ចរាចរណ៍
រថយន្តព្រូសបុករថយន្តឡិចសុីសពីក្រោយរុញបុកម៉ូតូកង់បីមួយគ្រឿងទៀតខណៈឈប់ភ្លើងស្តុប
បុរសម្នាក់បើករថយន្តតូយូតា ព្រូស ក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្ត ឡិចសុីស RX330 ពីក្រោយរុញទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀត ខណៈកំពុងឈប់ចាំភ្លើងស្តុបបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី ០៨ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្តុបលូប្រាំ តាមបណ្តោយផ្លូវបេតុងចូលបូរុងរឿងកែងនឹងមហាវិថីចោមចៅ(វេងស្រេង )ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខកំពង់ធំ1M-1335 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងបូរីរុងរឿងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចស្តុបលូប្រាំ កន្លែងកើតហេតុខាងលើបានឈប់រង់ចាំភ្លើងស្តុប ខណ:នោះក៏មានរថយន្តឡិចស៊ីស RX330 មួយគ្រឿងពណ៌សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ2BH-3802ធ្វើដំណើរស្របគ្នាមកឈប់ពីក្រោយ បន្ទាប់មកក៏មានបុរសម្នាក់បើករថយន្តតូយូតាព្រូសពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2NJ-8679 ធ្វើដំណើរ មកពីក្រោយខ្វះការប្រុងប្រយ័ត្នជ្រុលបុកគូទរថយន្តឡិចស៊ីសទំហឹង រុញទៅបុកម៉ូតូកង់បីឥណ្ឌាពីក្រោយបន្តទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំរៀងៗខ្លួន។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្ត ព្រូស បានចេញសំណងទៅរថយន្តឡិចសុីសចំនួន១៥០ ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ រួចរថយន្តឡិចសុីសបានទទួសសំណងក៏បើកចេញទៅបាត់។ ដោយឡែកនៅតែម៉ូតូកង់បីនិងរថយន្តបង្ករងចាំក្រុមហ៊ុនធនារាប់រងរៀងខ្លួនដើម្បីចុះមកធ្វើការដោះស្រាយបន្តទៀតដើម្បីបញ្ចប់រឿង៕
អត្ថបទ ៖ សុខា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា