កូវីដ-១៩
បើកយុទ្ធនាការចាក់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ៤សង្កាត់នៃក្រុងសិរីសោភ័ណមានរយៈពេល ១៤ ថ្ងៃ គិតពីថ្ងៃទី១០ខែកក្កដា នេះតទៅ
បន្ទាយមានជ័យ ៖ ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២១នេះ ក្នុងក្រុងសិរីសោភ័ណបានបើកយុទ្ធនាការទ្រង់ទ្រាយធំលើកទី២ ចាក់វ៉ាក់សាំងបង្ការការពារជម្ងឺកូវីដ.១៩ ជូនប្រជាពលរដ្ឋ៤សង្កាត់នៃទីប្រជុំជនក្រុងសិរីសោភ័ណ។

លោកឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ មេបញ្ជាការ រង យោធភូមិភាគទី ៥និងជាប្រធានក្រុមការងារទី៣ គោលដៅ វត្តស្វាយចាស់និងគោលដៅវត្តសមាធិផល បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា គម្រោងយុទ្ធនាការលើកទី២ នៃការចាក់វ៉ាក់សាំងនេះចាប់ផ្តើមចាក់នៅពេលព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ តទៅ ក្នុងរយៈពេល១៤ ថ្ងៃ ជំហានទី១ គ្រូពេទ្យយោធាគ្រោងចាក់ជូន ព្រះសង្ឃ មន្ត្រីរាជការ កម្មករ កម្មការិនី និងប្រជាពលរដ្ឋឲ្យបានជាង៥មឺុននាក់ នៅទាំង៤សង្កាត់នេះ។

និងបន្ទាប់មកនៅសង្កាត់៣ទៀត ព្រមទាំងនៅស្រុកព្រះនេត្រព្រះ ស្រុកមង្គលបូរីនិងស្រុកម៉ាឡៃ ឯគ្រូពេទ្យ មន្ទីរសុខាភិបាលនឹងចាក់នៅស្រុកអូរជ្រៅ ចំពោះក្រុងសិរីសោភ័ណនេះគឺក្នុង១សង្កាត់មានទីតាំងចាក់វ៉ាក់សាំង២កន្លែង។ទី១/ សម្រាប់ពលរដ្ឋនៅសង្កាត់ទឹកថ្លា ត្រូវទទួលការចាក់វ៉ាកសាំងនៅទីតាំងសាលាបឋមសិក្សាគាប។ និងទីតាំងតំបន់ប្រតិបត្តិនារសឹករងខេត្តយោធាខេត្ត ។២/ សង្កាត់អូរអំបិល នៅទីតាំងសាលាបឋមសិក្សាគោរដ្ឋាននិងទីតាំងតំបន់ប្រតិបត្តិនារសឹករងខេត្តយោធាខេត្ត។ទី៣/សង្កាត់ព្រះពន្លា នៅទីតាំងវត្តសមាធិ ភូមិ៤ និងនៅវិទ្យាល័យពុទ្ធកៈសម្តេចធម្មពោធិសាលជាស៊ីម នាវត្តស្វាយចាស់ ភូមិ១ និងទី៤/ សង្កាត់កំពង់ស្វាយ នៅទីតាំងសាលាបឋមសិក្សាហ៊ុនសែនសូភីភូមិសូភី និងនៅសាលាបឋមសិក្សាប៉ោយសូភី ភូមិ២។

លោកឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់បានបន្តថា កាលពីល្ងាចថ្ងៃទី៨ខែកក្កដា កន្លងមក ខេត្តបន្ទាយមានជ័យទទួលវ៉ាក់សាំងពីថ្នាក់លើបានចំនួន៥,៥ដូស ហើយល្ងាចថ្ងៃទី៩ខែកក្កដា នឹងទទួលបន្ថែមទៀត ។

លោកឧត្តមសេនីយទោសេង ធារិន បញ្ជាការរង ជានាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារកូវីដ១៩ យោធភូមិភាគបានឲ្យដឹងថា គ្រូពេទ្យយោធាមកពី១២អង្គភាពចំណុះយោធភូមិភាគនឹងជួយអន្តរាគមន៍លើផ្នែកចាក់វ៉ាក់សាំង។

ឯកម្លាំងកងរាជអាវុធហត្ថ មន្ត្រីអាជ្ញាធរ ប្រជាការពារ យុវជនសសយកនឹងជួយលើការសម្របសម្រួលបែបបទរដ្ឋបាល សណ្តាប់ធ្នាប់ ការចុះ និងហៅឈ្មោះ ផ្ទៀងផ្ទាត់បញ្ជូលទិន្នន័យក្នុងកុំព្យូទ័រជាដើម។

ក្នុងនោះ លោកនាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរងនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទបានកោតសរសើរនិងថ្លែងអំណរគុណដល់ក្រុមការងារទាំងកងកម្លាំង ទាំងអាជ្ញាធរដែលបានខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនពលរដ្ឋនៅតំបន់បិទខ្ទប់ បន្ទាប់ពីមានការផ្ទុះខ្លាំង ការរីករាលដាលជំងឺកូវីដ១៩ និងប្រឈមនេះ។

ក្នុងនោះលោកបានណែនាំទូទៅ វិន័យ ការទទួលខុសត្រូវចំពោះថ្នាក់លើ ក៏ដូចពលរដ្ឋ និងបច្ចេកទេសដើម្បីឲ្យដំណើរការចាក់វ៉ាក់សាំងប្រព្រឹត្តទៅរលូន បានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវផងដែរ៕
ដោយ ៖ វ៉ាន់ ណាង




-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?