Connect with us

ព័ត៌មានជាតិ

បន្ទាប់ពី​សម្តេច​តេ​ជោប្រតិកម្ម​ សហព័ន្ធ និង ​ស្ថានីយ​ទូរទស្សន៍ CNC​ បាន​សម្រេចឲ្យ​ ឃីម បូរ៉ា ឈ្នះ​ការប្រកួត​លើ ​ម៉ឺន មេ​ឃា

បានផុស

នៅ

​ការប្រកួត​ប្រដាល់​នៅ​សង្វៀន​ស៊ី​អិន​ស៊ី កាលពី​ល្ងាច​ថ្ងៃ​ទី​១០ និង​ថ្ងៃ​ទី​១១ ខែ​ក​ក្កដា ឆ្នាំ​២០២១​នេះ ការផ្អាក​ប្រកាស​លទ្ធផល​ប្រកួត​ផ្ដាច់ព្រ័ត្រ​កម្មវិធី​ប្រដាល់ អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​កំពូល​ជើងឯក​រវាង​កីឡាករ​ ឃីម បូរ៉ា និង​កីឡាករ​ ម៉ឺន មេ​ឃា ដោយ​មិន​ហ៊ាន​សម្រេច​ពី​អាជ្ញាកណ្ដាល​ប្រគល់​ជយលាភី​ឲ្យ​ទៅ​កីឡាប្រដាល់​ណាមួយ ជា​ឆន្ទានុសិទ្ធិ​របស់ខ្លួន​នោះ និង​កីឡាករ​ខ្លះ​បាន​ចាញ់​ដោយ​អយុត្តិធម៌ បាន​ក្លាយ​ជា​វិធាន​បទ​មួយ រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​អ្នកលេង facebook ថា​, ជា​អំពើ​មិន​ប្រក្រតី វប្បធម៌​ដ៏​អាក្រក់​និយម​បក្សពួក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បន្ទាប់ពី​មានការ​ប្រតិកម្ម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន មក​ទីបំផុត​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ រួមជាមួយ​ស្ថានីយទូរទស្សន៍ CNC បានសម្រេច​ឱ្យ​កីឡាករ ឃីម បូរ៉ា ឈ្នះ​ការប្រកួត​តែម្តង ដោយ​មិន​លើក​ពេល​ការប្រកួត​នោះឡើយ​។ ការសម្រេច​នេះ​ធ្វើឡើង​តែ​ប៉ុន្មាន​នាទី បន្ទាប់ពី​សម្តេច​តេ​ជោ បញ្ចេញ​ទស្សន​: ក្នុងនាម​ជា​ពលរដ្ឋ​ម្នាក់​(​ក៏បាន​សុំឱ្យ​អាជ្ញាកណ្តាល​ត្រូវតែមាន​យុត្តិធម៌​ក្នុង​ខ្លួន​ផងដែរ​)​។ សូមបញ្ជាក់ថា លោក ស៊ី​ថូ ណា​ថា​ន់ អ្នកគ្រប់គ្រង​ផ្នែក​កីឡា​នៅ CBS បាន​គូស​បញ្ជាក់​លើ​ហ្វេ​ស​ប៊ុ​ក​របស់​លោក​យ៉ាង​ដូច្នេះ​ថា «​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ រួមជាមួយ​ស្ថានីយទូរទស្សន៍ CNC សម្រេច​មិន​លើក​ពេល​ប្រកួត​ផ្ដាច់ព្រ័ត្រ​កម្មវិធី​ប្រដាល់ អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់ កំពូល​ជើងឯក ដោយ​ប្រគល់​ជយលាភី​ឲ្យ​ទៅ ឃីម បូរ៉ា​»​។

​បើតាម​លោក ស៊ី​ថូ ណា​ថា​ន់ បាន​បញ្ជាក់​ថា ជ័យជម្នះ​នេះ កីឡាករ ឃីម បូរ៉ា ឈ្នះ​ខ្សែក្រវាត់​មួយ និង​ថវិកា ៥​ពាន់​ដុល្លារ​។ មតិ​ជាច្រើន​យល់ថា​, អាជ្ញាកណ្ដាល​រង​សម្ពាធ ឬ​ខ្លាច​ទើប​គ្មាន​សិទ្ធិ​សម្រេច​ឲ្យ​លទ្ធផល​គូប្រកួត ទាំង​ដឹង​ថា អ្នកណា​ឈ្នះ អ្នកណា​ខុស​លក្ខខណ្ឌ​ការប្រកួត​ទៅហើយ​នោះ​! ហើយ​ករណី​មួយទៀត​ការប្រកួត​កាលពី​ថ្ងៃទី​១១ ខែកក្កដា​នេះដែរ​ ការប្រកួត​រវាង​កីឡាករ​លី រិទ្ធី និង​កីឡាករ​វង្ស វិឆ័យ អ្នកទស្សនា​នៅ​តាម​ផ្ទះ​ជាច្រើន​បាន​អាណិត​កីឡាករ​លី រិទ្ធី ដែល​វាយ​ឲ្យ​វង្ស វិឆ័យ រាប់​ដល់​២​ដង​ហើយ​លទ្ធផល​ចុងក្រោយ​នៅតែ​ឲ្យ​វង្ស វិឆ័យ ឈ្នះ​លើ​កីឡាករ​លី រិទ្ធី ក្នុង​លទ្ធផល​៣​ទល់​និង​២ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​បក្ស​ពួក​និយម​ខ្លាំង​ណាស់​។ ចំណែក​អ្នកខ្លះ​បាន​លើកឡើងថា បើ​សហព័ន្ធ​នៅតែមាន​អ្នកដឹកនាំ​ដដែលៗ​បែបនេះ ភាព​អយុត្តិធម៌ បក្សពួកនិយម នៅតែ​កើតមាន​ដដែលៗ​នោះដែរ​។

​សូមជម្រាបថា​, នៅ​យប់​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២១ មានការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់ «​អ្នកតស៊ូ​គុន​ខ្មែរ​គោល​ជល់​កំពូល​ជើង​ឯង​» នៅ​សង្វៀន CBS រវាង​កីឡាករ ឃឹម បូរ៉ា និង ម៉ឺន មេ​ឃា​។ ការប្រកួត​ដល់​ទឹក​ទី​៣ កីឡាករ ម៉ឺន មេ​ឃា បាន​ចាប់​បោក​កី​ឡករ ឃឹម បូរ៉ា ឱ្យ​សន្លប់​ស្ដូកស្ដឹង​លើ​សង្វៀន ដែល​ខុស​នឹង​លក្ខន្តិកៈ​នៃ​ការប្រកួត​។ ភ្លាមៗ​នោះ គណៈកម្មការ​នៃ​ការប្រកួត បានសម្រេច​លើក​ពេល​ប្រកួត​ទៅ​ពីរ​សប្តាហ៍​ក្រោយ ដោយ​មិន​សម្រេច​ឱ្យ ម៉ឺន មេ​ឃា ចាញ់​ការប្រកួត​នោះឡើយ​។

​ការសម្រេច​បែបនេះ បាន​នាំឱ្យ​មានការ​ប្រតិកម្ម​ជាខ្លាំង​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ចេញមតិ​ត្រឹម​ជា​ពលរដ្ឋ​ម្នាក់​ស្រឡាញ់​វិស័យ​កីឡា និង​ភាព​យុត្តិធម៌​ប៉ុណ្ណោះ​។ ក្នុងនោះ​សម្តេច​បាន​បង្ហោះ​លើ facebook ផ្លូវការ​ថា​ «​ដោយ​អត់ទ្រាំ​មិនបាន​ខ្ញុំ​សូម​ចេញមក​និយាយ​ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ ដែល​ស្រឡាញ់​វិស័យ​កីឡា​។ តើ​យើង​ត្រូវ​ពង្រឹង​អាជ្ញាកណ្តាល​កីឡាប្រដាល់​ឬ​ត្រូវបង្កើត​ក្បាច់គុណ​ថ្មី​ដោយ​កំណត់​លក្ខខ័ណ្ឌ​ប្រកួត​ថ្មី​ដោយ​វាយ​ខុស​ក្បួន​ហើយ​មិន​ព្រម​ប្រកាស​លទ្ធផល​និង​លើក​ពេល​ទៅ​ប្រកួត​នៅ​ពេល​ក្រោយ​»​។​

​សម្តេច​តេ​ជោ​បាន​ថ្លែង​បន្តថា «​តើ​ឱ្យ​កីឡាប្រដាល់​យើង​ឈាន​ទៅមុខ​ម៉េច​បាន បើ​សហព័ន្ធ​កីឡាប្រដាល់​យើង​ទុក​ឱកាស​ឱ្យ​អាជ្ញាកណ្តាល​ធ្វើបែបនេះ​? តើ​មាន​ក្បួន​មកពីណា​វាយ​ខុស​ក្បួនខ្នាត​ហើយ​សម្រេច​លើក​ពេល​ទៅ​ប្រកួត​ពេល​ក្រោយ សូម្បីតែ​បាល់ទាត់​បើ​ទាត់​ខុសត្រូវ​ពិន័យ​កាត​លឿង​ឬ​កាត​ក្រហម​ដោយ​ដេញចេញ ឬ​ពិន័យ​បាល់​១១​ម៉ែត្រ​ភ្លាមៗ​ដោយ​មិន​ទុកពេល​ឱ្យ​តវ៉ា​នោះទេ​»​។

​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា សម្តេច​មិន​បន្ទោស​កីឡាករ​ទេ ព្រោះ​ពួកគាត់​ស្តាប់​តាម​ការកាត់ក្តី​របស់​អាជ្ញាកណ្ដាល​។ សម្តេច​តេ​ជោ ក៏បាន​សុំ​ឱ្យ​អាជ្ញាកណ្តាល​ត្រូវ​តែមាន​យុត្តិធម៌​ក្នុង​ខ្លួន​ផងដែរ​។ សូមបញ្ជាក់ថា កន្លងមក​រាល់​ការប្រកួត​កីឡាប្រដាល់ ឬ​កីឡា​ផ្សេងៗ តើ​ភាពអយុត្តិធម៌ កើតមាន​ភាពមិនប្រក្រតី បញ្ហា​បក្ខពួកនិយម តើ​កើតមាន​ដល់​កម្រិតណា ដូច្នេះ​សហព័ន្ធ​កីឡា​កម្ពុជា​ត្រូវតែ​ធ្វើការ​ត្រិះរិះ​ពិចារណា​រៀបចំ​ឲ្យ​មាន​ភាពយុត្តិធម៌​ឡើងវិញ​៕

អត្ថបទ៖ ឧ​ត្ត​រ៉ា​

សូមចុចអាន៖ សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មចំពោះការសម្រេចរបស់សហព័ន្ធ និងអ្នករៀបចំកីឡាប្រដាល់នៅសង្វៀន CBS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ១៦ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម