ព័ត៌មានជាតិ
ពលរដ្ឋមានបញ្ហាជីវភាព ក្នុងតំបន់បិទខ្ទប់ជិត៦ម៉ឺនគ្រួសារទៀត នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុងព្រះសីហនុខេត្តព្រះសីហនុប្រមាណជិត៦ម៉ឺគ្រួសារ ស្មើនឹងជិត២០ម៉ឺននាក់ ដែលបានសម្ភាសន៍ជាប់នៅដំណាក់កាលទី២ នឹងទទួលបានសាច់ប្រាក់ពីរាជរដ្ឋាភិបាល ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ស្អែកនេះតទៅ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំដល់ប្រជាពលរដ្ឋ និងគ្រួសារពលរដ្ឋ មានការលំបាកផ្នែកជីវភាព នៅក្នុងតំបន់ក្រោមការអនុវត្តវិធានការ បិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំនៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍២០កុម្ភៈ២០២១ នៅទូទាំងប្រទេស ដែលទទួលបានការសម្ភាសន៍ និងការបញ្ជាក់ពីអាជ្ញាធរ ក្នុងដំណាក់កាលទី២ អញ្ជើញទៅបើកសាច់ប្រាក់ នៅបញ្ជរវីងណាមួយ ដែលនៅជិតផ្ទះ ឬប្រើប្រាស់អេបរបស់ធនាគារវីង ក្នុងទូរស័ព្ទ។
ក្រសួងបានបញ្ជាក់ថា «ការដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ក្រោយការបិទខ្ទប់នេះគូស រំលិចឱ្យឃើញជាថ្មីម្ដងទៀតនូវការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោជាប្រមុខ ក្នុងការជួយកាត់បន្ថយការលំបាក ផ្នែកជីវភាពរបស់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដោយមិនឱ្យពលរដ្ឋស្លាប់ដោយអត់បាយ និងដោយគ្មានការយកចិត្តទុកដាក់នោះទេ»។
លោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ បានមានប្រសាសន៍ថា ក្រសួងផែនការ បានរកឃើញអ្នកសម្ភាសន៍ជាប់ដើម្បីទទួលប្រាក់ឧបត្ថម្ភ ជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់នេះ ទាំង៣តំបន់ និងអ្នកជំងឺបានឆ្លង នឹងស្លាប់ បន្ថែមលើជុំទី១កំពុងបើកប្រាក់ មានចំនួនសរុបជាង ៥ម៉ឺន៩ពាន់គ្រួសារ ស្មើនឹងប្រជាជនសរុបចំនួន ប្រមាណជាង ១៩ម៉ឺននាក់។
លោកបានបន្តថា បើសរុបទាំង២ដំណាក់កាលនេះ ក្រសួងបានរកឃើញអ្នក ដែលរងគ្រោះក្រោយការបិទខ្ទប់ និងឆ្លងជំងឺកូវីដ១៩ និងស្លាប់ដោយសារជំងឺនេះមានប្រមាណ១២ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនសរុបប្រមាណ៤០ម៉ឺននាក់ ខណៈនៅក្នុងដំណាក់កាលទី១ ក្រសួងបានសម្ភាសន៍ជាប់ចំនួន៦១,៦៧៨គ្រួសារ ស្មើនឹងប្រជាជនចំនួន២០៦,៩៩៨ នាក់ដែលបានបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ៕ (ដោយ)៖ សំអឿន
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង