេះបើសិនដំណើរការវ៉ាក់សាំងមិនទាន់ពេញលេញ អសុវត្ថិភាពបណ្ដាលមកពីការរាតត្បាតនៃវីរុសបំប្លែងខ្លួនថ្មីអាចនឹងប្រឈមខ្ពស់ណាស់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNN

ចុចអាន៖ ក្រុមហ៊ុន Pfizer៖ ការចាក់វ៉ាក់សាំងបន្ថែមដូស បង្កើនអង់ទីគ័រខ្ពស់ជាងការចាក់ទាំង២ដូសដំបូង ពី៥ទៅ ១០ដងឯណោះ

ចុចអាន៖ វីរុសបំប្លែងខ្លួន ឆ្លងសាហាវជាងគេបំផុតលើពិភពលោក កំពុងវាយលុកខ្លាំងនៅ អាមេរិកឡាទីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម