ព័ត៌មានជាតិ
នាំគ្នាចុះស្តារប្រឡាយមានគ្នា ១០ នាក់ ដីបាក់សង្កត់ស្លាប់ម្នាក់
ខេត្តបាត់ដំបង÷ ប្រជាកសិករម្នាក់ក្នុងចំណោមកសិករ១០នាក់ បានបាត់បង់ជីវិត ខណៈចុះស្តារអាចម៌ដីពីប្រឡាយ ដើម្បីបណ្តោះទឹកស្រោចស្របលើផលដំណាំ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីខាងលើនេះបានកើតឡើងនៅល្ងាចថ្ងៃទី០៩ខែកក្កដាឆ្នាំ២០២១ វេលាម៉ោង០៧:០០នាទី នៅចំណុចតាមប្រឡាយស្ថិតក្នុងក្រុមទី០៩ភូមិច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ កសិករដែលបានស្លាប់ដោយសារបាក់ដីប្រឡាយសង្កត់លើ មានឈ្មោះផេង ផានភេទប្រុសអាយុ៣៨ឆ្នាំ រស់នៅភូមិអន្លង់ត្រាច ឃុំរបស់មង្គល ស្រុកមោងប្ញស្សីខេត្តបាត់ដំបង បានស្លាប់ពេលបញ្ជូនដល់មណ្ឌលសុខភាពឃុំបាសាក់។
សមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុសពខាងលើនិងប្រជាកសិករប្រមាណ១០នាក់ បាននាំគ្នាចុះស្តារប្រឡាយ (ដីបាក់ចូល) ដើម្បីអោយទឹកហូរបានលឿន ខណ:ពេលកំពុងតែកាយដីចេញពីប្រឡាយ ក៏ស្រាប់តែដីបាក់សង្កត់តែម្តង។ ក្រោយមត្ថកិច្ចធ្វើកោសល្យវិច័យរួចរាល់ ក៏បានប្រគល់សពខាងលើអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៨ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់