Connect with us

ព័ត៌មានជាតិ

​មនុស្ស​៣៥នាក់ តេស្តវិជ្ជមាន ​និង​ស្ត្រីបាន​ស្លាប់ដោយសារ​​កូវីដ​១៩ នៅ​ខេត្ត​កំពង់​ឆ្នាំង

បានផុស

នៅ

​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​នៅ​ល្ងាច​ថ្ងៃទី១២ ខែ​កក្ត​ដា​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ស្ដីពី​ការរកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន៣៥នាក់ថ្មី​ទៀត​ និង​មរណភាព​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ ​មាន​វិជ្ជមានកូវីដ នៅ​ថ្ងៃទី​១១ ខែ​កក្កដា នៅ​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ក្នុង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ ចំនួន​៣៥​នាក់​នេះ មាន​នៅ​លើ​អាជីវករ កម្មករ កសិករ មន្ត្រីរាជការ នាយក​សាលា គ្រូបង្រៀន សិស្ស បុគ្គលិក​ធនាគារ និង​អ្នក​រត់ម៉ូតូឌុប។ អ្នក​វិជ្ជមាន​ទាំង៣៥​នាក់​ខាង​លើនោះ ​គឺ​រស់​នៅក្នុង​ស្រុក​រលាប្អៀរ​ចំនួន០៩នាក់ ស្រុក​ទឹកផុស​ ចំនួន០៣នាក់ និង​ក្រុង​កំពង់ឆ្នាំង​ចំនួន២៣នាក់។​

​នៅក្នុង​សេចក្តីសម្រេច​នេះ​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ថា អ្នក​វិជ្ជមាន​កូ​វីដ​១៩ ទាំង៣៥ នាក់​ខាង លើ​នេះ​ត្រូវ​បាន​ដាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ឆ្នាំង មណ្ឌល​ព្យាបាល​វិទ្យាល័យ​តេ​ជោ​ហ៊ុនសែន​ទឹក​ហូត។ ម​ណ្ឌល​ព្យាបាល​វិទ្យាល័យ​ហ៊ុន​សែន​កំពង់​ត្រឡាច និង​មណ្ឌល​ព្យាបាល​វិទ្យាល័យ​ហ៊ុនសែន​បរិបូណ៌។​

​ដោយឡែក​ការ​ស្លាប់​របស់​ស្ត្រីជន​ជាតិខ្មែរ​ឈ្មោះ​ គង់ នី​ន អាយុ៧២ឆ្នាំ ​រស់នៅ​ភូមិ​សំរោង ឃុំ​តា​ចេស ស្រុក​កំពង់ត្រឡាច បាន​ចូល​មក​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ឆ្នាំង​ នៅ​ថ្ងៃទី ១០ ខែកក្កដា​ វេលា​ម៉ោង ១០និង២០នាទី បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ និង​បាន​ស្លាប់​នៅវេលា​ម៉ោង១២និង១០នាទី ​ថ្ងៃទី១១ ខែ​កក្កដា នៅ​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង។​

​មួយ​គ្នា​នេះដែរ ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ដែលមាន​ការទាក់ទង​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ខាងលើនេះ ​មុន​រយៈ​ពេល១៤ថ្ងៃ​សូម​ទៅយក​សំណាក​ជាមួយ​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត ដើម្បី​រួមគ្នា​ទប់ស្កាត់​និង​ការពារ​ជំងឺ​កូ​វីដ១៩ កុំ​ឲ្យ​ឆ្លង​ចូល​ក្រុមគ្រួសារ និង​ឆ្លង​ចូល​សហគមន៍៕​

​អត្ថបទ៖ ឈៀង​ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៤ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

Sokha Hotels

ព័ត៌មានពេញនិយម