កូវីដ-១៩
ថ្ងៃទី៩កក្កដានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ រកឃើញ វិជ្ជមានកូវីដ-១៩ ចំនួន៦៤នាក់
បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្ត បន្ទាយមានជ័យបានប្រកាសឲ្យដឹងនៅ ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០២១ថា អ្នកកើតជំងឺកូវីដ១៩មានចំនួន៦៤នាក់ បន្ថែមទៀតក្នុងនោះក៏មានអ្នកជាពីជំងឺកូវីដ១៩មានចំនួន១១៣នាក់ក្នុងថ្ងៃទី៩ ខែ កក្កដា ឆ្នាំ ២០២១នេះ។
រដ្ឋបាលខេត្តបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជំងឺកូវីដ១៩ ភាគច្រើន ជា និងកើតលើប្រជាពលរដ្ឋមកពីស្រុកថៃ ហើយរស់នៅក្រុងប៉ោយប៉ែត ស្រុកថ្មពួក និងស្រុកមង្គលបូរី ក្រុងសិរីសោភ័ណ។ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ឲ្យដឹងបន្តទៀតថា គ្រូពេទ្យជួរមុខបានយកសំណាកប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរី ជាច្រើនរយនាក់បានយកសំណាកទៅវិភាគឧបករណ៍តេស្តរហ័សដោយរកឃើញវិជ្ជមានចំនួន៦៤នាក់។

រដ្ឋបាលខេត្តសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋនិងសាធារណជនដែលបានប៉ះពាល់ដោយផ្ទាល់សូមរួសរាន់មកជួបក្រុមគ្រូពេទ្យនិងធ្វើចត្តាឡីស័កដើម្បីយកសំណាកទៅពិនិត្យ។ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ទាំង៦៤នាក់នេះ សូមរួសរាន់ធ្វើចត្តាឡីស័កនៅតាមផ្ទះក្នុងក្រុមគ្រួសាររាងខ្លួនដោយមិនត្រូវពាក់ព័ន្ធនឹងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ក្នុងករណីមានការប្រែប្រួលសុខភាពខុសពីប្រក្រតីដូចជាឡើងកំដៅលើសពី៣៧ អង្សាសេក្អក កណ្ដាស ហៀសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬ មន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់និងអាជ្ញាធរមូលដ្ឋានជាដើម៕
ដោយ ៖ វ៉ាន់ ណាង


-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ