សេដ្ឋកិច្ច
បណ្ឌិត គី សេរីវឌ្ឍន៍៖ បើប្រជាពលរដ្ឋយើងចេះរៀនរស់ជាមួយជំងឺកូវីដដូចសព្វថ្ងៃ វឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជានឹងវិលមកវិញកាន់តែឆាប់
គិតមកទល់នឹងបច្ចុប្បន្ននេះ ស្ថានភាពជាសកលនៃជំងឺកូវីដ មិនទាន់បង្ហាញសញ្ញាណាមួយថមថយឡើយ សូម្បីបណ្ដាប្រទេសមួយចំនួនតូច ដែលធ្លាប់តែបានប្រកាសថា គ្រប់គ្រងជំងឺរាតត្បាតតាមប្រព័ន្ធផ្លូវដង្ហើមនេះបានខ្លះ ក៏បែរជាផ្ទុះករណីឆ្លងឡើងវិញ តួយ៉ាងដូចជាប្រទេសប្រេស៊ីល ជាដើម។ សូម្បីតែអ្នកជំនាញផ្នែកសុខាភិបាលសាធារណៈ និងអង្គការសុខភាពពិភពលោក (WHO) ក៏ធ្លាប់បានផ្ញើសាររំលឹកដល់ពិភពលោកជាច្រើនលើកច្រើនសារថា ជំងឺកូវីដ១៩ នឹងទៅណាមិនឆ្ងាយ ឬសាបរលាបពីពិភពលោកយើងក្នុងរយៈពេលដ៏ខ្លីខាងមុខឡើយ។
យ៉ាងនេះក្ដី លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធាននៃមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា យល់ឃើញថា ប្រសិនបើប្រជាពលរដ្ឋកម្ពុជាយើង ពួកគាត់បានស្វែងយល់ពីវិធីការពារ ដូចជាវិធានសុខាភិបាល ៣ការពារ ៣កុំ និងសំខាន់បំផុត ប្រជាជនយើងដឹងច្បាស់ពីរបៀបនៃការរៀនរស់នៅជាមួយកូវីដដូចរាល់ថ្ងៃនេះ នោះសេដ្ឋកិច្ចរបស់កម្ពុជាយើង នឹងវិលទៅរកស្ថានភាពល្អប្រសើរវិញ ក្នុងពេលឆាប់ៗខាងមុនជាមិនខាន។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា រូបនេះបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមើលឃើញថា សព្វថ្ងៃប្រជាពលរដ្ឋខ្មែរយើង ពួកគាត់មានការយល់ដឹងបានច្រើន និងចេះរៀនរស់នៅជាមួយជំងឺកូវីដ កាន់តែល្អប្រសើរជាងមុន ដូច្នេះៗ ចង់ឬមិនចង់ វឌ្ឍភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងប្រែមកជាល្អប្រសើរបន្តិចៗម្ដង គួបផ្សំនិងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលយើង»។
យើងអាចវាយតម្លៃបាន តាមរយៈការបើកភ្លើងខៀវរបស់រាជរដ្ឋាភិបាល ឱ្យប្រជាពលរដ្ឋអាចត្រឡប់ទៅបន្តប្រកបមុខរបរ អាជីវកម្ម សហគ្រាស តូចធំដំណើរការជាប្រក្រតីឡើងវិញ។ ពេលនេះអាចនិយាយបានថា ពួកគាត់ ស៊ាំនឹងជំងឺកូវីដ-១៩ ប៉ុន្តែបញ្ហាដែលនៅបន្តផលប៉ះពាល់ខ្លះៗ គឺរោងចក្រសហគ្រាសធំៗ ដូចជារោងចក្រកាត់ដេរជាដើម កំពុងតែស្ថិតក្នុងបញ្ហាប្រឈមខ្ពស់នៅឡើយ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក បណ្ឌិត គី សេរីវឌ្ឍន៍។
កាលពីដើម ខែមេសា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ប្រាប់ជនរួមជាតិផងដែរថា ក្នុងឆ្នាំ២០២០កន្លងទៅ និងរហូតមកដល់ជិតពាក់កណ្តាលឆ្នាំ២០២១ កម្ពុជាបាន និងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ១៩មកលើបញ្ហាមួយចំនួន ដូចជា សុខភាព សង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងអាចបន្ទច់បង្អាក់ដល់ការអភិវឌ្ឍន៍ខ្លះៗរបស់កម្ពុជា។ ប៉ុន្តែវិស័យពាណិជ្ជកម្មវិញ បានរក្សាស្ថានភាពបានល្អ ដោយទំហំពាណិជ្ជកម្មអន្តរជាតិ និងការនាំចេញរបស់កម្ពុជាមានការកើនឡើង។ នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា វឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា នៅតែដើរទៅមុខ ទោះក្នុងបរិបទកូវីដសកលបន្តរាតត្បាតក៏ដោយ។
បន្ថែមពីលើក្ដីរំពឹងនៃការវិលមករកភាពរីកចម្រើនសេដ្ឋកិច្ចប្រទេសកម្ពុជា ក្រសួងសុខាភិបាលកម្ពុជាវិញ ក៏ទើបតែបានចេញសេចក្តីណែនាំពីវិធីព្យាបាលអ្នកឆ្លងកូវីដតាមផ្ទះ សម្រាប់អ្នកគ្មានរោគសញ្ញា ឬកម្រិតស្រាលផងដែរ។ ការប្រកាសចេញនូវវិធានការសុខាភិបាលរបស់ក្រសួងពេលនេះ ជាសញ្ញាថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា អាចឈានទៅគ្រប់គ្រង និងកាត់បន្ថយអត្រាឆ្លង ឈឺធ្ងន់ធ្ងរ និងអ្នកស្លាប់ដោយសារកូវីដ បានកាន់តែមានប្រសិទ្ធភាព៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ