កីឡា
CAMSOC និងក្រសួងវប្បធម៌ពិភាក្សាលើពិធីបើក-បិទ ការងារ Logistic និងបដិសណ្ឋារកិច្ច
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣ (CAMSOC) និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធាន CAMSOC បានចូលរួមកិច្ចប្រជុំចង្អៀតពិសេសមួយ ដើម្បីពិនិត្យនិងពិគ្រោះយោបល់លើសេណារីយ៉ូរៀបចំពិធីបើក-បិទការប្រកួតកីឡាស៊ីហ្គេម (SEA Games) ឆ្នាំ២០២៣ នៅកម្ពុជា។
លោករដ្ឋមន្ដ្រី ថោង ខុន បានថ្លែងក្នុងកិច្ចប្រជុំចង្អៀតពិសេសនេះថា ការរៀបចំស៊ីហ្គេមនេះ ការងារអ្វីៗសុទ្ធតែសំខាន់ទាំងអស់ ប៉ុន្តែគប្បីត្រូវប្រមូលផ្តុំយកចិត្តទុកដាក់ឱ្យបានខ្លាំងលើកការងារធំៗ៣សំខាន់ ទី១. ពិធីបើក-បិទ ទី២. ការងារ Logistic និងបដិសណ្ឋារកិច្ច និងទី៣. ការងារហ្វឹកហាត់កីឡា ដើម្បីចូលរួមការប្រកួត។ ប៉ុន្ដែឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ការបង្ហាញនូវសក្តានុពលជាតិដ៏ធំ គឺលើពិធីបើកនេះហើយ។ លោកអនុប្រធានអចិន្ត្រៃយ៍CAMSOC បានមានប្រសាសន៍បន្ថែមថា ផែនទស្សនីយភាពរបស់យើង គប្បីតម្រង់ឆ្ពោះទៅរកប្រធានបទរបស់យើងគឺ “កីឡារស់ក្នុងសន្តិភាព” គឺដំណើរជាតិ ខ្មែរមួយ ដែលបានធ្វើដំណើរលើផ្លូវប្រវត្តិសាស្ត្រដ៏វែងឆ្ងាយ តស៊ូលំបាកលំបិនគ្រប់បែបយ៉ាង ឆ្លងកាត់សង្គ្រាម វាលពិឃាដ ការរំដោះជាតិ រហូតដល់មានថ្ងៃនេះ បើគ្មាននយោបាយឈ្នះឈ្នះ ប្រជាជនយើងមិនអាចរស់បានក្នុងសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍ ដូចសព្វថ្ងៃនេះឡើយ។ នេះជាសច្ចធម៌ ប្រវត្តិសាស្ត្រនៃប្រជាជាតិយើង។

លោកជំទាវ ភឿង សកុណា បានលើក ឡើងពីក្តីបារម្ភមួយចំនួនថា បើពិនិត្យមើលគំរូទស្សនីយភាពដ៏ធំសម្បើមដែលគេធ្លាប់ ធ្វើរួចមកហើយ គឺយើងហាក់នៅខ្វះចន្លោះ ដូចនេះត្រូវរៀបចំផែនការកម្មវិធីលម្អិត ពិនិត្យជាក់ស្តែងលើតម្រូវការធនធានមនុស្សសម្តែង ឧបករណ៍សម្ភារ សំលៀកបំពាក់ ឱ្យបានគ្រប់ជ្រុងជ្រោយ ទើបយើងដាក់ផែនការភាគីពាក់ព័ន្ធបំពេញតាមសេចក្តីត្រូវការហាត់សម្តែងបាន។ បើទោះបីវប្បធម៌យើងសម្បូរបែបមិនចាញ់គេមែន តែយើងត្រូវចេះចម្រាញ់យកខ្លឹមនៃវប្បធម៌យើងបូកជាមួយជំនួយបច្ចេកវិទ្យា ទើបអាចក្លាយជាឈុតឆាកដ៏ធំ និងអស្ចារ្យទៅបាន។

សូមបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំខាងលើនេះ បានសម្រេចលើគ្រោងឆ្អឹងកម្មវិធីបើក មានដូច ជាទស្សនីយភាព “ស្គរជ័យអរិយធម៌ខ្មែរ” “កម្មវិធីកីឡា” “ទស្សនីយភាពដំណើរជាតិកម្ពុជា” “របាំ ចម្រៀងប្រជា ជាតិអាស៊ីអាគ្នេយ៍ ដើម្បីសន្តិភាព” ។ល។ ក្នុងនោះទស្សនីយភាពធំ និងសំខាន់ជាងគេ គឺ “ដំណើរជាតិកម្ពុជា” ដែលត្រូវបង្ហាញពីការកកើតទឹកដីផង ការកសាងអង្គរនិងសម័យរុងរឿងចក្រភពអង្គរផង និងសក្តានុពលសម័យតេជោសែនផង។ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣ នឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៅថ្ងៃទី៥ខែឧសភា និងពិធីបិទ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ៕
អត្ថបទ៖ វិសិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ