ព័ត៌មានអន្ដរជាតិ
វេជ្ជបណ្ឌិតទូន្មានហាមរួមភេទ៣ថ្ងៃ ក្រោយចាក់វ៉ាក់សាំងបង្ការកូវីដ-១៩
មន្ត្រីសុខាភិបាលរុស្ស៊ីម្នាក់បានហាមប្រាមមិនឱ្យមានការរួមភេទចំពោះអ្នកដែលទើបចាក់វ៉ាក់សាំងការពារ Covid-19 យ៉ាងហោច ៣ ថ្ងៃក្រោយទទួលថ្នាំបង្ការនេះ។

វេជ្ជបណ្ឌិត Denis Graifer បានព្រមានថា ការរួមភេទពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំង ដែលនេះនឹងនាំឱ្យមានរាងកាយបាត់បង់ថាមពលច្រើន ហើយបន្ទាប់ពីចាក់វ៉ាក់សាំង គួរតែចៀសវាងរួមសង្វាសរយៈពេល ៣ ថ្ងៃសិន។

មន្រ្តីសុខាភិបាលរូបនេះ មានប្រសាសន៍ដូច្នេះ “អ្នករាល់គ្នាដឹងរឿងនេះរួចមកហើយថា ការរួមភេទគឺជាសកម្មភាពដែលប្រើថាមពលខ្លាំងណាស់។ ដូច្នេះយើងសូមព្រមានអ្នកដែលទើបចាក់វ៉ាក់សាំងថ្មីៗ មិនគួរបង្កើនសកម្មភាពរាងកាយខ្លាំងពេកនោះទេ រួមទាំងការរួមភេទ ក៏មិនត្រូវបានណែនាំផងដែរ បន្ទាប់ពីចាក់វ៉ាក់សាំងរួច”។

ទោះជាយ៉ាងនេះក្ដី មន្ត្រីពេទ្យជាន់ខ្ពស់រូបនេះ លើកឡើងបន្ថែមថា ការរួមភេទបន្ទាប់ពីការចាក់វ៉ាក់សាំងមិនមែនថាមិនបានដាច់ខាតនោះទេ គ្រប់គ្នាអាចធ្វើទៅបានដោយដោយមានការប្រុងប្រយ័ត្ន និងកុំឱ្យហួសហេតុពេក ព្រោះវាអាចប្រឈមគ្រោះថ្នាក់ពិតមែន។
ក្រៅពីការរួមភេទ រុស្ស៊ីក៏បានហាមឃាត់ចំពោះការសេពគ្រឿងស្រវឹង ការជក់បារី និងការស្ទីមសូណាផងដែរ ក្រោយពីចាក់វ៉ាក់សាំងភ្លាមៗ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ DAILY STAR
ចុចអាន៖ គ្រោះថ្នាក់២យ៉ាងចំពោះអ្នកប្រើថ្នាំ គ្លូតា កំលុងពេលចាក់វ៉ាក់សាំងបង្ការកូវីដ-១៩
ចុចអាន៖ សកម្មភាពគ្រោះថ្នាក់ ៣ យ៉ាង គួរចៀសវាងក្រោយចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច