ព័ត៌មានអន្ដរជាតិ
សត្រូវធំៗកំពុងផលិតសព្វាវុធទំនើបថ្មីៗ អាមេរិកព្រមានថា ពិភពលោក កាន់តែខិតទៅជិតសង្គ្រាមនុយក្លេអ៊ែរ មែនទែនហើយ
សហរដ្ឋអាមេរិកបានព្រមានថា មានសក្តានុពលកាន់តែខ្លាំងឡើង ចំពោះជម្លោះនុយក្លេអ៊ែរជាមួយសត្រូវធំៗរបស់ប្រទេសនេះ ពីព្រោះពួកគេទាំងនោះ កំពុងស្តុកទុកអាវុធនុយក្លេអ៊ែរកាន់តែច្រើនឡើងៗសម្រាប់ប្រើប្រាស់នាពេលខាងមុខ។
![The U.S. Air Force has released a new visualization of the secretive B-21 Raider stealth bomber Tuesday. This is only the third artist's graphic of the aircraft designed to perform long range conventional and nuclear missions](https://i.dailymail.co.uk/1s/2021/07/08/21/45211769-9770299-image-m-83_1625775516278.jpg)
យោងតាមរបាយការណ៍ ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ ពីមន្ទីរបញ្ចកោណស្តីពីប្រតិបត្តិការនុយក្លេអ៊ែរបានបង្ហាញថា ប្រទេសរុស្ស៊ីនិងចិន កំពុងធ្វើទំនើបកម្មនិងពង្រីកឃ្លាំងអាវុធរៀងៗខ្លួន ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។
ហើយកូរ៉េខាងជើង បានពន្លឿនការសាកល្បងមីស៊ីលដែលមានសមត្ថភាព អាចបាញ់ទៅដល់ទឹកដីអាមេរិក ចំណែកអ៊ីរ៉ង់ មានបច្ចេកវិទ្យាអាចបង្កើតអាវុធនុយក្លេអ៊ែរក្នុងរយៈពេលត្រឹមមួយឆ្នាំ បើពួកគេចង់ធ្វើ។
![A Russian Yars carrying an intercontinental nuclear missile system drives during the Victory Day Parade in Red Square in Moscow, Russia, June 24, 2020](https://i.dailymail.co.uk/1s/2021/07/08/21/45210595-9770299-A_Russian_Yars_intercontinental_ballistic_missile_system_drives_-a-2_1625775962577.jpg)
របាយការណ៍នោះនិយាយថា សហរដ្ឋអាមេរិក បានព្យាយាមចរចាឲ្យមាននការកាត់បន្ថយសមត្ថភាពអាវុធនុយក្លេអ៊ែរ ចាប់តាំងពីឆ្នាំ២០១០មក ប៉ុន្តែគ្មានសត្រូវណាមួយ កាត់បន្ថយតួនាទីរបស់អាវុធនុយក្លេអ៊ែរនៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិរបស់ពួកគេ ឬចំនួនអាវុធនុយក្លេអ៊ែរដែលពួកគេកំពុងមាននោះទេ។ យ៉ាងណាមិញ ពួកគេបានផ្លាស់ប្តូរទៅរកទិសដៅផ្ទុយពីនេះ។
ជាលទ្ធផល វាមានសក្តានុពលកាន់តែខ្លាំង ចំពោះជម្លោះក្នុងតំបន់ ពាក់ព័ន្ធនឹងសត្រូវប្រដាប់អាវុធនុយក្លេអ៊ែរនៅតាមផ្នែកជាច្រើន លើពិភពលោកនិងសក្តានុពលនៃការកើនឡើងអាវុធនុយក្លេអ៊ែររបស់សត្រូវ នៅក្នុងវិបត្តិឬជម្លោះ។
![A Dongfeng-41 intercontinental strategic nuclear missiles group formation marches to celebrate the 70th anniversary of the founding of the People's Republic of China in Beijing on October 1, 2019](https://i.dailymail.co.uk/1s/2021/07/08/22/45210771-9770299-A_Dongfeng_41_intercontinental_strategic_nuclear_missiles_group_-a-113_1625778276616.jpg)
ប្រទេសរុស្ស៊ីនិងចិន គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតចំពោះសហរដ្ឋអាមេរិក ដោយសារតែបច្ចេកវិទ្យានិងអាវុធដែលពួកគេមានរួចទៅហើយ។
ប្រទេសរុស្ស៊ី ដែលចាត់ទុកសហរដ្ឋអាមេរិកនិងអង្គការណាតូ ជាការគំរាមកំហែងចម្បងចំពោះមហិច្ឆតាភូមិសាស្ត្រនយោបាយបច្ចុប្បន្នរបស់ខ្លួន គឺកំពុងប្រើប្រាស់ក្បាលគ្រាប់និងជើងទម្របាញ់នុយក្លេអ៊ែរថ្មីៗ ហើយកំពុងអភិវឌ្ឍប្រព័ន្ធអាវុធនុយក្លេអ៊ែរអន្តរទ្វីបថ្មីចំនួន ៣ប្រភេទ។
![A Tu-22M3 bomber of the Russian air force capable of carrying nuclear warheads takes off from the Hemeimeem air base in Syria](https://i.dailymail.co.uk/1s/2021/07/08/20/45210607-9770299-image-a-59_1625773128203.jpg)
ប្រព័ន្ធអាវុធទាំងនោះរួមមាន យន្ដហោះបច្ចេកវិទ្យាខ្ពស់ មីស៊ីលផ្លោងបាញ់ពីលើដីនិង មីស៊ីលស្វ័យភាពនៅក្រោមទឹក។
ចំណែកប្រទេសចិនវិញ បានបង្កើនចំនួននិងសមត្ថភាពនៃអាវុធនុយក្លេអ៊ែររបស់ខ្លួន រួមទាំងកាំជ្រួចមីស៊ីលបាញ់ចេញពីនាវាមុជទឹកទំនើបបំផុតរបស់ខ្លួន ផងដែរ។ ប្រទេសចិន ក៏កំពុងផលិតយន្តហោះទម្លាក់គ្រាប់បែកផងដែរ ដែលនឹងអនុញ្ញាតឲ្យចិន បាញ់អាវុធពីដីគោក សមុទ្រនិងអាកាស។
![A Borei-class nuclear-powered submarine launches an RSM-56 Bulava ballistic nuclear missile in the Barents Sea](https://i.dailymail.co.uk/1s/2021/07/08/20/45210567-9770299-image-a-66_1625773159714.jpg)
រីឯប្រទេសកូរ៉េខាងជើង បានបង្កើនល្បឿន ក្នុងការស្វែងរកអាវុធនុយក្លេអ៊ែរ និងបង្កើនការធ្វើតេស្តមីស៊ីលរបស់ខ្លួនយ៉ាងខ្លាំង នាពេលថ្មីៗនេះ រួមទាំងការធ្វើតេស្តមីស៊ីលអន្តរទ្វីបរយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពបាញ់ទៅដល់ទឹកដី អាមេរិកផងដែរ។
របាយករណ៍របស់អាមេរិកបង្ហាញថា ការបន្តពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានបង្កជាការគំរាមកំហែងយ៉ាងខ្លាំងបំផុត ដល់សន្តិសុខនិងស្ថិរភាពអន្តរជាតិ។
![A photo released by the official North Korean Central News Agency (KCNA) shows a new type of submarine-launched nuclear ballistic missiles](https://i.dailymail.co.uk/1s/2021/07/08/20/45210773-9770299-image-a-76_1625774043438.jpg)
របាយការណ៍របស់មន្ទីរបញ្ចកោណនិយាយថា អ៊ីរ៉ង់មានបច្ចេកវិទ្យានិងសមត្ថភាព ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ត្រឹមរយៈពេលមួយឆ្នាំ បើប្រទេសនេះសម្រេចចិត្តធ្វើដូច្នេះ។
យុទ្ធសាស្រ្តនិងសកម្មភាពឈ្លានពានរបស់អ៊ីរ៉ង់ដើម្បីធ្វើឲ្យរដ្ឋាភិបាលប្រទេសជិតខាង មានភាពចលាចល បានចោទជាសំណួរអំពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ខ្លួន ចំពោះការបោះបង់សមត្ថភាពអាវុធនុយក្លេអ៊ែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច