ព័ត៌មានជាតិ
សមត្ថកិច្ចបញ្ជូនបុរសបើករថយន្តបុកកម្មករប្រមូលសំរាមស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ទៅតុលាការ
ភ្នំពេញ៖ សមត្ថកិច្ចបានបញ្ជូនបុរសម្នាក់ឈ្មោះ នេត នីសា ដែលបានបើករថយន្តបុកកម្មករប្រមូលសំរាមបណ្តាលឱ្យស្លាប់២នាក់ និងបួសធ្ងន់ម្នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង ២:០០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីអនុវត្តបន្តនីតិវិធីច្បាប់។
បើតាម លោក វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៤ និង០០នាទីនេះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានកសាងសំណុំរឿង និងបញ្ជូនជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ នេត នីសា ភេទប្រុស មុខរបរនៅផ្ទះ ស្នាក់នៅភូមិគោកឃ្លាង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តនីតិវិធីច្បាប់។
លោកបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០២ និង៤០នាទីរំលងអាធ្រាត ត្រង់ចំណុចមុខធនាគារហត្ថា តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលបណ្តាលឱ្យកម្មករប្រមូលសំរាមស្លាប់ចំនួន ០២នាក់ និងរបួសធ្ងន់ចំនួន ០១នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព២ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ