កូវីដ-១៩
ក្រសួងសុខាភិបាលមិនអនុញ្ញា តឱ្យមានការហែក្បួនសាកសពអ្នកជំងឺកូវីដ១៩ទៅបញ្ចុះឡើយ
ក្រសួងសុខាភិបាលមិនអនុញ្ញាតឱ្យមានការហែក្បួនសាក សពអ្នកជំងឺកូវីដ១៩ទៅបញ្ចុះឡើយតែឱ្យក្រុមគ្រួសារនិងអ្នកសែងសពមិនឱ្យលើសពី១០នាក់និងគោរពទៅតាមវិធានសុខាភិបាល។
លោកសាស្ត្រាចារ្យ ម៉មប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងកូវីដ១៩ បានឱ្យដឹងថាចំពោះការបញ្ចុះសាកសពដែលស្លាប់ដោយសារជំងឺកូវីដ១៩ អ្នកសែងមឈូសយកទៅបញ្ចុះត្រូវមានចំនួនពី៤ ទៅ៦នាក់នឹងត្រូវពាក់សម្ភារៈការពារឱ្យបានត្រឹមត្រូវ ហើយសមាជិកគ្រួសារឬអ្នកចូលរួមត្រូវពាក់ម៉ាសការពារឱ្យបានត្រឹមត្រូវនិងត្រូវកំណត់ចំនួនមិនឲ្យលើសពី ១០ នាក់ព្រមទាំងត្រូវរក្សាគម្លាតរវាងអ្នកចូលរួមចំនួន១ ម៉ែត្រកន្លះពីគ្នានិងនៅចំងាយ ៣ ម៉ែត្រពីសាកសពព្រមទាំមិនអនុញ្ញាតឲ្យមានការហែក្បួនឡើយ។
លោក រដ្ឋមន្ត្រី បាន្តថា លើសពីនេះទៀតគ្រប់សាកសពអ្នកជំងឺកូវីដ១៩មិនត្រូវបានអនុញ្ញាតឱ្យធ្វើកោសល្យវិច័យឬវះកាត់សាកសពឡើយ ហើយ សាកសពត្រូវបានរៀបចំដោយរុំក្រណាត់រួចដាក់ក្នុងថង់ប្លាស្ទិកបិទជិតយ៉ាងត្រឹមត្រូវដោយបុគ្គលិកក្នុងមន្ទីរពេទ្យហើយសាកសពខ្លះត្រូវបានដាក់បង្កករក្សាទុកមុនពេលដាក់ក្នុងមឈូសមុនយកទៅបូជាឬបញ្ចុះ។ដូច្នេះឱកាសនៃការចម្លងវីរុសកូវីដ១៩ពុំអាចកើតមានឡើយប្រសិនបើពុំមានការរុះរើឬបើកថង់រុំសាកសពនោះ។
លោករដ្ឋមន្ត្រី បានបន្តទៀតថា ការបូជាឬបញ្ចុះសពដែលអនុវត្តតាមគោលការណ៍ណែនាំត្រឹមត្រូវអាចចៀសវាងបានពីការចម្លងវីរុសកូវីដ១៩ដើម្បីសុវត្ថិភាពអ្នករៀបចំនិងអ្នកដឹកជញ្ជូនសាកសពអ្នកលើកសាកសពដាក់ចូលក្នុងមឈូសនឹងលើកមឈូសដាក់លើទីតាំងបូជាត្រូវពាក់ឧបករណ៍ការពារខ្លួនភីភីអ៊ីឱ្យបានត្រឹមត្រូវដូចជាពាក់ម៉ាសពេទ្យអាវអៀមការពារខ្លួននិងស្រោមដៃនៅពេលរៀបចំរួចរាល់ត្រូវដោះឧបករណ៍ការពារខ្លួនដែលប្រើរួចឱ្យបានត្រឹមត្រូវហើយលាងសំអាតដៃជាមួយអាកុលឬជែលឬសាប៊ូនិងទឹកស្អាតភ្លាមៗ។
លោករដ្ឋមន្ត្រីបានណែនាំឱ្យធ្វើការអប់រំណែនាំបន្ថែមអំពីសុវត្ថិភាពនិងលើកទឹកចិត្តដល់មន្ត្រីបុគ្គលិកនិងអ្នកដែលធ្វើការពាក់ព័ន្ធនឹងសាកសពនឹងកិច្ចការបូជាឬបញ្ចុះសពកុំឱ្យមានការភ័យខ្លាចឬមនន្ទិលសង្ស័យនិងសូមចូលរួមអនុវត្តកិច្ចការនេះប្រកបដោយទទួលខុសត្រូវសេចក្តីថ្លៃថ្នូរទៅតាមទំនៀមទម្លាប់ប្រពៃណីសាសនាដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកីវីដ១៩និងកាត់បន្ថយហានិភ័យសុខភាពសាធារណៈឱ្យមានប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ថារដ្ឋាភិបាលបានអនុញ្ញាតឱ្យសពសាសនិកឥស្លាមនិងសពជនជាតិភាគតិចស្លាប់ដោយជំងឺកូវីដ១៩ធ្វើការបញ្ចុះសពទៅតាមប្រពៃណី។ចំណែកពលរដ្ឋខ្មែរនិងបរទេសស្លាប់ដោយសារជំងឺកូវីដ១៩ត្រុវបូជានៅតាមឈានបនដ្ឋានដែលមានសុវត្តិភាពនៅតាមរាជធានីខេត្តនីមួយៗ៕សំអឿន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៤ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
ព័ត៌មានជាតិ១៩ ម៉ោង ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ