ព័ត៌មានអន្ដរជាតិ
ញាក់សាច់! ចិនកំពុងអភិវឌ្ឍ យាន AI ក្រោមទឹកដែលអាចលាក់ខ្លួនក្នុងសមុទ្រនិងបាញ់មីស៊ីលដាក់នាវាសត្រូវ ដោយមិនចាំបាច់មនុស្សបញ្ជា
ប្រទេសចិន កំពុងអភិវឌ្ឍមនុស្សយន្ត AI ក្រោមទឹក ដែលអាចលាក់ខ្លួននៅក្នុងសមុទ្រ ហើយវាយប្រហារនាវាសត្រូវ ជាមួយមីស៊ីលដោយមិនចាំបាច់មានការបញ្ជាពីមនុស្ស។

យានក្រោមទឹកគ្មានមនុស្សបើក (UUV) ត្រូវបានបង្កើតឡើង ក្នុងការពិសោធន៍កាលពីជាងមួយទសវត្សរ៍មុន ហើយទទួលបានជោគជ័យក្នុងការសាកល្បងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីស្វែងរកនាវាមុជទឹក និងវាយប្រហារវាដោយមីស៊ីល។
ក្នុងការពិសោធន៍ដែលធ្វើឡើងនៅច្រកសមុទ្រតៃវ៉ាន់, UUV ត្រូវបានដាក់ពង្រាយនៅក្នុងជម្រៅ៩ម៉ែត្រ ក្រោមផ្ទៃទឹក។
វាអាចកំណត់ទីតាំងរបស់នាវាមុជទឹក ផ្លាស់ប្តូរទិសដៅ គូសរង្វង់គោលដៅ ហើយបន្ទាប់មក បាញ់មីស៊ីល។

UUV បានប្រើឧបករណ៍ចាប់សញ្ញា Sonar និង onBoard ដើម្បីប្រមូលយកទិន្នន័យ ដែលត្រូវបានវិភាគដោយកុំព្យូទ័រ ដើម្បីជួយឲ្យវាបំពេញការងារប្រកបដោយជោគជ័យ។
ការពិសោធន៍នេះ ត្រូវបានពិពណ៌នានៅក្នុងឯកសារ ដែលសរសេរដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យវិស្វកម្ម Harbin ក្នុងឆ្នាំ ២០១០ និងត្រូវបានប្រកាសជាសាធារណៈកាលពីសប្តាហ៍មុន។
ក្រុមអ្នកវិទ្យាសាស្រ្តដឹកនាំដោយសាស្ត្រាចារ្យ Liang Guolong បានសរសេរថា “សេចក្តីត្រូវការនៃសង្គ្រាមក្រោមទឹកនាពេលអនាគត នាំមកនូវឱកាសអភិវឌ្ឍថ្មីសម្រាប់យានគ្មានមនុស្សបើក”។

លោកបានបន្ថែមទៀតថា UUV ដែលត្រូវបានអភិវឌ្ឍតាំងពីឆ្នាំ ២០១០មក អាចត្រូវបានរៀបចំឡើង ដើម្បីប្រតិបត្តិការជាក្រុមនិងធ្វើការវាយប្រហារលើគោលដៅតែមួយ។
ការប្រកាសអំពីយាននេះ បានធ្វើឡើងបន្ទាប់ពីប្រទេសចិន ព្រមានជប៉ុនប្រឆាំងនឹងការចូលរួមជាមួយយោធាអាមេរិក ដើម្បីការពារកោះតៃវ៉ាន់។
ទីក្រុងប៉េកាំងបានព្រមានថា ប្រទេសជប៉ុន កំពុងជីកផ្នូរកប់ខ្លួនឯង ដោយសារតែការអះអាង ការពារកោះតៃវ៉ាន់ រួមជាមួយសហរដ្ឋអាមេរិក។

យោងតាមការដកស្រង់អត្ថបទរបស់កាសែត Global Times បានបង្ហាញថា ប្រទេសនេះគ្មានអំណាចប្រឆាំងនឹងយោធាចិននោះទេ ហើយនឹងមិនដែលប្រយុទ្ធដើម្បីកោះតៃវ៉ាន់ ដោយគ្មានការគាំទ្រពីសហរដ្ឋអាមេរិកបានដែរ។
អត្ថបទនោះបានបន្ថែមការអះអាងថា ជប៉ុននឹងក្លាយជាគោលដៅស្របច្បាប់ ហើយប្រឈមនឹងការសងសឹកប្រសិនបើយោធារបស់ខ្លួនឆ្លងកាត់ “ខ្សែបន្ទាត់ក្រហម” របស់ចិន។

ទីភ្នាក់ងារសារព័ត៌មានក្យូដូបានរាយការណ៍ថា ឧបនាយករដ្ឋមន្ត្រីជប៉ុនលោក Taro Aso បាននិយាយកាលពីថ្ងៃចន្ទថា ព្រឹត្តិការណ៍បែបនេះនៅកោះតៃវ៉ាន់ អាចបង្កជាការគំរាមកំហែងដល់ទីក្រុងអូគីណាវ៉ារបស់ប្រទេសជប៉ុន។
លោកនិយាយថា “ប្រសិនបើបញ្ហាធំមួយបានកើតឡើងនៅក្នុងកោះតៃវ៉ាន់ វាអាចទាក់ទងនឹងស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិតសម្រាប់ប្រទេស ជប៉ុន។ យើងត្រូវគិតឲ្យបានច្បាស់ថា កោះអូគីណាវ៉ា អាចជាគោលដៅបន្ទាប់”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ចិនព្រមានខ្លាំងៗ “ជប៉ុន កំពុងជីកផ្នូរកប់ខ្លួនឯង”

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ