Connect with us

សុខភាព

ស្វែងយល់ពីសារប្រយោជន៍នៃឧបករណ៍វាស់សំពាធឈាម អាចមើលដឹងពីកម្រិត អុកស៊ីសែនចុះទាបក្នុងរាងកាយ

បានផុស

នៅ

Pulse Oximeter គឺជាឧបករណ៍មួយផ្សេងទៀត ដែលត្រូវបានបានគេដឹងថា អាចវាស់សំពាធឈាមដឹង ព្រោះវាជួយមើលស្ថានភាពអុកស៊ីសែន​ក្នុងរាងកាយ ​ដើម្បី​ដឹងថា ​យើង​ពិត​ជា​រោគសញ្ញា​ដែល​ទាក់ទង​នឹង​កូវីដ​ឬ​អត់ ប្រសិន​បើ​សួត​ឬ​ដង្ហើម​របស់​យើង​ខ្សោយ​ នោះ​អុកស៊ីសែន​នឹង​ចុះ​ទាប​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ Pulse Oximeter គឺ​ជា​អ្វី?

Pulse Oximeter ដែលត្រូវបានគេស្គាល់ផងដែរ​ថា ជាម៉ែត្រ​អុកស៊ីសែន​សម្រាប់វាស់​ឈាម​ និង​ជា​ឧបករណ៍​វេជ្ជសាស្ត្រ​ ​ត្រូវ​បាន​ប្រើ​ដើម្បី​វាស់អុកស៊ីសែន​នៅក្នុង​ឈាម​ អត្រា​បេះដូង​និង​អុកស៊ីសែន។ ជា​ធម្មតា​អនុវត្ត​ចំពោះ​អ្នក​ជំងឺ​ដែល​ត្រូវការតាមដានកម្រិត​អុកស៊ីសែន​ក្នុងឈាម។

Pulse Oximeter មិនមែនប្រើសម្រាប់​ធ្វើ​រោគវិនិច្ឆ័យ​ថា ​តើឆ្លងឬមិនបានឆ្លងមេរោគឡើយ

​ត្រូវយល់ថា​ វាមិនមែនជាឧបករណ៍សម្រាប់​ធ្វើ​រោគវិនិច្ឆ័យ​ថា តើ​រាងកាយ​​យើង​​បាន​មាន​វិជ្ជមាន​កូវីដ ១៩ ឬអត់ទេ ​ប៉ុន្តែត្រូវប្រើក្នុងករណី​មើល​ពី​ចង្វាក់​បេះដូង​ និងមើលឃើញកម្រិត​អុកស៊ីសែន​នៅ​ក្នុង​ឈាម។ ប្រសិន​បើ​កម្រិត​អុកស៊ីសែន​មិន​ធម្មតា ​វា​អាច​បង្ហាញ​ពី​ភាព​មិន​ធម្មតា​នៃ​សួត​របស់​យើង ​។

របៀបប្រើ Pulse Oximeter

បញ្ចូល​ម្រាមដៃ​របស់​អ្នក​ចូល​ក្នុងម៉ាស៊ីន។ ចុចប៊ូតុងដើម្បីប្រើវា បើ​វា​លោត​ចេញ​ ពណ៌​បៃតង ​អុកស៊ីសែន មានលក្ខណៈធម្មតា ៩៦ ភាគរយ ទៅ ១០០ ភាគរយ​ សម្រាប់​មនុស្ស​មធ្យម។

ពណ៌លឿង អុកស៊ីសែន​មាន​អត្រា ៩០ ភាគរយ ទៅ៩៥ ភាគរយ ប្រសិន​បើ​នៅ​កម្រិត​នេះ​ អ្នក​ត្រូវ​ទាក់ទង​វេជ្ជបណ្ឌិត ​ព្រោះ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កម្រិត​មិន​ធម្មតា។

ពណ៌ក្រហម ​អុកស៊ីសែនមាន​អត្រា ៩០ភាគរយ ប្រសិន​បើ​វា​ស្ថិត​ក្នុង​កម្រិត​​នេះ ​ចាំបាច់​ត្រូវ​តែ​ចូល​បន្ទប់​សង្គ្រោះ​បន្ទាន់។

ត្រូវ​ចំណាំ​ថា SpO2 គឺ​ជា​ការ​តិត្ថិភាព​នៃ​អុកស៊ីសែន​នៅ​ក្នុង​ឈាម។ PR គឺ​ជា​ចង្វាក់​បេះដូង។

អនុសាសន៍​ឬ​ការ​ប្រុងប្រយ័ត្ន

លាងដៃ​ឲ្យ​ស្អាត និងត្រូវកាត់ក្រចកឲ្យស្អាត មុនដាក់ដៃចូលត្រូវរង់ចាំ​ឲ្យ​ម៉ាស៊ីន​បង្ហាញ​កម្រិត​អុកស៊ីសែន​នៅ​ក្នុង​ឈាម​និង​ជីពចរ​ដំណាល​គ្នា។ ត្រូវព្យាយាម​មិន​ឲ្យ​ផ្លាស់ទី​ឧបករណ៍​។

តើ​អុកស៊ីសែន​ទាប​នៅ​ក្នុង​ឈាម​មាន​ឥទ្ធិពល​អ្វីខ្លះដល់រាងកាយ?

ពិបាកក្នុងការដកដង្ហើមមិនពេញលេញ។ ដកដង្ហើមលឿនឬខ្លាំងជាងមុន ដូចជារាងកាយព្យាយាមធ្វើ​ឲ្យ​មាន​តុល្យភាព។ ការវិវត្តឬការស្លាប់របស់កោសិកានៅក្នុងសរីរាង្គ រោគសញ្ញានៃភាពមិនចេះ​ចប់នៃខួរក្បាលនិងមានដំណើរការយឺត ជាពិសេសគឺមានជំងឺខ្សោយបេះដូង ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖ចំណុចត្រូវប្រយ័ត្នចំពោះអ្នកធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញ​ដឹក​នាំកិច្ចប្រជុំត្រួតពិនិត្យការងារ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សម្រាប់ខែមករា និងលើកទិសដៅការងារខែកុម្ភៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋក្នុងស្រុក​ចំនួនពីរ នៃ​ខេត្តរតនគិរី ទទួល​បាន​ស្ពាន​ដែក​បាឡេ​មួយ​ដ៏​ថ្មី​ស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកវិភាគ និង​អ្នក​នយោបាយ ចំអក​ឱ្យទណ្ឌិត សម រង្ស៊ីថា មិនទាន់ស្គាល់​ខ្នុរ​ច្បាស់ផង បែរ​ជា​តាំង​ខ្លួន​ជា​អ្នក​ជំនាញខាងកសិកម្ម

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ២០ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ២៣ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

Sokha Hotels

ព័ត៌មានពេញនិយម