កីឡា
CAMSOC ទទួលបានសមិទ្ធផលជាច្រើន ក្នុងឆមាសទី១ឆ្នាំ២០២១នេះ បើទោះស្ថិតក្នុងបរិបទកូវីដ
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ ២០២៣(CAMSOC) បានបើកកិច្ចប្រជុំប្រចាំសប្តាហ៍នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC ដើម្បីត្រួតពិនិត្យឯកសារបូក សរុបលទ្ធផលការងារឆមាសទី១ និងបន្តលើកទិសដៅឆមាសទី២ ឆ្នាំ២០២១។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍នេះថា យើងបានបូកសរុបឆមាសទី១ គឺមានបញ្ហាប្រឈម ហើយយើងបានដោះស្រាយបញ្ហានានា ដែលកើតឡើងហើយក្នុង៦ខែនេះដែរ គឺយើងឃើញថា អ្វីដែលសំខាន់ គឺលោកបណ្ឌិត ថោង ខុន បានដាក់ចេញនូវគោលការណ៍ជាច្រើន ដែលរងនូវផលប៉ះពាល់ ហើយបានដំណោះស្រាយនូវបញ្ហាជាបន្ត បន្ទាប់។ ដូច្នេះសមិទ្ធផលទាំងឡាយនៅ ក្នុងឆមាសទី១នេះ គឺយើងទទួលបានច្រើនណាស់ បើទោះបីជាស្ថិតក្នុងបរិបទកូវីដ-១៩ក្តី។ ប៉ុន្តែបើទោះជាយើងទទួលរងនូវផលប៉ះពាល់ទាំងអស់នោះក្តី ក៏យើងបានធ្វើដំណើរ ក្នុងបរិបទថ្មី សម្រាប់ការងាររបស់យើងដែរ។
ឯកឧត្តមបន្ថែមថា ការងារដែលប្រឈមមួយទៀត គឺផលប៉ះពាល់រឿងពហុកីឡដ្ឋានជាតិអូឡាំពិក ដែលត្រូវបានរាជរដ្ឋាភិបាលរៀបចំព្យាបាលកូវីដ-១៩ ដូច្នេះយើងបានរៀបចំផែនការថ្មី ដោយលើកយកការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាទៅហ្វឹក ហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្រោយពេលបញ្ចប់ និងទទួលបានការអនុញ្ញាតពីរាជរដ្ឋាបាល ទើបយើងនឹងជួសជុលកែលំអ ពហុកីឡដ្ឋានជាតិអូឡាំពិកឡើងវិញ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ដំណោះស្រាយទី២ គឺរឿងការរៀបចំការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ដែលបច្ចុប្បន្នរាជរដ្ឋាភិបាលបានអនុញ្ញាតហើយ ក៏ប៉ុន្តែយើងត្រូវរៀបចំការហ្វឹកហាត់ឱ្យមានការម៉ត់ចត់ មានវិធានការបិទខ្ទប់ប្រកបដោយសុវត្ថិភាពត្រឹមត្រូវ នៅក្នុងការបិទខ្ទប់ និងធានាបាននូវភាពកក់ក្ដៅរបស់កីឡាករ កីឡាការិនី និងគ្រូបង្វឹក ដែលត្រូវបានប្រមូល ផ្ដុំគ្នានៅតាមទីលានហ្វឹកហាត់ នៅកន្លែងពហុកីឡដ្ឋានជាតិមរតកតេជោ និងនៅតាមទីកន្លែងមួយមួយចំនួនទៀត ដែលសហព័ន្ធកីឡាជាតិនានាមានកន្លែងរៀបរយរបស់គាត់ផ្សេងៗពីគ្នា។
ចំពោះផែនការសកម្មភាពការងារបន្ត សម្រាប់ឆមាសទី ២ ឆ្នាំ២០២១ គឺជាពេលវេលាដ៏សំខាន់ណាស់ សម្រាប់ CAMSOC ដែលយើងដឹងហើយថា ឆ្នាំ២០២១ គឺជាឆ្នាំដែលយើងរៀបចំហ្គេម សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ទៅហើយៗ កិច្ចការងារទាំង អស់ត្រូវបញ្ចប់នឹងឱ្យបានរៀប រយទាំងអស់តែម្តង ដូចជាការ កំណត់ប្រភេទកីឡា ការ កំណត់វិញ្ញាសានៃប្រភេទកីឡាទាំងអស់ ខណៈទីលានប្រកួតត្រូវបានកំណត់រៀបចំរួចរាល់អស់ហើយ ដោយត្រូវកែលំអទីលានប្រកួតឱ្យត្រូវតាមស្តង់ដារបច្ចេកទេសប៉ុណ្ណោះ។ អ្វីដែលសំខាន់ គឺការប្រារព្ធពិធីបើក-បិទស៊ីហ្គេម ឆ្នាំ២០២៣ ដោយឯកឧត្តមបណ្ឌិត ថោង ខុន បានសង្កត់ធ្ងន់ជាញឹកញាប់ និងឱ្យបានកាន់តែសកម្មបន្ថែមទៀត នៅក្នុងផែនការនៃឆមាសទី២នេះ ពោលគឺគ្រប់គណៈកម្មការជំនាញទាំងអស់ត្រូវតែបង្កើនល្បឿននៃផែន ការសកម្មភាពតែម្តង។
ឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន បានលើកឡើងបន្ថែមថា នៅក្នុងឆមាសទី២ ឆ្នាំ២០២១នេះ CAMSOC នឹងបើកយុទ្ធនាការយ៉ាងច្រើន ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដូចជាយុទ្ធនាការ ប្រជាជនម្នាក់លេងកីឡាមួយមុខ យុទ្ធនាការកម្ពុជាស្អាត យុទ្ធនាការកាត់បន្ថយគ្រឿង ញៀន- គ្រោះថ្នាក់ចរាចរណ៍ និងសណ្តាប់ធ្នាប់សង្គមជា ច្រើនទៀត និងបញ្ចូលបន្ថែមនូវវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និង២ ចូលរួម ក្នុងពេលដំណាលគ្នានេះដែរ។ ក្នុងនោះយុទ្ធនាការជាតិដ៏សំខាន់មួយ គឺ CAMSOC នឹងបើកយុទ្ធនា ការជាតិស្តីពីការផ្សព្វផ្សាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដោយរួមគ្នាផ្សព្វផ្សាយទាំងថ្នាក់ជាតិ និងអន្តរជាតិ ដោយបណ្តាប្រទេសនានា ក្នុងអាស៊ីអាគ្នេយ៍ទាំងអស់ តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកនីមួយៗជាសមាជិកអាស៊ីអាគ្នេយ៍នឹងជួយជ្រោមជ្រែងដល់ការផ្សព្វ ផ្សាយនេះផងដែរ។ យុទ្ធនាការផ្សព្វផ្សាយនេះ នឹងប្រកាសបើកជាផ្លូវការដ៏ខ្ពង់ខ្ពស់ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែម្តង នៅក្នុងក្របខ័ណ្ឌរាជធានី-ខេត្តទូទាំងប្រទេស នាពេលខាងមុខ។
សូមបញ្ជាក់ថា កម្ពុជានឹងប្រារព្ធ «ពិធីរាប់ថយក្រោយ ៥០០ថ្ងៃ» ដ៏អ៊ឹកធឹកម្តងទៀត ឆ្ពោះទៅពិធីបើកជាផ្លូវការស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលរយៈពេល ៥០០ថ្ងៃគត់ គឺចំថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២១ ដោយនៅក្នុងពិធីរាប់ថយក្រោយ ៥០០ថ្ងៃ នេះ នឹងស្វែងរក និងប្រគល់រង្វាន់លើក ទឹកចិត្តជូនដល់ជយលាភីរចនាភ្លើងគុប និងរចនាមេដាយ ដើម្បីបន្តការផ្សាយបន្ថែមទៀត ឆ្ពោះទៅស៊ីហ្គេម- អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឱ្យកាន់តែទូលំទូលាយទាំងក្របខ័ណ្ឌថ្នាក់ជាតិ និងអន្តរជាតិ៕
អត្ថបទ៖ វិសិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល