ជីវិតកម្សាន្ដ
អ្នកសិល្បៈ៣រូប ជួបទុក្ខធំដូចគ្នាក្នុងថ្ងៃតែមួយ
តារាសិល្បៈប្រុស-ស្រីល្បីៗចំនួន៣រូប គេកត់សម្គាល់ឃើញថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ពួកគេបានជួបទុក្ខធំដូចគ្នានៅក្នុងរង្វង់ក្រុមគ្រួសារ។
អ្នកសិល្បៈទាំង៣រូបដែលកំពុងមានទុក្ខដ៏ក្រៀមក្រំនិងសោកសៅនោះរួមមាន៖
១.ពិធីការិនីល្បីឈ្មោះអ្នកនាង យុគ ចិន្តា និងក្រុមគ្រួសារមានទុក្ខធំ ខណៈអ្នកម្តាយជាទីស្រលាញ់ទទួលមរណភាពទាំងអាឡោះអាល័យ។ នេះចាត់ទុកដំណឹងមរណទុក្ខដ៏ក្រៀមក្រំនិងសោកសៅបំផុត។
២.តារាចម្រៀង គូម៉ា ក៏បានបង្ហោះសារដ៏ក្រៀមក្រំនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ដោយបញ្ជាក់ថា លោកនិងក្រុមគ្រួសារបានជួបទុក្ខធំ ព្រោះម្តាយមីងបង្កើតបានទទួលមរណភាពទាំងសោកស្តាយបំផុត។
៣.តារាសម្តែងនិងកំប្លែង ម៉ា ដូណា នៅថ្ងៃនេះ ក៏បានបង្ហោះសារកាន់ទុក្ខដ៏ក្រៀមក្រំនៅលើគណនីហ្វេសប៊ុករបស់ខ្លួនផងដែរ។ ប៉ុន្តែលោកមិនបានបញ្ជាក់ទេថា គ្រួសារលោកមានទុក្ខដោយសារនរណាម្នាក់ស្លាប់នោះទេ។
តាមរយៈដំណឹងមរណទុក្ខដ៏ក្រៀមក្រំនេះ គេឃើញមានអ្នកសិល្បៈជាច្រើនបានផ្ញើសារចូលរួមសោកស្តាយនិងរំលែកទុក្ខជាមួយអ្នកសិល្បៈទាំង៣រូបខាងលើ ដែលបាត់បង់មនុស្សជាទីស្រលាញ់នៅពេលនេះផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍២ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក