Connect with us

KPT+

សង្កេតឃើញសញ្ញា ៤ នេះបញ្ជាក់ថា អ្នកកំពុងមានស្នេហាងប់ងល់ខុសរបៀប

បានផុស

នៅ

ខាងក្រោមនេះជាសញ្ញាបញ្ជាក់ថាអ្នកស្រឡាញ់គេជ្រុលពេកហើយ និងគួរតែដកឃ្លាមួយជំហានមកវិញ ដើម្បីពិចារណាម្ដងទៀត!

១. ផ្ដោតលើគេជាងខ្លួនឯង

14 Bae suzy ideas | bae suzy, suzy, bae
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្តោតលើគេខ្លាំងពេក មិនថានៅជាមួយបងប្អូន ឬមិត្តភក្តិ គិតតែពីរំលឹករឿងផ្សេងៗរបស់គេ ចូលគ្រប់ប្រធានបទសន្ទនា។ និយាយពីគ្នាខ្លះ មិនជាបញ្ហានោះទេ ប៉ុន្តែបើនិយាយពីមនុស្សដែលខ្លួនស្រឡាញ់គ្រប់ពេល គ្រប់ទីកន្លែង បូករួមទាំងការលើកសរសើរមិនសមហេតុផលផងនោះ អ្នកប្រហែលជាបុគ្គលងប់ងល់ស្នេហាជ្រុលពេកហើយ។

២.​ នៅមិនសុខពេលអវត្តមានគេ

Pin oleh Bae Suzy Skuukzky di Bae Suzy | Foto perkawinan, Selebritas, Aktor

អារម្មណ៍ស្មុគពេលគ្មានគេ អាចជារឿងធម្មតា​ដែលមនុស្សនឹកគ្នាតែងតែមានគ្រប់គ្នា។ ប៉ុន្តែក្នុងខ្លួនរសាប់រសល់មិនស្រណុក មិនអាចរស់មួយថ្ងៃបាន ​បើមិនជួបមុខគេ ទាំងនេះច្បាស់់ណាស់ថាអ្នកមិនបានគិតពីខ្លួនឯងខ្លាំងជាងអ្នកដទៃដូចមុនទៀតទេ ពោលគឺ​គ្រប់ដង្ហើមចេញចូលគិតដល់តែគេប៉ុណ្ណោះ។

៣. ប្រចណ្ឌគេហួសហេតុ

ប្រចណ្ឌខ្លាំងហួសហេតុ ពេលឃើញគេនិយាយជាមួយសង្សាចាស់ ឬមិត្តរួមការងារ និងពេលខ្លះសូម្បីបងប្អូនគេ ក៏មុខក្រញូវមិនឱ្យគេជជែកជាមួយដែរ។ ការប្រចណ្ឌច្រណែនខុសរឿង ទាំងជាមួយមិត្តភក្តិស្រីៗ ឬអ្នកឯទៀត វាមិនមែនជារឿងធម្មតានោះទេ។ បើមានចរិតនេះ អ្នកមិនត្រឹមតែចាត់ទុកជាមនុស្សងងឹតងងុលប៉ុណ្ណោះទេ ថែមទាំងជាជំពូកមនុស្សចិត្តចង្អៀត ពិបាកឱ្យដៃគូរួមរស់ជាមួយ។

៤. ប្រើពេលតិចដើម្បីស្គាល់គ្នា

ទើបតែចាប់ផ្តើមស្រឡាញ់គ្នាមិនបានប៉ុន្មានអាទិត្យស្រួលបួល ចាប់ផ្តើមព្រមព្រៀងធ្វើសង្សារ និងមិនទាន់បានប៉ុន្មានខែផង ក៏រៀបចំផែនការជីវិតចង់រៀបការ នោះជាសញ្ញាថាអ្នកមានស្នេហាភ្លើងចំបើង និងស្រឡាញ់ខុសរបៀប។ ប្រាកដណាស់ នរណាក៏ចង់រៀបការជាមួយមនុស្សដែលខ្លួនកំពុងស្រឡាញ់ និងរស់នៅជាមួយគ្នាក្នុងថ្ងៃអនាគតដែរ តែជីវិតពិតវាមានច្រើនជាងនេះ។ ការប្រញាប់ប្រញាល់ភ្ជាប់ទំនាក់ទំនងទាំងមិនទាន់ស្គាល់ចិត្តថ្លើមគ្នាច្បាស់ នឹងនាំឱ្យជីវិតគូខ្វះសុភមង្គលក្រោយអាពាហ៍ពិពាហ៍៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖ មូលហេតុដែលស្នេហាសម័យនេះ ងាយបរាជ័យឈានទៅដល់ការលែងលះគ្នា

ចុចអាន៖ ទម្លាប់អាក្រក់ ៤ ចំណុចរបស់ភរិយា មិនគួរឱ្យស្វាមីដឹងជារៀងរហូត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ ម៉ោង មុន

មហាជនហួសចិត្តនឹងអ្នកលក់ផលិតផលម្នាក់ ក្រោយដេញពេទ្យឯកទេសរោគស្ត្រីទៅរៀនឡើងវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

ព័ត៌មានជាតិ៤ ម៉ោង មុន

មនុស្ស​ប្រមាណ២ពាន់នាក់ ចូល​គ្នា​រត់ប្រណាំង​ប្រមូល​ថវិកា​​ជូនអង្គការគ្រួសារថ្មី គាំទ្រការអប់​រំជន​មាន​ពិការភាព

នយោបាយ៤ ម៉ោង មុន

អតីត​សហការី​ទណ្ឌិត ​សម រង្ស៊ី៖ ​ជន​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៊ី​ មិន​ស័ក្តិសម​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

Sokha Hotels

ព័ត៌មានពេញនិយម