Connect with us

សុខភាព

សកម្មភាពគ្រោះថ្នាក់ ៣ យ៉ាង គួរចៀសវាងក្រោយចាក់វ៉ាក់សាំងបង្ការកូវីដ-១៩​ ​

បានផុស

នៅ

ក្រោយចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ផលប៉ះពាល់តិចតួចលើរាងកាយនឹងលេចឡើង ហើយអាចបង្កការរំខានដល់សកម្មភាពប្រចាំថ្ងៃ រួមទាំងការធ្វើលំហាត់ប្រាណផងដែរ។ ប៉ុន្តែវាមិនមែនជារឿងអាក្រក់ទេ។ ផលប៉ះពាល់ទូទៅទាំងនោះជាសញ្ញាបង្ហាញថា ប្រព័ន្ធភាពស៊ាំកំពុងឆ្លើយតបទៅនឹងវ៉ាក់សាំង ហើយបើសិនចង់ធ្វើលំហាត់ប្រាណ នោះក៏អាចទៅរួច បន្ទាប់ពីពីរបីថ្ងៃដែលអាការបានធូរស្បើយ។ នេះបើតាមការបញ្ជាក់ពី មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ សកម្មភាពហាត់ប្រាណមួយចំនួនក្នុងទម្រង់ធ្ងន់ៗ ឬប្រើកម្លាំងសាច់ដុំខ្លាំង ក្រោយពីចាក់វ៉ាក់សាំកូវីដ-១៩ មិនថាតែចំពោះដូសទី១ ឬ​ដូសទី២នោះទេ គប្បីផ្អាកសកម្មភាពសិន ព្រោះអាចនាំឱ្យប្រសិទ្ធភាពរបស់វ៉ាក់សាំងដំណើរការមិនបានល្អ។

យោងតាមការណែនាំរបស់​ CDC បានហាមប្រាមចំពោះសកម្មហាត់ប្រាណមួយចំនួនដែលអ្នកទើបតែចាក់វ៉ាក់សាំងរួចថ្មីៗគួរចៀសវាងរួមមាន៖

១. ជិះកង់

Sports. Asian cyclists ride bicycles on the open road to sunset. Mixed  Media by Somchai Sanvongchaiya

ការធាក់កង់អាចធ្វើឱ្យប្រើកម្លាំងខ្លាំងនាំឱ្យប៉ះពាល់ដល់សាច់ដុំ ចង្វាក់ចរន្តឈាមបេះលោតខុសចង្វាក់ និងប៉ះពាល់ដល់សន្លាក់ឆ្អឹងថែមទៀតផង។  ដូច្នេះអ្នកទើបតែចាក់វ៉ាក់សាំងរួចថ្មីៗ អាចនឹងការអាការៈឈឺចាប់ ឬអាចនឹងដកដ្ហើមខ្លីៗ ​ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត​។

២. ហែលទឹក

158,095 Asian Swimming Stock Photos, Pictures & Royalty-Free Images

ការហែលទឹក ក៏ត្រូវការប្រើកម្លាំងខ្លាំង ដែលអាចនឹងធ្វើឱ្យរមួលសាច់ដុំជើង ចង្វាក់បេះដូងលោតញាប់ ព្រមទាំងអាចបណ្ដាលឱ្យសន្លប់ទៀតផង។

៣. លើកដុំដែក

Premium Photo | Asian man is working out in fitness gym

លើកដុំដែកធ្ងន់ៗ ជាលំហាត់ប្រាណប្រឈមគ្រោះថ្នាក់ជាងគេ ព្រោះការប្រឹងលើកវត្ថុដែលធ្ងន់ខ្លាំង ឬលើសទម្ងន់ អាចបណ្ដាលឱ្យប៉ះពាល់សាច់ដុំបេះដូង ស្របពេលវ៉ាក់សាំងកំពុងដំណើរការ និងជ្រៀបចូលក្នុងប្រព័ន្ធភាពស៊ាំនៃសារពាង្គកាយ។

ពេលណាអាចហាត់ប្រាណវិញបាន?

ជាការល្អ អ្នកដែលទម្លាប់ហាត់ប្រាណជាប្រចាំ អាចងាកមកហាត់វិញក្នុងកំលុង ១-២ សប្ដាហ៍ ក្រោយចាក់វ៉ាក់សាំងដូសនីមួយៗ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Health

ចុចអាន៖ អាហារ ៥ មុខ ជួយបន្ថយផលប៉ះពាល់លើរាងកាយ ក្រោយចាក់វ៉ាក់សាំងរួច

ចុចអាន៖ ហាត់ប្រាណក្រោយចាក់វ៉ាក់សាំងកូវីដមិនបង្កគ្រោះថ្នាក់ ​ថែមទាំងហុចផលកាន់តែល្អ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៧ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម