Connect with us

ព័ត៌មានជាតិ

ណែនាំជា​ផ្លូវការ ក្រសួង​សុខាភិបាល​បង្ហាញ​ពី​វិធីព្យាបាល​​អ្នក​ឆ្លង​កូវីដ​តាម​ផ្ទះ តាម​ក្បួន​បច្ចេកទេស

បានផុស

នៅ

ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្តីណែនាំពីវិធីព្យាបាលអ្នក​ឆ្លង​កូវីដ​​តាម​ផ្ទះ សម្រាប់អ្នក​គ្មានរោគសញ្ញា ឬកម្រិត​ស្រាល។ ក្នុង​សេចក្តីប្រកាសបានណែនាំពី​​វិធីព្យាបាលអ្នកជំងឺកូវីដ-១៩ គ្មានរោគសញ្ញាឬក៏ម្រិតស្រាលដូច​តទៅ៖

ករណី​គ្មានរោគសញ្ញាដូចជា៖ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម កំដៅតិចជាងឬស្មើ 37.5 ពុំចាំបាច់ប្រើ​ឱសថ​នោះទេ។

លក្ខខណ្ឌសុខភាពធម្មតាគឺ៖

-កំដៅ តិចជាង ឬស្មើ 37.5 ពុំចាំបាច់ប្រើឱសថព្យាបាលទេ
-ចង្វាក់ដង្ហើមធម្មតា (14 – 20ដង/នាទីសម្រាប់មនុស្សពេញវ័យ)
-សម្ពាធឈាមស៊ីស្កលិក ធំជាង ឬស្មើ 90mmHg

ករណី​មានរោគសញ្ញា៖

-អស់កម្លាំង ឬហត់បន្តិចបន្តួច ឬមិនស្រណុកក្នុងខ្លួន → បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ សាច់ បន្លែ ផ្លែឈើ ពិសាទឹកឱ្យបានច្រើន និងសម្រាកឱ្យបានច្រើន។
– ក្តៅខ្លួន ឬ ឈឺក្បាល ឬ ឈឺបំពង់ក – ឬ ឈឺសាច់ដុំ ឬ ឈឺសន្លាក់ → មនុស្សពេញវ័យ ឬកុមារចាប់ពី ៣០គ.ក្រ.ឡើង៖ ប៉ារ៉ាសេតាម៉ុល ៥០០ម.ក្រ x ៣ដង/ថ្ងៃ កុមារ (២០-២៩គ.ក្រ.) ប៉ារ៉ាសេតាម៉ុល ៣០០ម.ក្រ x ៣ដង/ថ្ងៃ
-តឹងច្រមុះ ឬផ្តាសាយ ឬហៀរសំបោរ ក្អក (មានឬមិនមានស្លេស្ម) → មនុស្សពេញវ័យ ឬកុមារអាយុចាប់ពី ៦ឆ្នាំឡើង៖ ប្រម៉ិចស៊ីន ៨ម.ក្រ x ៣ដង/ថ្ងៃ ឬ សេទីវីហ្ស៊ីន ១០ម.ក្រ x ១ដង/ថ្ងៃ

សម្រាប់មនុស្សពេញវ័យ ៖ ថ្នាំគ្រាប់ លៀនហ័រ ឈឹងវីន (Lianhua Qingwen Capsules) (លេបចំនួន ៤គ្រាប់ ក្នុង ១ដង និង ចំនួន ៣ដង ក្នុង ១ថ្ងៃ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៧ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៩ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៩ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម