ព័ត៌មានជាតិ
ប្រកាសជ្រើសរើសបុគ្គលស្អាតស្អំពីររូបធ្វើជាប្រធាននិងអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកំពត
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពតប្រកាសជ្រើសរើសប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកំពតដើម្បីសម្របសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈនិងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ។
យោងតាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តកំពត ការជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋមួយរូប និងអនុប្រធានការិយាល័យប្រជាពលរដ្ឋមួយរូប ដើម្បីបំពេញការងារនៅការិយាល័យប្រជាពលរដ្ឋខេត្តកំពត មានតួនាទីទទួលនិងសម្របសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈនិងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្ អក្នុងការផ្ដល់សេវានិងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានប្រកបដោយតម្លាភាពគណនេយ្យភាពនិងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ប្រធាននិងអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត នឹងត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ដោយគណៈកម្មាធិការបោះឆ្នោតមួយ ដែលមានសមាសភាពមកពីសមាជិកក្រុមប្រឹក្សាខេត្ត តំណាងសមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ តំណាងសភាពាណិជ្ជកម្មខេត្ត និងតំណាងអង្គការសង្គមស៊ីវិល។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានបំណងដាក់ពាក្យចុះឈ្មោះជាបេក្ខជនប្រធាននិងអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ត្រូវមានលក្ខខណ្ឌនិងលក្ខណៈសម្បត្តិដូចខាងក្រោម៖
-សញ្ជាតិខ្មែរពីកំណើត
-មានអាយុចាប់ពី៣៥ឆ្នាំទៅ៦៥ឆ្នាំគិតដល់ថ្ងៃបោះឆ្នោត
-មានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រឬសញ្ញាបត្រសមមូល ពាក់ព័ន្ធនឹងផ្នែកច្បាប់ឬរដ្ឋបាលរួមផ្នែកដទៃទៀតពាក់ព័ន្ធនឹងការដោះស្រាយទំនាស់
-មានបទពិសោធន៍ក្នុងការងារពាក់ព័ន្ធនឹងផ្នែកច្បាប់ឬរដ្ឋបាលឬផ្នែកដទៃទៀត ពាក់ព័ន្ធនឹងការដោះស្រាយទំនាស់យ៉ាងតិច៣ឆ្នាំ។
-ជាបុគ្គលស្អាតស្អំមានកេរ្តិ៍ឈ្មោះល្អ មានការគោរពរាប់អានពីសហគមន៍
-មានទីលំនៅអចិន្រ្តៃយ៍នៅក្នុងខេត្តកំពតដែលសាមីជនមានបំណងចូលឈ្មោះ
ចំណែកពលរដ្ឋ ដែលគ្មានសិទ្ធិឈរឈ្មោះ រួមមានជាមន្ត្រីរាជការ មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទ ឬនគរបាលជាតិ សមាជិកក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់ ព្រះសង្ឃឬបុព្វជិតសាសនា ជនដែលត្រូវបានផ្ដន្ទាទោសមជ្ឈឹមឬឧក្រិដ្ឋ ហើយមិនមាននីតិសម្បទាឡើងវិញ ជនស្ថិតនៅក្នុងរចនាសម្ព័ន្ធចាត់តាំងរបស់គណបក្សនយោបាយណាមួយ។
បេក្ខជន ដែលមានបំណងចង់ឈរឈ្មោះជាប្រធានឬអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ តត្រូវមកទទួលពាក្យនិងដាក់ពាក្យស្នើសុំនៅការិយាល័យលេខាធិការដ្ឋានក្រុមប្រឹក្សាខេត្តរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះតទៅនិងកាលបរិច្ខេទឈប់ទទួលពាក្យស្នើសុំត្រឹមថ្ងៃទី១០ខែសីហាឆ្នាំ២០២១វេលាម៉ោង៥ ល្ងាច។
ចំពោះប្រាក់ឧបត្ថម្ភវិញ សម្រាប់ប្រធានការិយាល័យប្រជាពលរដ្ឋមានប្រាក់ឧបត្ថម្ភចំនួន ១ ៤៤០ ០០០រៀលគត់ស្មើនឹងប្រាក់ឧបត្ថម្ភប្រធានក្រុមប្រឹក្សាខេត្ត និងអនុប្រធានការិយាល័យមានប្រាក់ឧបត្ថម្ភចំនួន ១១៣៥០០០រៀលស្មើនឹងប្រាក់ឧបត្ថម្ភសមាជិកក្រុមប្រឹក្សាខេត្ត។
លើសពីនេះ ប្រធាននិងអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត អាចទទួលបានអត្ថប្រយោជន៍ផ្សេងទៀតតាមការកំណត់របស់រដ្ឋបាលខេត្ត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ