Connect with us

ព័ត៌មានជាតិ

បិទផ្អាកអាជីវកម្មផ្សារអណ្ដូងទឹក ស្រុកបូទុមសាគរ រយៈពេល ១៤ ថ្ងៃ ជាបណ្តោះអាសន្ន

បានផុស

នៅ

រដ្ឋបាលស្រុកបូទុមសាគរ សម្រេចបិទផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ផ្សារអណ្ដូងទឹក រយៈពេល១៤ថ្ងៃ ក្រោយមន្រ្តីជំនាញចុះយកសំណាក ធ្វើតេស្តរហ័ស រកឃើញការឆ្លងកូវីដ ១៩ លើអាជីវករចំនួន កាលពីថ្ងៃទី៩ កក្កដា ម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានចេញសេចក្តីសម្រេចបិទផ្អាកផ្សារអណ្តូងអទឹក ស្ថិតនៅក្នុងឃុំអណ្តូងទឹក ភ្លាមៗ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដបន្ថែមទៀត។ ដំណើរការបិទផ្សារនេះ ធ្វើឡើងចាប់ពីថ្ងៃទី១០ ខែកក្កដា ដល់ថ្ងៃទី២៤ កក្កដាជាបណ្តោះអាសន្ន សម្រាប់ទុកលទ្ធភាពដល់ក្រុមការងារស្រាវជ្រាវចំពោះពលរដ្ឋពាក់ព័ន្ធផ្ទាល់ និងប្រយោលទទួលយកមកព្យាបាល។

លោកអភិបាលស្រុកបូទុមសាគរ ក៏អំពាវនាវដល់អាជីវករ និងក្រុមគ្រួសារអាជីវករដែលពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ បើមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ដែលសង្ស័យថា ឆ្លងមេរោគកូវីដ១៩ សូមអញ្ជើញមកទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន និងមណ្ឌលសុខភាពអណ្តូងទឹកជាបន្ទាន់ (ឬទំនាក់ទំនងតាមលេខទូរស័ព្ត ០១៥ ២១០ ៦៦៦) ដើម្បីមកយកសំណាកតេស្តរកកូវីដ និងអនុវត្តន៍វិធានចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវបំផុត។

មន្រ្តីសុខាភិបាល បានរកឃើញអាជីវករមានវិជ្ជមានកូវីដ១៩ប្រមាណជា១២នាក់ ក្រោយការយកសំណាកធ្វើតេស្តរហ័សកាលពីថ្ងៃម្សិលមិញ។ សម្រាប់ថ្ងៃទី១០ ខែកក្ដដា នេះដែរ បន្តរកសំណាកអាជីវករផ្សារថ្មស ស្ថិតនៅក្នុងឃុំថ្មស ហើយលទ្ធផលមកទល់ម៉ោងនេះរកឃើញ១៧នាក់មានវិជ្ជមាន។

រដ្ឋបាលស្រុក ព្រមានទៀតថា ករណីដែលអាជ្ញាធរពិនិត្យឃើញថា បងប្អូនអាជីវករ ពលរដ្ឋ ខកខាន ឬគេចវេសមិនបានយកសំណាក ហើយអាជ្ញាធរពិនិត្យទៅមានពាក់ព័ន្ធជាមួយអាជីវករលក់ដូរនៅផ្សារអណ្តូងទឹកដែលផ្ទុកមេរោគកូវីដនោះ គឺអាជ្ញាធរមិនអនុញ្ញាតឱ្យពលរដ្ឋដែលមិនបានទៅយកសំណាក ចូលប្រកបអាជីវកម្មលក់ដូរមួយរយៈពេលវែង។ ដូច្នេះរំពឹងថា ពលរដ្ឋចូលរួមសហការបានយ៉ាងល្អ និងយោគយល់ឈរលើស្មារតីទទួលខុសត្រូវខ្ពស់។

ភ្ជាប់នឹងវិធានការយកសំណាកនៅស្រុកបូទុមសាគរ គេសង្កេតឃើញរដ្ឋបាលខេត្តកោះកុង ល្ងាចថ្ងៃទី៩ ខែកក្ដដា ក៏សម្រេចដាក់បម្រាមគោចរពេលយប់រយៈពេល ៨ម៉ោង នៅក្នុងភូមិសាស្ត្រស្រុក-ក្រុង ចំនួន ៣គឺស្រុកស្រែអំបិល, ស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយតម្រូវឲ្យធ្វើការផ្អាកជាបណ្តោះអាសន្នរាល់ការធ្វើចរាចរណ៍នៅចន្លោះម៉ោង២១ ដល់ម៉ោង៤ ទាបភ្លឺលើកលែងតែចំពោះករណីចាំបាច់មួយចំនួន៕

អត្តបទ៖សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម