Connect with us

ព័ត៌មានជាតិ

បិទខ្ទប់បន្ទាយនគរបាល ក្រោយ​​មេបញ្ជាការ​២រូប ឆ្លង​កូវីដ-១៩

បានផុស

នៅ

ខេត្តបាត់ដំបង៖ ទីតាំងវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៩ ប្រចាំស្រុកកំរៀង ត្រូវបានអាជ្ញាធរ និងក្រុមគ្រូពេទ្យចុះបិទខ្ទប់ជាបណ្តោះអាសន្ន បន្ទាប់ពីបានរកឃើញថា មេបញ្ជាការ និងមេបញ្ជាការរង២នាក់ ផ្ទុកជំងឺកូវីដ-១៩ និងមន្ត្រីជាង២០រូប ដែលជាប់ពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័កនៅក្នុងបន្ទាយតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់អាជ្ញាធរ និងក្រុមគ្រូពេទ្យបានបញ្ជាក់ថា ចាប់តាំងពីល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ ទីតាំងបន្ទាយរបស់វរសេនាតូច នគរបាលការពារព្រំដែនគោកលេខ ៨១៩ ដែលស្ថិតនៅភូមិលំផាត់ ឃុំអូដារ ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានបិទខ្ទប់រយ:ពេល១៤ថ្ងៃ ដោយតម្រូវអោយមន្ត្រីនគរបាលដែលពាក់ព័ន្ធជាង​២០​នាក់ ធ្វើចត្តាឡីស័កនៅក្នុងអង្គភាពតែម្តង ។

របាយការណ៍បានបន្តថា ដោយឡែកចំពោះលោក វរសេនីយ៍ឯក ម៉ង់ សុី ជាមេបញ្ជាការ និងលោក វរសេនីយ៍ត្រី សន វិទ្ធី ជាមេបញ្ជាការរង ដែលមានវិជ្ជមានកូវីដ-១៩ កំពុងដាក់អោយសម្រាកព្យាបាលនៅក្នុងមណ្ឌលសុខភាពត្រាង៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៦ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម