Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនអ្នកលួចកាត់ខ្សែភ្លើងម្នាក់ និងម្នាក់ទៀតកំពុងគេចខ្លួន​

បានផុស

នៅ

ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​គ្នា​២​នាក់​ ត្រូវបាន​កម្លាំង​ប៉ុស្តិ៍​ស្រះចក ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ក្នុង​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​ពី​ប្រអប់​បង្គោល​បណ្តាល​ឲ្យ​ដាច់​ភ្លើង​ផ្ទះ​គេ​។​

ករណី​លួច​កាត់​ខ្សែភ្លើង​នោះ​កើតឡើង នៅ​ចំណុច​មុខផ្ទះ​លេខ​២៣៦០ ផ្លូវ​លេខ​៤៥ ភូមិ​១៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​០៣ និង​៣០​នាទី​ដែល កម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៌ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ឈ្មោះ ចែម សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​ ។ ទី២-​ឈ្មោះ ខ្មៅ ភេទ​ប្រុស អាយុ​ប្រហែល​២៧​ឆ្នាំ (គេចខ្លួន​)​។​ ចំណែក​វត្ថុតាង​ចាប់យក​មាន​ដង្កាប់​ដង​ជ័រ ពណ៌​ក្រហម​លឿង​មួយ​,​ដែក​សរសៃ​មាន​ទំ​ពក់ ដង​ជ័រ ពណ៌​ក្រហម ប្រវែង​ប្រហែល​១​ម៉ែត្រ មួយ​ដើម និង​ពិល​ឆ្លុះ​ពាក់​លើ​ក្បាល ពណ៌​ខ្មៅ​ក្រហម​មួយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ​ឈ្មោះ កែវ សត្យា​នរ​លក្ខណ៍ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​ក្រុមហ៊ុន THE BOX ស្នាក់​នៅផ្ទះ​លេខ​១៧៣ ផ្លូវ​លេខ​២១BT សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ចបានឲ្យដឹងថា នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​០៣​និង​៣០​នាទី ជនសង្ស័យ និង​បក្ខពួក​បាននាំគ្នា​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​ទំហំ​៤×៧៥ មី​លី​ម៉ែត្រ ពី​ប្រអប់​បង្គោល​ភ្លើង​លេខ​PTT១២២៧-៥០៥B ស្ថិតនៅ​ចំណុច​មុខផ្ទះ​លេខ​២៣៦០ ផ្លូវ​លេខ​៤៥ ភូមិ​១៧ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ បានសម្រេច​បណ្តាល​ដាច់​ចរន្ត​អគ្គិសនី ពេលនោះ​ជនរងគ្រោះ បាន​ចេញមកក្រៅ​ឃើញ​ជន​សង្ស័យ​ទាំង​០២​នាក់​កំពុង​ធ្វើ​សកម្មភាព​ស្រាវ​យក​ខ្សែភ្លើង​ពី​បង្គោល ភ្លាមនោះ​ជនរងគ្រោះ និង​អ្នកជិត​ខាង​បាននាំគ្នា​ដេញចាប់បាន​ជនសង្ស័យ​ឈ្មោះ ចែម សុ​ភ័​ក្រ រួម​នឹង​វត្ថុតាង យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ធ្វើការ​សាកសួរ​ ចំណែក​បក្ខពួក​គេចខ្លួន​បាត់​។​

ក្រោយពី​សាកសួរ​ជនសង្ស័យ​ឈ្មោះ ចែម សុ​ភ័​ក្រ បាន​សារភាពថា​ខ្លួននិង​បក្ខពួក​ពិតជា​បានធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​របស់​ជនរងគ្រោះ​ប្រាកដ​មែន ដើម្បី​ដុត​យក​ស្ពាន់​ទៅ​លក់​។​

កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍ កំពុង​ប្រើប្រាស់​វិធាន​ការជំនាញ​សួរចម្លើយ​ដើម្បី​រក​បក្ខពួក​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​តាម​នីតិវិធី​ច្បាប់​៕​

អត្ថបទ ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក Rodrigo Duterte ប្រឈមនឹងការសាកសួរផ្ទាល់លើកដំបូងនៅតុលាការ ICC

សន្តិសុខសង្គម៣ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្ត​ព្រះសីហនុ ចូលរួមពិធី​ចុះ​អនុស្សរណៈ​រវាង​ក្រុម​ហ៊ុន​​អ្នកឧកញ៉ា ទៀ វិចិត្រ​និង​សមាគម​ទេសចរណ៍ ដើម្បី​សហការគ្នាពង្រីកវិសយ័ទេសចរណ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

យុទ្ធសាស្រ្តផ្ការីក ដើម្បីបះបោរផ្ដួលរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ផ្ដាំថា «កុំសង្ឃឹម»

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេច ហ៊ុន សែន ប្រតិកម្មចំពោះការប្រៀបធៀបសម្ដេចនឹងមេដឹកនាំដែលគេចាប់ខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

ព័ត៌មានជាតិ១៧ ម៉ោង មុន

អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់

សន្តិសុខសង្គម៣ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ទាមទារឲ្យមានការធានា ៣យ៉ាងដាច់ខាត ក្នុងអំឡុងពេលបទឈប់បាញ់

Sokha Hotels

ព័ត៌មានពេញនិយម