ព័ត៌មានជាតិ
ចំណាំឲ្យច្បាស់ បើមានត្រឹម ៣ ចំណុចនេះ គឺជាកូវីដកម្រិតស្រាល
ជំងឺកូវីដ ១៩ ផ្តោតសំខាន់លើរោគសញ្ញា។ នេះបើតាមលោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលថ្លែងក្នុងសន្និសីទនៅព្រឹកនេះ។
លោកបានប្រាប់រោគសញ្ញាកូវីដកម្រិតស្រាល មាន ៣ ចំណុចសំខាន់ ដែលអាចកត់សម្គាល់បាន៖
ទី១៖ កម្តៅមិនលើសពី ៣៧.៥ ឬលើ ៣៧.៥ តិចតួច
ទី២៖ ចង្វាក់ដង្ហើមធម្មតាចន្លោះពី ១៤ ទៅ ២០ ដងក្នុងមួយនាទី មិនមានសភាពដង្ហក់ ឬញាប់ខុសពីប្រក្រតី។
ទី៣៖ ស្មារតីអ្នកជំងឺនៅហ្នឹងហ្នល្អ ការហូបចុក ការរស់នៅធម្មតា អាចធ្វើការបាន ្មិនមានសញ្ញាញសង្ស័យថាមានកូវីដ ១៩។
លោកថា ចំណុចទាំង ៣ នេះ ជាចំណុចសំខាន់សម្រាប់សម្គាល់អ្នកមានកូវីដកម្រិតស្រាល។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឲ្យដឹងក្នុងសន្និសីទនៅព្រឹកនេះថា គិតត្រឹមព្រឹកនេះ មានអ្នកជំងឺកម្រិតស្រាលចំនួន ១០៣៣ នាក់ត្រូវបានអនុញ្ញាតិឲ្យសម្រាកព្យាបាលតាមផ្ទះ។ ក្នុងចំណោមអ្នកជំងឺកំពុងសម្រាកព្យាបាលតាមផ្ទះ ក៏មានអ្នកជំងឺ ២៦៨ នាក់ បានព្យាបាលជាសះស្បើយ។
លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានថ្លែងថា ការអនុញ្ញាតឲ្យអ្នកជំងឺកម្រិតស្រាល និងគ្មានរោគសញ្ញាសម្រាកព្យាបាលនៅផ្ទះ ដើម្បីសម្រួលបន្ទុកការប្រើប្រាស់មន្ទីរពេទ្យនិងមណ្ឌលព្យាបាលនានា សម្រាប់ដាក់អ្នកជំងឺកម្រិតធ្ងន់ ដែលត្រូវការយកចិត្តទុកដាក់តាមដាន និងការជួយសង្គ្រោះបន្ទាន់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ