ព័ត៌មានអន្ដរជាតិ
ចិន ធ្វើតេស្តមនុស្សជាង៣លាននាក់បន្ទាប់ពីមានការឆ្លងកូវីដក្នុងសហគមន៍
ប្រទេសចិនកំពុងចាប់ផ្តើមធ្វើតេស្តទ្រង់ទ្រាយធំលើមនុស្ស៣លាននាក់នៅក្នុងតំបន់មួយនៃទីក្រុងភាគខាងជើង Tianjin ហើយបានធ្វើតេស្តមនុស្សចំនួន៤,០១៥នាក់ផ្សេងទៀតនៅក្នុងមន្ទីរពេទ្យមួយនៃទីក្រុង Shanghai បន្ទាប់ពីបានរកឃើញករណីឆ្លងកូវីដនៅទីនោះ។
គណៈកម្មការសុខភាពជាតិបានកត់ត្រាករណីឆ្លងក្នុងសហគមន៍ចំនួន៧ករណីនៅថ្ងៃសៅរ៍ទី២១ខែវិច្ឆិកានេះដោយក្នុងនោះមាន៥ករណីនៅទីក្រុង Tianjin និង២ករណីនៅទីក្រុង Shanghai។
កាលពីថ្ងៃសុក្រ ទីក្រុង Tianjin បានរាយការណ៍អំពីការឆ្លងក្នុងសហគមន៍ដែលពាក់ព័ន្ធនឹងបុគ្គលបួននាក់ផ្សេងគ្នា។ ជាការឆ្លើយតប អាជ្ញាធរមូលដ្ឋានបានបិទសហគមន៍ដែលជាកន្លែងប្រជាជនរស់នៅក៏ដូចជាមន្ទីរពេទ្យនិងសាលាមត្តេយ្យផងដែរ។
យោងតាមទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់រដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹងថា នៅថ្ងៃសៅរ៍នេះ អាជ្ញាធរបានចាប់ផ្តើមធ្វើតេស្តប្រជាជនទាំងអស់នៅក្នុងសង្កាត់ Binhai នៃទីក្រុង Tianjin។
ស្របពេលជាមួយគ្នានោះ អាជ្ញាធរក្នុងទីក្រុង Shanghai បានបិទមន្ទីរពេទ្យមួយបន្ទាប់ពីប្តីនិងប្រពន្ធមួយគូធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩កាលពីយប់ថ្ងៃសុក្របន្ទាប់ពីបានទៅមន្ទីរពេទ្យនោះ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ករណីវីរុសកូរ៉ូណាដែលត្រូវបានបញ្ជាក់សរុបរបស់ប្រទេសចិនមានចំនួន៨៦,៤១៤ករណី៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ AP
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ