សុខភាព
កុំគិតថាឈឺក្បាលសព្វថ្ងៃជារឿងសាមញ្ញ សញ្ញាទាំងនេះអាចបង្ហាញពីអាការជំងឺ ស្រាលនិងធ្ងន់
អាការឈឺក្បាលសុទ្ធតែឈឺនៅកន្លែងខុសគ្នា នៅផ្នែកខ្លះ តាមសណ្ឋាននិងសុខភាពរបស់យើង។ ដូច្នេះត្រូវចេះកត់សម្គាល់ថា ការឈឺក្បាលដែលបង្ហាញជាញឹកញាប់នោះ ចង់បញ្ជាក់ពីសុខភាពឬយ៉ាងណា។ ជាពិសេសឆាប់ទទួលបានការព្យាបាលត្រឹមត្រូវផងដែរ។
១ ឈឺជុំវិញក្បាល
ឈឺក្បាលនៅទីតាំងជុំវិញក្បាល គឺជាការឈឺក្បាលទូទៅដែលបណ្តាលមកពីការឈឺសាច់ដុំនៅជុំវិញក្បាល។ ជាធម្មតាមានទីតាំងនៅជុំវិញថ្ងាសនិងសៀតផ្កាទាំងសងខាង ឬពេលខ្លះមានការរោយកញ្ចឹងក ក៏ដូចជាស្មាដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពតានតឹង។ កាត់បន្ថយស្រ្តេសនិងទុក្ខកង្វល់ខ្លះៗ។
២ ឈឺមួយចំហៀងក្បាល
ការឈឺចាប់នៅក្នុងទីតាំងនេះ នឹងមានការថប់បារម្ភឬប៉ះពាល់ភ្នែកជាដើម ។ ជាពិសេសគឺអ្នកឈឺនឹងមានអាការវិលមុខឬចង់ក្អួតចង្អោរ និងឈឺចាប់នៅបរិវេណនោះញឹកញាប់ ដែលបណ្ដាលមកពីការឈឺក្បាលប្រកាំង។ ជាទូទៅវាកើតឡើងយូរៗម្ដងមិនអីទេ បើញឹកញាប់ គួរទៅពេទ្យពិនិត្យទាន់នៅស្រាល។
៣ ឈឺត្រង់បរិវេណចិញ្ចើមនិងរាលដាលទៅថ្ពាល់
ជាដំបូងឈឺនៅលើថ្ងាស បន្ទាប់ក៏ដល់ប្រហោងឆ្អឹងថ្ពាល់ ទាំងសងខាង ឬជួនកាលឈឺចាប់នៅតំបន់ច្រមុះដែលមានប្រហោងឆ្អឹង។ ការឈឺបែបនេះយូរៗនឹងធ្វើឲ្យឈឺច្រមុះ ឬទៅជាកណ្ដាស់ ដោយមិនដឹងខ្លួន។
៤ ឈឺក្បាលខ្លាំងប៉ះពាល់ដល់ការទំពាអាហារ
ឈឺក្បាលខ្លាំងក៏អាចប៉ះពាល់ដល់ការទំពារអាហារជាប្រចាំថ្ងៃដែរ។ ជាពិសេសវាអាចប៉ះពាល់ដល់ឆ្អឹងថ្គាម ដែលអាចបណ្ដាលឲ្យរលាក ហូបអាហារមិនបានល្អ។ សាករកថ្នាំលេបសិន បើមិនបាត់គួរទៅពេទ្យ ប្រយ័ត្នប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។
៥ ការឈឺចាប់ធ្ងន់ធ្ងរនិងភាពមិនធម្មតាជាច្រើន
ឧស្សាហ៏ឈឺក្បាលសឹងរាល់ថ្ងៃ ឬឈឺមិនលោសថ្ងៃ អាចជាហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ក្នុងករណី ឈឺក្បាលធ្ងន់ធ្ងរឬឈឺខ្លាំងខុសពីធម្មតា។
រោគសញ្ញាឈឺក្បាលញឹកញាប់ អាចថាជាជំងឺដាច់សរសៃឈាមខួរក្បាលឬដុំសាច់ខួរក្បាល ដែលការឈឺក្បាលនៃជំងឺនេះនឹងមើលទៅធ្ងន់ធ្ងរ។ លើសពីនេះទៅទៀត រោគសញ្ញាផ្សេងទៀតរួមមានបញ្ហាចក្ខុ ចក្ខុទ្វេ ចក្ខុព្រិល ស្ពឹក ខ្សោយសាច់ដុំ និងមនុស្សមួយចំនួនអាចជួបប្រទះការប្រកាច់ដែលជារោគសញ្ញាធ្ងន់ធ្ងរ។
មនុស្សជាច្រើនអាចមើលរំលងការឈឺក្បាល ដែលកើតឡើងនៅតំបន់ផ្សេងៗគ្នា ដោយគិតថាសាមញ្ញ ព្រោះពួកគេគិតថា វាអាចជាការឈឺក្បាលដែលបណ្តាលមកពីស្ត្រេសឬឈឺក្បាលប្រកាំងពីការធ្វើការហួសកម្លាំង។ ប៉ុន្តែតាមពិត ការឈឺក្បាលនៅទីតាំងនីមួយៗ ប្រាប់ពីជំងឺផ្សេងៗ។ ដូច្នេះត្រូវសង្កេតរោគសញ្ញាឲ្យបានម៉ត់ចត់ ដើម្បីការពាររាងកាយពីការទទួលរងនៃជំងឺធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កុំមើលរំលង! ទឹកដោះគោជាផ្លែឈើមានសារធាតុទឹកច្រើន ជួយបំពេញចន្លោះខ្វះខាតនៃសុខភាពទូទៅ
ចុចអាន៖ជនជាតិអាស៊ីចាត់ទុកទំពាំងឫស្សី ជា ” ស្ដេចបន្លែ ” ប្រឆាំងនឹងជំងឺមហារីកធំៗ រួមទាំងការរលាក
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៨ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»