ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់មួយរូបបង្ហើបថា លោក សម រង្ស៊ី កំពុងប្រមូលយកលុយពីអ្នកគាំទ្រ ដាក់ចូលវិនិយោគជាមួយក្រុមហ៊ុនបារាំងឈ្មោះ PATRIMEA
លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ និងប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានអះអាងនៅថ្ងៃនេះថា មកដល់ពេលនេះ លោក សម រង្ស៊ី កំពុងប្រមូលយកលុយពីអ្នកគាំទ្រ ក៏ដូចជាមូលនិធិទូរទស្សន៍ព្រះអាទិត្យ មូលនិធិបោកចូលស្រុក ៩ វិច្ឆិកា និងមូលនិធិបោកលក់នាឡិកាដៃ ទៅដាក់ចូលវិនិយោគជាទ្រព្យផ្ទាល់ខ្លួនជាមួយក្រុមហ៊ុនបារាំងឈ្មោះ PATRIMEA ដែលមានអាសយដ្ឋាននៅប្រទេសបារាំង។
លោក សួន សេរីរដ្ឋា លើកឡើងថា តាមប្រភពច្បាស់ការមួយបានឲ្យដឹងថា បុគ្គល សម រង្ស៊ី បានប្រមូលយកលុយពីអ្នកគាំទ្រ ទាំងមូលនិធិទូរទស្សន៍ព្រះអាទិត្យ មូលនិធិចូលស្រុក ៩ វិច្ឆិកា និងចុងក្រោយមូលនិធិបោកលក់នាឡិកាដៃ ទាំងអស់យកទៅដាក់ចូលវិនិយោគជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ជាមួយនិងក្រុមហ៊ុនបារាំងមួយឈ្មោះ ក្រុមហ៊ុន PATRIMEA ដែលមានអាសយដ្ឋាននៅ (Gestion de patrimoine) 91, Rue Faubourg St Honoré 75008 PARIS Tél. 01.83.62.38.72 ប្រទេសបារាំង។
ប្រភពនោះបញ្ជាក់ថា ក្រុមហ៊ុន PATRIMEA ជាក្រុមហ៊ុនជំនាញវិនិយោគទ្រព្យសម្បត្តិ លុយកាក់ដែលប្រមូលបានមកពីបរទេស និងជំនាញចំពោះអ្នកវិនិយោគនៅបរទេស ឬយកលុយមកពីបរទេស ដែលគ្មានប្រភពទទួល ឬប្រភពចំណូលច្បាស់លាស់។
បើតាមប្រភពនោះ “នេះមិនមែនជាលើកទី១ ទេដែលអ្នកឃ្លាំមើលរបស់យើងបានឃើញបុគ្គលនេះ ចេញចូលក្រុមហ៊ុន PATRIMEA នេះដោយមានកាន់ចង់វេចខ្ចប់ (វេចលុយ) មកជាមួយតាំងពីសម័យរៃអង្គាសលុយថាយកយកជួយកម្មករធ្វើបាតុកម្ម និងរៃអង្គាសលុយថា យកមកជួយគ្រួសារលោក កែម ឡី ជាដើម ។ ពោលគឺការរៃអង្គាសលុយពីខ្មែរនៅក្រៅស្រុកគ្រប់ព្រឹត្តិការណ៍ ក្រោមរូបភាពយកមកជួយគ្រួសារជនរងគ្រោះនោះ គឺបុគ្គលនេះ និងបក្ខពួកមិនដែលយកលុយដែលរៃអង្គាសបានមកនោះ មកជួយគ្រួសារជនរងគ្រោះទេ ដោយគ្រាន់តែយកខ្មោចជនរងគ្រោះ និងគ្រួសារជនរងគ្រោះធ្វើជាលេស យកទៅធ្វើបុណ្យរៃអង្គាសយកលុយចាយខ្លួនឯងមួយចំនួន រួចសល់មួយចំនួនយកទៅដាក់ចូលវិនិយោគជាមួយក្រុមហ៊ុន PATRIMEA នេះទុកជាទ្រព្យឯកជនរបស់ខ្លួន និងក្រុមបក្ខពួកប៉ុណ្ណោះ”។
គួររំលឹកថា មួយរយៈចុងក្រោយនេះ មានអតីតមន្ត្រីជាន់ខ្ពស់មួយចំនួន នៃអតីតគណបក្សសង្គ្រោះជាតិ បានចេញប្រតិកម្មរឿងបាត់លុយមូលនិធិទូរទស្សន៍ព្រះអាទិត្យប្រមាណ៧០ម៉ឺនដុល្លារ មិនដឹងទៅណា បូលរួមទាំងមូលនិធិវិលចូលស្រុក ៩ វិច្ឆិកា ថែមទៀត ប៉ុន្តែប្រតិកម្មនេះ មិនមានថ្នាក់ដឹកនាំណាម្នាក់ហ៊ានចេញមុខបំភ្លឺនោះទេ រាប់ទាំងលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ និងលោក កឹម សុខា ផង៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៤ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍១ សប្តាហ៍ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ