Connect with us

ព័ត៌មានជាតិ

មន្ត្រីនគរបាលជិត៣០០នាក់ ទទួលបានការបណ្ដុះបណ្ដាលពីការប្រើប្រាស់ «ឧបករណ៍តេស្តសំឡេងយានយន្ត» ដែល​ទិញពីប្រទេសចិន

បានផុស

នៅ

ស្ថាប័នគរបាលជំនាញរបស់កម្ពុជា បានទិញឧបករណ៍តេស្តសំឡេងយានយន្តពីប្រទេសចិន ដើម្បីយក​ប្រើ​ប្រា​​ស់​សម្រាប់រឹតបន្តឹងច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក ជាពិសេសយានយន្ត ដែលបញ្ចេញសំឡេងម៉ាស៊ីនខ្លាំង ខុសពីបទដ្ឋានបច្ចេកទេស។

នៅថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងសណ្ដាប់ធ្នាប់ប្រមាណ២​៨២​​នាក់ មកពីនាយកដ្ឋាន​ជំនាញ​ និង​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី-ខេត្ត បានទទួលការបណ្ដុះបណ្ដាល​តាម​ប្រ​ព័ន្ធ​វីឌីអូ​ ស្តី​ពី​ ការ​ប្រើប្រាស់​ឧបករណ៍​តេស្ត​សំឡេង​យាន​យន្តនេះ ​ដោយបាន​ការ​អញ្ជើញ​ចូលរួម​បើក​វគ្គ​ ពីលោកឧត្តមសេនីយ៍​ឯក​ ហេង​ ចាន់​ធារី​ ប្រធាននាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់​ធ្នាប់​សាធារណៈ នៃអគ្គស្នង​ការដ្ឋាននគរបាលជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទំព័រហ្វេសប៊ុក របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា ការរៀបចំវគ្គបណ្តុះបណ្តាល​នេះ មាន​គោល​បំណង​ពង្រឹង​សមត្ថភាព​ជំនាញ​ ដល់​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ និង​សណ្ដាប់​ធ្នាប់​ ក្នុង​ការ​រឹតបន្តឹង​ច្បាប់ ​ស្តី​ពី ​ចរាចរណ៍​ផ្លូវ​គោក​ ជាពិសេស​យាន​យន្ត ​ដែល​បញ្ចេញ​សម្លេង​ម៉ាស៊ីន​ខ្លាំង​ ខុស​ពី​បទដ្ឋាន​បច្ចេកទេស​។

លោកស្រីវរសេនីយ៍ទោ លឹម សុជា អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី១៣ ខែកក្កដានេះថា ឧបករណ៍តេស្តសំឡេងយានយន្តនេះ បានទិញមកពីប្រទេសចិន ក្រោយពីមន្ត្រីជំនាញបានសិក្សាឃើញថា ឧបករ​ណ៍​នេះ​អាច​យក​មកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាបាន ហើយក៏មានតំលៃសមរម្យផងដែរ។   

លោកស្រីវរសេនីយ៍ទោ លឹម សុជា បានឲ្យដឹងបន្តថា ជាជំហានដំបូង ស្ថាប័នគរបាលជំនាញរបស់កម្ពុជា បានបញ្ជា​ទិញឧបករណ៍តេស្តសំឡេងយានយន្តនេះ សម្រាប់យកមកប្រើប្រាស់នៅតាមបណ្ដា ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត រហូតដល់អធិការដ្ឋាននគរបាលស្រុក-ខណ្ឌទូទាំងប្រទេស។ ចំពោះការអនុវត្ត ការប្រើប្រាស់ឧបករណ៍តេស្តសំឡេងយានយន្តនេះ គឺមិនទាន់មានគោលការណ៍ពីថ្នាក់ដឹកនាំនៅឡើយទេ ហើយពេលនេះគ្រាន់តែមាន​ការ​រៀប​ចំ​វគ្គបណ្ដុះបណ្ដាល និងចែកសម្ភារៈតែប៉ុណ្ណោះ។ នេះជាការបញ្ជាក់បន្ថែមពីលោកស្រី អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ។

លោកស្រីបានបញ្ជាក់ថា «ថ្ងៃនេះយើងគ្រាន់តែបើកវគ្គ ដល់បណ្ដាស្នងការរាជធានី-ខេត្ត ហើយហ្នឹងអធិការដ្ឋាន​ស្រុក-ខណ្ឌទាំងអស់ទូទាំងប្រទេសហ្នឹង ដើម្បីគាត់បានចំណេះដឹង ទាក់ទងនឹងការប្រើប្រាស់ឧបករណ៍មួយនេះ យើងនឹងចែកជូនឧបករណ៍មួយនេះ ដើម្បីឲ្យគាត់យកទៅធ្វើតេស្ដ ហើយនឹងតំឡើងឧបករណ៍ហ្នឹងនេះ នៅក្នុង​ប្រូក្រាម​​ទូរស័ព្ទ​ដៃរបស់គាត់ ហើយនឹងបង្វឹកបន្ថែមដល់មន្ត្រីគោលដៅ ដែលគាត់រឹតបន្តឹងអនុវត្តច្បាប់ នៅតាម​គោលដៅនីមួយៗហ្នឹងឲ្យគាត់ចេះច្បាស់សិន ហើយយើងរង់ចាំការណែនាំពីថ្នាក់ដឹកនាំ ពីព្រោះការអនុវត្តច្បាប់​នីមួយៗ សុទ្ធតែមានសេចក្ដីជូនដំណឹង ទៅដល់ប្រជាពលរដ្ឋ អញ្ចឹងយើងរង់ចាំមើលថ្នាក់ដឹកនាំ គាត់នឹងមាន​ការជូនដំណឹងជាសាធារណៈ ដល់ប្រជាពលរដ្ឋអំពីការរឹតបន្តឹងជាមុនសិន ដែលគេហៅថា ការអប់រំផ្សព្វផ្សាយហ្នឹង ឲ្យគាត់ដឹងសិន មុននឹងយើងឈានទៅដល់ការរឹតបន្តឹងផ្ទាល់តែម្ដង»។

សូមជម្រាបថា ឧបករណ៍តេស្តសំឡេងយានយន្តនេះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ តែមន្ត្រីជំនាញមិនទាន់​បញ្ជាក់​លម្អិតថា ត្រូវប្រើប្រាស់ដោយរបៀបណា ឬប្រើប្រាស់នៅពេលណានៅឡើយទេ ដោយត្រូវរង់ចាំ​គោលកា​រ​ណ៍​​​អនុវត្តពីថ្នាក់ដឹកនាំជាមុនសិន៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម៤ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

ចរាចរណ៍១២ ម៉ោង មុន

ផ្លូវ ៦០ ម៉ែត្រ ទៀតហើយ! ស្ត្រីម្នាក់ ត្រូវរថយន្តស៊េរីទំនើបបុកពីក្រោយរបួសធ្ងន់

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម៥ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

អគ្គិភ័យ
សន្តិសុខសង្គម១៤ ម៉ោង មុន

អគ្គិភ័យ ឆេះតូបលក់ចាប់ហួយស្លាប់ក្មេងប្រុសពីរនាក់ក្នុងអណ្ដាតភ្លើង

Sokha Hotels

ព័ត៌មានពេញនិយម