ព័ត៌មានជាតិ
សង្ង្រ្គាមផ្លេកបន្ទោ ក្នុងការវិនិយោគនៅអាស៊ាន ប្រទេសចិនបាននាំមុខអាមេរិក
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន សេដ្ឋកិច្ច ជប៉ុន Nikkei Asian Review ចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដាបានឲ្យដឹងថា ប្រទេសចិនគ្រោងនឹងបង្កើតរោងចក្រផលិតបណ្ដុំផ្ទាំងថាមពលសូឡាខ្នាតធំមួយនៅប្រទេសម៉ាឡេស៊ី ព្រមទាំងសាងសង់ផ្លូវល្បឿនលឿនមួយខែ្សដែលមានប្រវែងប្រមាណ៥៨០គីឡូម៉ែត្រនៅប្រទេសឡាវ។ ស្របពេលដែលអាមេរិកកំពុងពង្រឹងកម្លាំងរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ដើម្បីទប់ទល់នឹងឥទិ្ធពលរបស់ប៉េកាំង គម្រោងទាំងពីរនេះគ្រាន់តែជាការវិនិយោគមួយផ្នែករបស់ចិនដែលកំពុងអនុវត្តក្នុងតំបន់នេះតែប៉ុណ្ណោះ។
ក្រសួងពាណិជ្ជកម្មអន្តរជាតិ និងឧស្សាហកម្មនៃប្រទេសម៉ាឡេស៊ីបានប្រកាសនៅថ្ងៃទី២៤ ខែមិថុនាថា រោងចក្រខាងលើត្រូវបានសាងសង់ដោយក្រុមហ៊ុនRisen Energyដែលជាក្រុមហ៊ុនថាមពលសូឡាយក្សរបស់ចិន ក្រុមហ៊ុននេះយល់ព្រមវិនិយោគទឹកប្រាក់ចំនួន៤២,២ ពាន់លានរីងហ្គីត(RM) (ប្រមាណ១០.១ពាន់លានដុល្លារអាមេរិក)ក្នុងវិស័យផលិតផ្ទាំងថាមពលសូឡានៅម៉ាឡេស៊ី ៊មុននឹងមួយថ្ងៃ ប្រទេសចិន និងប្រទេសដៃគូនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយបានរៀបចំកិច្ចប្រជុំជាន់ខ្ពស់តាមរយៈvideo conferenceស្តីពីសហប្រតិបត្តិការអន្តរជាតិ“ខ្សែក្រវាត់មួយផ្លូវមួយ”ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ខណៈដែលប្រទេសទាំងនេះកំពុងខិតខំផ្លាស់ប្តូរប្រព័ន្ធសេដ្ឋកិច្ចទៅរកសេដ្ឋកិច្ចដែលមានកាបូនតិច(Low-carbon economy) ខាងទីក្រុងប៉េកាំងបានបញ្ជាក់ថា នឹងសហការដោយផ្តល់ជូនវ៉ាន់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រទេសទាំងនេះ។
ការវិនិយោគបែប“សង្គ្រោមផ្លេកបន្ទោរ”របស់ប្រទេសចិនទៅលើគម្រោងខ្នាតធំ និងការផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច ត្រូវបានគេចាត់ទុកថា ចិនមានបំណងរារាំងអាមេរិកដណ្តើមយកឥទ្ធិពលកាន់តែខ្លាំងក្នុងតំបន់នេះ។
កាលពីថ្ងៃទី៧ ខែមិថុនា រដ្ឋមន្រ្តីការបរទេសនៃប្រទេសចិន និងបណ្តាប្រទេសអាស៊ានបានរៀបចំកិច្ចប្រជុំដោយផ្ទាល់ជាលើកដំបូងនៅទីក្រុងឆុងឈីងបន្ទាប់ពីបានខកខានជួបប្រជុំអស់រយៈពេលប្រមាណ១៦ខែ។ ក្នុងកិច្ចប្រជុំនេះ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនបានបញ្ជាក់ប្រាប់ទៅកាន់លោក Luhut Binsar Pandjaitan រដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រនិងរៀបចំការវិនិយោគរបស់ឥណ្ឌូណេស៊ី ៖ ប៉េកាំងនឹងពង្រីកការផ្តល់ជំនួយផ្នែកហេដ្ឋានរចនាសម្ព័ន្ធនៅទីក្រុងហ្សាការតា ហើយនាំចូលផលិតផលរបស់ឥណ្ឌូណេស៊ីកាន់តែច្រើន។
ថ្ងៃទី២២ ខែមិថុនា ប្រទេសចិនបានយល់ព្រមពន្លឿនកិច្ចសហការជាមួយប្រទេសកម្ពុជាក្នុងការកែលម្អបណ្តាញដឹកជញ្ជូន ដោយទីក្រុងប៉េកាំងនឹងចាត់បញ្ជូនអ្នកជំនាញបច្ចេកទេសផ្នែកហេដ្ឋានរចនាសម្ព័ន្ធ។ នៅប្រទេសឡាវ មានផ្លូវល្បឿនលឿនមួយខ្សែដែលគាំទ្រដោយប្រទេសចិនបានកំពុងតែស្ថិតក្នុងការសាងសង់។
វៀតណាមក៏បានក្លាយជាគោលដៅវិនិយោគដ៏ក្តៅមួយសម្រាប់ប៉េកាំង។ យោងតាមសេចក្តីរាយការណ៍របស់ព័ត៍មានវៀតណាមបានឲ្យដឹងថា ចិនបានវិនិយោគនៅវៀតណាមចំនួន៦១គម្រោង ដែលមានទឹកប្រាក់សរុបស្មើនឹង១០០០លានដុល្លារ។
នៅកោះ Batam នៃប្រទេស ឥណ្ឌូណេស៊ី ឯកអគ្គរដ្ឋទូតនៃសហរដ្ឋអាមេរិកប្រចាំឥណ្ឌូណេស៊ីបានចូលរួមពិធីបុកគ្រឹះនៃមជ្ឈមណ្ឌលហ្វឹកហាត់កងទ័ពជើងទឹកដែលអាមេរិកបានចំណាយថវិកាអស់ ៣.៥លានដុល្លារអាមេរិកក្នុងការសាងសង់ កោះនេះមានទីតាំងនៅចំច្រកចូលខាងត្បូងនៃច្រកសមុទ្រម៉ាឡាកា។ ប៉ុន្តែបើប្រៀបធៀបនឹងឥទ្ធិពលរបស់ប៉េកាំងដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ឃើញថាកិច្ចខិតខំរបស់អាមេរិកក្នុងតំបន់នេះគឺមិនទាន់គ្រប់នៅឡើយទេ ៕
អត្ថបទ ៖ មករា
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង