សុខភាព
អំឡុងពេលព្យាបាលកូវីដ មិនថានៅផ្ទះឬមន្ទីរពេទ្យ ចាំបាច់ត្រូវតមអាហារ៤ប្រភេទនេះ
គ្រប់គ្នាបានដឹងហើយថា វីរុស COVID-19 ជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធភាពស៊ាំ ដោយអាចបណ្តាលឱ្យបាត់បង់ទម្ងន់ និងកម្លាំងចុះខ្សោយ។ ក្នុងករណីបែបនេះ ក្រៅពីថ្នាំពេទ្យអ្នកជំងឺត្រូវប្រុងប្រយ័ត្នជាមួយរបបអាហារ ទើបសុខភាពរឹងមាំ មិនងាយទ្រុឌទ្រោម។
យោងតាមការចុះផ្សាយតាមបណ្តាញសង្គម India Times ដោយអ្នកជំនាញផ្នែកអាហារូបត្ថម្ភលោក Rujuta Diwekar បានឱ្យដឹងថា អ្វីដែលល្អបំផុតសម្រាប់រាងកាយក្នុងកាលៈទេសៈនេះ គឺត្រូវពឹងផ្អែកលើរបបអាហារត្រឹមត្រូវ ព្រោះវាសំបូរទៅដោយវីតាមីននិងជាតិរ៉ែដូចជា វីតាមីន D វីតាមីន C និងស័ង្កសី សុទ្ធសឹងតែមានប្រយោជន៍ក្នុងការជាសះស្បើយឆាប់រហ័ស។
ដូច្នេះប្រសិនបើអ្នកឬសមាជិកកំពុងរងគ្រោះដោយសារកូវីដ-១៩ ឬកំពុងស្ថិតក្នុងដំណាក់កាលនៃការជាសះស្បើយ ត្រូវប្រាកដថា បានញ៉ាំអាហារដែលមានសុខភាពល្អ ហើយចៀសវាងអាហារដែលបានរៀបរាប់ខាងក្រោម ព្រោះអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។
១. អាហារកែច្នៃ
ខណៈពេលដែលអាហារខ្ចប់ឬកំប៉ុងហាក់ដូចជាជម្រើសងាយស្រួលក្នុងការបរិភោគ វាក៏បានក្លាយជាអាហារបង្កគ្រោះថ្នាក់ច្រើនសម្រាប់អ្នកជំងឺកូវីដ-១៩។ អាហារទាំងនេះ សម្បូរទៅដោយជាតិសូដ្យូម ដែលជារឿយៗនាំឱ្យមានការរលាក និងអាចពន្យាពេលក្នុងការជាសះស្បើយពីកូវីដ-១៩ ជាពិសេសធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយផងដែរ។
២. អាហារហឹរ
យោងតាមអ្នកជំនាញ ចៀសវាងអាហារហឹរក្នុងអំឡុងពេលនេះជាការល្អបំផុត ព្រោះថាមុខម្ហូបហឹរច្រើនតែរលាកបំពង់ក បណ្តាលឱ្យរលាកផ្លូវដង្ហើម និងធ្វើឱ្យក្អកកាន់តែខ្លាំង។ ចៀសវាងម្សៅម្ទេសក្រហមឬម្ទេសស្រស់លើសលុបពេក ហើយជំនួសដោយម្រេចខ្មៅដែលវាអាចប្រឆាំងនឹងវីរុស ព្រមទាំងប្រឆាំងនឹងបាក់តេរីបានល្អ។
៣. អាហារចៀនឬបំពង
យោងតាមអ្នកជំនាញបានឱ្យដឹងថា ក្នុងដំណាក់កាលជាសះស្បើយឡើងវិញ ចូរអត់ធ្មត់កុំទាន់ទទួលទានអាហារចៀនឬបំពងមួយរយៈសិន ព្រោះថាអាហារទាំងនេះមានជាតិខ្លាញ់ច្រើន នាំឱ្យហួសកម្រិតតម្រូវការនៃសរីរាង្គ។ ពួកវាពិបាករំលាយ ហើយអាចបង្កើនបន្ទុកនៅលើពោះវៀនថែមទៀត។ អាហារចៀនឬបំពងជះឥទ្ធិពលអវិជ្ជមានដល់អតិសុខុមប្រាណនៃពោះវៀន រារាំងមុខងារភាពស៊ាំ និងច្រើនតែបង្កើនកូលេស្តេរ៉ុលអាក្រក់ផងដែរ។
៤. ភេសជ្ជៈកំប៉ុង
ក្នុងកំលុងពេលឆ្លង និងពេលជាពីជំងឺកូវីដ-១៩ ដាច់ខាតចៀសវាងភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈជាតិហ្កាស និងជាតិផ្អែម បើទោះជាឃ្លានយ៉ាងណាក្ដី ។ ភេសជ្ជៈទាំងអស់នេះបណ្តាលឱ្យរលាក និងរារាំងដំណើរការជាសះស្បើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ timesofindia
ចុចអាន៖ វីតាមីនសំខាន់ៗ ៣ មុខ ជួយពង្រឹងសុខភាពផ្លូវដង្ហើមពីការឆ្លងមេរោគ
ចុចអាន៖ គន្លឹះ ៥ សំខាន់ៗ ត្រូវអនុវត្តជាចាំបាច់ ដើម្បីជួយអ្នកជំងឺកូវីដឱ្យឆាប់ជាសះស្បើយ
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង