Connect with us

ព័ត៌មានជាតិ

ក្មេង​ស្រី​ម្ចាស់​រូបពិត​ ចេញ​មុខ​បដិសេធ​រឿង​ទាក់ទង​ស្នងការ​ខេត្ត​កំពត

បានផុស

នៅ

ក្មេង​ស្រី​ម្ចាស់​គណនី​ ទ្រី ស៊ាងម៉ី បាន​ចេញ​មុខ​បដិសេធ ក្រោយ​មាន​គណនី​មួយ​ប្រើប្រាស់​រូប​របស់​នាង​ជេរ​ប្រមាថ​ស្នងការ​នគរបាល​ខេត្ត​កំពត។ ស្នងការ​នគរបាល​ខេត្ត​កំពត ក៏​មាន​ប្រតិកម្ម​និង​ចាត់​ទុក​ថា​ជា​ចេតនា​បង្កាច់បង្ខូច នាំ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​មួយ​រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​វីដេអូ​យុវតី​រងគ្រោះ​បាន​អះអាង​ថា​ មាន​ជន​អនាមិក​បាន​បង្កើត​គណនី​ក្លែងក្លាយ​របស់​នាង ដោយ​នាង​មិន​បាន​ដឹង​ខ្លួន​នោះ​ទេ។ យុវតី​រូប​នេះ​ស្នើ​ឲ្យ​មហាជន​និង​ថ្នាក់​ដឹកនាំ​កុំ​មាន​ការ​យល់​ច្រឡំ។

បើ​តាម​ឪពុក​យុវតី​ជន​រងគ្រោះ​ក៏​អះអាង​ថា កូន​ស្រី​របស់​លោក​មិន​បាន​ពាក់ព័ន្ធ​នោះ​ដែរ ហើយ​រឿង​នេះ​មាន​ជន​ទី​បី​ជា​អ្នក​ប្រព្រឹត្តិ ក្នុង​គោល​បំណង​ធ្វើ​បាប​ក្រុម​គ្រួសារ​របស់​លោក។

ឪពុក​ជន​រងគ្រោះ​បន្ត​ថា ករណី​នេះ​កើត​ឡើង​ម្តង​ជា​ពីរ​ម្តង​មក​ហើយ ហើយ​លោក​និង​គ្រួសារ​មិន​បាន​ដឹង​នោះ​ទេ។

ថ្មីៗ​នេះ ក៏​មាន​គណនី​មួយ​ចោទ​ប្រកាន់​ថ្នាក់​ដឹកនាំ​ខេត្ត​កែប បាន​ឆាត​ទៅ​ទំនាក់ទំនងជាមួយយុវតី​មួយ​រូប​តាម​ហ្វេសបុក។ រដ្ឋបាល​​ខេត្តកែប​​ក៏​​បាន​ធ្វើ​លិខិត​បដិសេធ​ និង​ឲ្យ​អាជ្ញាធរ​មានសមត្ថកិច្ចស្វែងរកជនដែលបង្កើត​ព័ត៌មានក្លែងក្លាយ​នេះ មកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម