Connect with us

កីឡា

ចាញ់អ៊ីតាលីមែន តែ Luke Shaw បង្កើតប្រវត្តិសាស្រ្តមួយ នៅវគ្គផ្តាច់ព្រ័ត្រ យូរ៉ូ

បានផុស

នៅ

តោកំណាចអង់គ្លេស ត្រូវបានក្រុមអាហ្ស៊ូរី អ៊ីតាលី យកឈ្នះដោយការទាត់បាល់ប៉េណាល់ទី នៅពហុកីឡដ្ឋាន Wembley កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបញ្ចប់៩០នាទីក្នុងលទ្ធផល ១-១ ហើយគ្មានការស៊ុតបញ្ចូលទីគ្នាទេ នៅម៉ោងបន្ថែម ១៥នាទី២ដង។

កីឡាករ Luke Shaw បានរកគ្រាប់បាល់នាំមុខឲ្យអង់គ្លេស បន្ទាប់ពីការប្រកួតលេងបានត្រឹម ១នាទីនិង ៥៧ វិនាទី ដែលជាគ្រាប់បាល់លឿនបំផុតក្នុងវគ្គផ្តាច់ព្រ័ត្រជើងឯកទ្វីបអ៊ឺរ៉ុបនិងជាគ្រាប់ទី ១ របស់រូបគេសម្រាប់ក្រុមតោកំណាច អង់គ្លេស។

នេះ​ជា​​ប្រវត្តិ​សាស្ត្រ​លើក​ទី​២​សម្រាប់​អ៊ីតាលី ដែល​គ្រង​ជើង​ឯក​បាល់ទាត់​ទ្វីប​អឺរ៉ុប បន្ទាប់​ពី​លើក​ទី១​ឈ្នះ​នៅ​ឆ្នាំ​​១៩៦៨។

អ្វី​ដែល​អស្ចារ្យ​ទៀត​នោះ ក្រោម​ការ​ដឹក​នាំរបស់​លោក​គ្រូ Roberto Mancini ក្រុម​ជម្រើស​ជាតិ​អ៉ីតាលី​មិន​ទាន់​បរាជ័យ​ម្តង​ណា​ឡើយ​ក្នុង​ចំណោម​៣៤​​ចុង​ក្រោយ​។

ចំណែក​អង់គ្លេស​វិញ ​នេះជា​លើក​ដំបូង​ដែល​បាន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​ដ៏​ធំ​នេះ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៦០​មក៕

ដោយ៖ Vann Vann

ចុចអាន៖ កីឡាករ៣រូប ឈ្នះពានធំៗ ក្នុងព្រឹត្តិការណ៍ យូរ៉ូ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម