ព័ត៌មានអន្ដរជាតិ
មេដឹកនាំចិន និងកូរ៉េខាងជើងប្តេជ្ញាពង្រឹងមិត្តភាពឈានដល់កម្រិតថ្មី
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងមេដឹកនាំកូរ៉េខាងជើង គីម ជុនអ៊ុន បានសន្យាពង្រឹងចំណងមិត្តភាពឈានដល់កម្រិតថ្មី នៅពេលអ្នកទាំងពីរបានផ្លាស់ប្តូរសារគ្នាស្តីពីខួបលើកទី៦០នៃសន្ធិសញ្ញាការពារជាតិទ្វេភាគី។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយថា លោក គីម មានប្រសាសន៍ពី«ចំណងមិត្តភាពជិតស្និទ្ធរវាងប្រទេសទាំងពីរបានឈានដល់សន្ទុះខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការវិវត្តយ៉ាងទូលំទូលាយស្ថិតនៅលើកម្រិតខ្ពស់ក្នុងគ្រប់វិស័យ រាប់ទាំងនយោបាយ សេដ្ឋកិច្ច យោធា និងវប្បធម៌»។
មេដឹកនាំកូរ៉េខាងជើងនិយាយថា សន្ធិសញ្ញាធាទ្វេភាគីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិភាព និងស្ថេរភាពនៅអាស៊ីប្រឆាំងនឹងកម្លាំងអារិភាពនៅក្នុងតំបន់។ លោកកត់សំគាល់ថា ប្រទេសជិតខាងទាំងពីរបានចែករំលែកមានគោលជំហរថេរដើម្បីអភិវឌ្ឍមិត្តភាព និងទំនាក់ទំនងសហប្រតិបត្តិការទៅវិញទៅមកឥតឈប់ឈរ។
សំដីសង្កត់ធ្ងន់ស្រដៀងគ្នានេះដែរ លោក ស៊ី បានសរសើរសន្ធិសញ្ញាឆ្នាំ១៩៦១ដែលបានលើកកម្ពស់សន្តិភាពថ្នាក់តំបន់ និងសកល។ លោកបន្ថែមថា រដ្ឋាភិបាលទីក្រុងប៉េកាំង និងព្យុងយ៉ាងបានគាំទ្រគ្នាទៅវិញទៅមកយ៉ាងមុតមាំ និងធ្វើការជាមួយគ្នាដើម្បីពង្រឹងទំនាក់ទំនងរាប់ឆ្នាំ។
យោងតាមក្រសួងការបរទេសចិន លោក ស៊ី មានប្រសាសន៍ថា លោកបានត្រៀមខ្លួនរួចហើយដើម្បីធ្វើការងារជាមួយលោក គីម សម្រាប់កិច្ចសហប្រតិបត្តិការមិត្តភាពទ្វេភាគីដើម្បីឈានដល់កម្រិតថ្មីមួយ និងនាំផលប្រយោជន៍កាន់តែច្រើនដល់ប្រទេសទាំងពីរ និងប្រជាជនរបស់ខ្លួន។
ស្ថិតក្រោមសន្ធិសញ្ញាឆ្នាំ១៩៦១ ប្រទេសចិន និងកូរ៉េខាងជើងត្រូវតែការពារគ្នាទៅវិញទៅមកដោយស្វ័យប្រវត្តិនៅពេលប្រទេសណាមួយរងការវាយប្រហារ។
ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតនិងជាសម្ព័ន្ធមិត្តសំខាន់របស់កូរ៉េខាងជើងនៅលើឆាកអន្តរជាតិ ហើយកន្លងមកចិនធ្លាប់អំពាវនាវឲ្យមានការបន្ធូរបន្ថយទណ្ឌកម្មអន្តរជាតិលើទីក្រុងព្យុងយ៉ាង។
ប្រធានាធិបតីចិន លោក ស៊ី និងមេដឹកនាំកូរ៉េខាងជើង លោក គីម បានជួបមុខគ្នាផ្ទាល់ជាច្រើនលើកមកហើយនៅក្នុងឆ្នាំ២០១៨ និង២០១៩៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ