Connect with us

កូវីដ-១៩

ខេត្តស្ទឹងត្រែង រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ចំនួន​១០​នាក់ ជាសះស្បើយ ៣៤​នាក់

បានផុស

នៅ

ស្ទឹងត្រែង ៖ រដ្ឋបាលខេត្ត​ស្ទឹងត្រែង ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​ករណី​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​១០​នាក់ បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង ព្រឹត្តិការណ៍ ២០​កុម្ភៈ គិត​ត្រឹម​ម៉ោង ៥:០០ នាទី​រសៀល​ថ្ងៃទី៩ ខែកក្កដា​ នេះ និង​មាន​អ្នកជា​សះស្បើយ​ចំនួន ៣៤​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​វិជ្ជមាន​កូ​វីដ​១៩ ខាងលើ ធ្លាប់​បាន​ប៉ះ​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន ដែល​ក្រុម​គ្រូពេទ្យ​រក​ឃើញ​កន្លង​មក​រហូតមកដល់​ថ្ងៃទី ៩​កក្កដា​នេះ​បានធ្វើ​តេស្ត​សំណាក រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ១០ នាក់។

រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​សង្ឃឹម​យ៉ាង​មុតមាំ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល ៣​ការពារ​-៣​កុំ ឲ្យ​បាន​ខ្ជាប់ខ្ជួន​គ្រប់ៗ​គ្នា​ជាពិសេស គឺ​ការពាក់​ម៉ាស និង​លាង​សំអាត​ដៃ​និង​អាកុល ឬ​សាប៊ូ​ជាប់​ជាប្រចាំ និង​រក្សា​គម្លាត​សុវត្ថិភាព​។

គ្រូពេទ្យ​ជំនាញ​បញ្ជាក់​ថា អ្នកជា​សះស្បើយ​ទាំង​៣៤​នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​ព្យាបាល​ច​ត្តា​ឡី​ស័ក​ថ្នាក់​ខេត្ត និង​ត្រូវ​បន្ដធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ដោយ​ខ្លួនឯង​រយៈពេល​១៤​ថ្ងៃ បន្ថែមទៀត​។

គិត​ត្រឹម​ម៉ោង ៥និង០០​នាទី​រសៀល​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ ២០២១ នេះ នៅក្នុង​ខេត្តស្ទឹងត្រែង រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន​៣៨៥ នាក់ ព្យាបាល​ជាសះស្បើយ សរុប​ចំនួន​៥៧​នាក់ ស្លាប់​គ្មាន និង​កំពុង​សម្រាក​ព្យាបាល ៣២៨​នាក់​៕

ដោយ ៖ ងិន​លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម