ព័ត៌មានជាតិ
រដ្ឋបាលខេត្ត បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងខេត្តស្ទឹងត្រែង ចាប់ពីស្អែកនេះ
រដ្ឋបាលខេត្ត រួមនិងមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ២០២១ស្អែកនេះ និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ក្នុងក្រុងស្ទឹងត្រែង ចំនួន ៣គោលដៅ ទី១- វិទ្យាល័យព្រះរាជបូជនីយកិច្ច ទី២-វិទ្យាល័យហ៊ុនសែនស្ទឹងត្រែងនិងទី៣ -មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។
ក្នុងសេចក្តីជូនដំណឹងរបស់សាលាខេត្តបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ រស់នៅក្រុងស្ទឹងត្រែង ចាប់ពីថ្ងៃទី១៣កក្កដា មានរយៈពេលត្រឹមតែ ១៤ថ្ងៃតែប៉ុណ្ណោះ សម្រាប់ប្រជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែង។ ចំពោះប្រជាពលរដ្ឋ នៅតាមមូលដ្ឋានផ្សេង និងអនុវត្តផែនការបន្តបន្ទាប់។

លោក ម៉ែន គង់ នាយករដ្ឋបាលបានប្រសាសន៍បន្ថែមថា នេះគឺជាការយកចិត្តទុកដាក់ គិតគូររបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំខេត្តតែងតែគិតគូរ អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ គ្រប់ពេលវេលាជាពិសេសនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលកំពុងតែរាតត្បាតពាសពេញពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើង ដែលមានអ្នកឆ្លង និងស្លាប់នោះផងដែរ។

លោកនាយករដ្ឋបាលបានអំពាវនាវ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ដែលមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវអនុវត្តឲ្យ បានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុតនូវគោលការណ៍ណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ “ ៣ការពារ និង៣កុំ។ លោកសូមផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចហើយ សូមជៀសវាងការធ្វើការធ្ងន់ ហាមប្រើប្រាស់គ្រឿងស្រវឹង ហាមប៉ះពាល់កន្លែងចាក់ សម្រាកឲ្យបានច្រើន និងញ៉ាំអាហារបំប៉នឲ្យបានគ្រប់គ្រាន់៕
អត្ថបទ៖ ងិនលីម

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ