ព័ត៌មានជាតិ
ពលករខ្មែរនៅប្រទេសជប៉ុនជិត២០០នាក់ ទទួលអំណោយពីសប្បុរសជនអំឡុងពេលវិបត្តិកូវីដ
ដើម្បីជាការចូលរួមចែករំលែកក្តីស្រលាញ់ និងដោយមើលឃើញពីការលំបាកអំឡុងពេលជំងឺកូវីដ-១៩ កំពុងតែវាយលុកបន្តបន្ទាប់នោះ បងប្អូនពលករខ្មែរប្រមាណ២០០នាក់នៅប្រទេសជប៉ុនទទួលបានអំណោយពី«កម្មវិធីកូនចិនសប្បុរសធម៌ »។
ក្នុងពិធីចែកអំណោយនិងជួបពិភាក្សានេះ គេឃើញបងប្អូនដែលជាពលករខ្មែរដែលកំពុងបំពេញការងារនៅប្រទេសជប៉ុនបានសម្តែងនូវភាពកក់ក្តៅ និងរីករាយក្នុងចិត្តដែលបានការយកចិត្តទុកដាក់ពីសំណាក់សប្បុរសជននៅទីនោះ បានមើលឃើញពីការខ្វះខាតអំឡុងពេលគ្រាលំបាកដែលនៅឆ្ងាយប្រទេសកំណើតទៀត។

ចំពោះកម្មវិធីកូនចិនសប្បុរសធម៌នេះ គឺជាការផ្តួចផ្តើមគំនិតឲ្យកើតឡើងពីសំណាក់លោក យ៉ន សុភ័ក ហៅ កូនចិន ជាម្ចាស់ជំនួយហាងគ្រឿងទេស Oizumi( ហាងចែម៉ុច និងចែនី) លោក ហែម ស៊ីថៃ ជាប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ សាខាប្រទេសជប៉ុន ។
បើតាមអ្នករៀបចំកម្មវិធីបានលើកឡើងថា នេះសបញ្ជាក់ថា ជាការសហការស្រឡាញ់ជនរួមជាតិ ទោះក្នុងកាលៈទេសៈណាក៏ត្រូវតែឱបក្រសោបគ្នា ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ។ អំណោយដែលទទួលបានពីលោកកូនចិនផ្តល់ជូនរួមមាន,អង្ករ២៧០ គីឡូ ,មី២៧០កញ្ចប់ ត្រីខ កំប៉ុង៣០០កំប៉ុង ប្រេង ខ្យងដបធំ១០០ដប,ម៉ាស់ចំនួន១៦៥០ទឹកត្រី៥៤ ដប,ប៊ីចេង៥០០ក្រាម ទឹកសុទ្ឋ៦០ដប។

ក្រៅពីនោះក៏មានមូនិធិ សុខមាលភាពអាសុី បានចូលរួមផ្តល់នូវអំណោយទាំងនោះដែរ។យ៉ាងណាគេរំពឹងថាបងប្អូនខ្មែរនៅទីនោះពិតជាអាចដោះ ស្រាយបានមួយគ្រានូវអ្វីដែលចាំបាច់ហើយបានរបស់ប្រើអំឡុងពេលកំពុងទប់ស្កាត់កូវីដ-១៩ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា






-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់