Connect with us

ព័ត៌មានជាតិ

ខេត្តកណ្ដាលមានអ្នកឆ្លងកូវីដ‑១៩ ជាង៨ពាន់នាក់និងស្លាប់ជិត១០០នាក់

បានផុស

នៅ

គិតត្រឹមព្រឹកថ្ងៃទី០៩ខែកក្កដាឆ្នាំ២០២១នេះ​ ខេត្តកណ្តាលមានអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កម្ភៈប្រមាណជាង៥ម៉ឺន៦ពាន់នាក់ ក្នុងនោះមានអ្នកឆ្លងជំងឺកូវីដ‑១៩ប្រមាណជាង៨ពាន់នាក់ និងស្លាប់ជិត១០០នាក់។

លោក វេជ្ជបណ្ឌិត គួយប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលបានមានប្រសាសន៍ថា ក្នុងចំណោមអ្នកពាក់ព័ន្ធ៥៦៣៨៧នាក់ ស្រី២៨៣៩៩នាក់ ក្នុងនោះបានយកសំណាកទៅធ្វើតេស្តរកកូវីដ១៩ ចំនួន ៥០ ៧៧៣ នាក់ស្រី៣០៨នាក់ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៨០៤៧នាក់ស្រី១៥៥នាក់ ជាសះស្បើយចំនួន៦៤២៨នាក់ស្រី១២៥នាក់កំពុងសម្រាពេទ្យចំនួន១៦១៩នាក់និងស្លាបបាត់បង់ជីវិតចំនួន៩៣នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វេជ្ជបណ្ឌិត បានបន្តទៀតថា អ្នកដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចំនួន៧១១នាក់ និងធ្វើនៅតាមផ្ទះមានចំនួន ៥០៦១នាក់។ អ្នកត្រូវបញ្ចប់ចត្តាឡីស័កនៅមណ្ឌលមានចំនួន៧៩៨៣នាក់ និងបញ្ចប់នៅតាមផ្ទះមានចំនួន ៣៨០៥៣នាក់។

តាមរយៈរបាយការណ៍ខាងលើនេះខេត្តកណ្តាល នៅតែជាខេត្តមួយដែលមានអត្រាឆ្លងខ្ពស់មួយ បន្ទាប់ពីរាជធានីភ្នំពេញ​និងខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប៥៩០៤៥នាក់ អ្នកជាសះស្បើយចំនួន៥០៩១៧នាក់និង អ្នកស្លាប់ចំនួន៨៥៥នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៦ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម