Connect with us

ព័ត៌មានជាតិ

លោក ផៃ ស៊ីផាន​ សំណូមពរអ្នកសារព័ត៌មាន ត្រូវបែងចែកឲ្យដាច់ ក្នុងការផ្សព្វផ្សាយរវាងរឿងបុគ្គលភាព និងអង្គភាព ឬ​ស្ថាប័ន

បានផុស

នៅ

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសំណូមពរអ្នកសារព័ត៌មាន ត្រូវបែងចែកឲ្យដាច់ពីគ្នា ក្នុងការផ្សព្វផ្សាយរវាងរឿងបុគ្គលភាព និងអង្គភាព ឬស្ថាប័ន។ ការសំណូមពរនេះ គ្រាដែលមានការផ្សព្វផ្សាយព័ត៌មាន អំពីហេតុការណ៍ ឬ​ព្រឹត្តិ​ការ​ណ៍​អ្វីមួយ ដែលជាបញ្ហាបុគ្គល តែបែរជាផ្សារភ្ជាប់ទៅនឹងតួនាទី ឬមុខងារនៅក្នុងអង្គភាព-ស្ថាប័នសាធារណៈទៅ​វិញ​។  

លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក​ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះថា តាមការអង្កេតរបស់លោក តែងតែឃើញមានការផ្សព្វផ្សាយព័ត៌មាន ស្ដីពី ឧបទ្ទវហេតុណាមួយ ដែលជាបញ្ហាបុគ្គល ដោយផ្សារភ្ជាប់ទៅនឹងតួនាទី ឬមុខងារនៅក្នុងអង្គភាព-ស្ថាប័នសាធារណៈ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់អង្គភាព-ស្ថាប័ន ដែលមានកាតព្វ​កិច្ចត្រូវបំពេញការងារ របស់រាជរដ្ឋាភិបាល។ ដ្បិតថា សកម្មភាពរបស់បុគ្គលនោះ ពុំមានពាក់ព័ន្ធនឹងអង្គភាព-ស្ថាប័ន។

លោក ផៃ ស៊ីផាន បានសរសេរបន្តថា «លើសពីនេះទៀតសោត ចំពោះការផ្សព្វផ្សាយមួយចំនួនទៀត ថែមទាំងបានដាក់បន្ទុកបុគ្គលបង្កហេតុ ហួសពីបទចោទរបស់សមត្ថកិច្ចជំនាញ (នគរបាល ឬតុលាការ) ដែលជាការរំលោភលើសិទ្ធិ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលផងដែរ។ អាស្រ័យហេតុដូចនេះ ជាសំណូមពរ សូមអ្នកសារព័ត៌មានមេត្តា​បែងចែកឲ្យដាច់ ក្នុងការផ្សព្វផ្សាយរវាងរឿងបុគ្គលភាព និងអង្គភាព ឬស្ថាប័ន»៕ (ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៥ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៦ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៧ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៧ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៩ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២០ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម