សុខភាព
កំណត់ចំណាំ! រោគសញ្ញាវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីទាំង៣ប្រភេទ
រោគសញ្ញាវីរុសបំប្លែងកូវីដ-១៩ អាចនៅមិនទាន់បែងចែកឲ្យដាច់ស្រួលបួលពីជំងឺកូវីដ ១៩ ធម្មតាបាននៅឡើយ។ ប៉ុន្តែមានរោគសញ្ញាមួយចំនួនដែលពពួកវីរុសបំប្លែងកូវីដ-១៩ លេចឡើងពេលឆ្លង គ្នាយើងអាចកំណត់ចំណាំបានដោយខ្លួនឯង។
រោគសញ្ញាវីរុសបំប្លែងកូវីដ-១៩ ចំនួន ៣ធំៗ
១. វីរុសបំប្លែងថ្មី Delta
វីរុសបំប្លែងថ្មី Delta ត្រូវបានគេកំណត់ដំបូងក្នុងប្រទេសឥណ្ឌានៅខែធ្នូ ឆ្នាំ ២០២០នេះ ហើយរកឃើញជាលើកដំបូងនៅប្រទេសកម្ពុជាយើងក្នុងខែមិថុនា ឆ្នាំ ២០២១ ។ វាមានសភាពឆ្លងលឿន និងមានភាពកាចសាហាវជាងជំងឺកូវីដ-១៩ ធម្មតា បើតាមការសិក្សាកន្លងមកសង្កេតឃើញថា រោគសញ្ញាវីរុសបំប្លែង Delta មានភាពខុសគ្នារវាងអ្នកចាក់វ៉ាក់សាំងរួច និងអ្នកមិនទាន់ចាក់វ៉ាក់សាំងនៅពេលឆ្លងវីរុសបំប្លែងនេះដូចជា៖
- អ្នកចាក់វ៉ាក់សាំងរួច៖ ឈឺក្បាល ហៀរសម្បោរ កណ្ដាស់ និងឈឺ ឬរមាស់ក និងមិនសូវមានរោគសញ្ញាកូវីដ-១៩ ធម្មតាកើតឡើងទេរួមមាន ហិតមិនដឹងក្លិន ញ៉ាំមិនដឹងរសជាតិ ក្ដៅខ្លួន និងដង្ហក់។
- អ្នកមិនទាន់ចាក់វ៉ាក់សាំង៖ ឈឺក្បាល ហៀរសម្បោរ ក្ដៅខ្លួន ក្អកញឹកញាប់ និងរោគសញ្ញាដូចកូវីដ-១៩ធម្មតាផ្សេងទៀត។
២. វីរុសបំប្លែងថ្មី Alpha
វីរុសបំប្លែងថ្មី Alpha ត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស ហើយវាក៏ជាប្រភេទវីរុសបំប្លែងកូវីដ-១៩ ដែលអង្គការសុខភាពពិភពលោក (WHO) មានការព្រួយបារម្ភ ខ្លាចរាលដាលខ្លាំង។ ចំពោះរោគសញ្ញារបស់វីរុសបំប្លែងប្រភេទនេះដែលយើងគួរកត់ចំណាំមាន៖
- គ្រុនក្តៅ (៣៧.៥អង្សាសេឡើង)
- ឈឺក
- ដកដង្ហើមខ្លី
- ឈឺចុកចាប់លើរាងកាយ និងឈឺក្បាល
- មិនសូវដឹងរសជាតិអាហារ ឬ ច្រមុះមិនសូវដឹងក្លិន
៣. វីរុសបំប្លែងថ្មី Beta
វីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទនេះ រកឃើញជាលើកដំបូងនៅអាហ្វ្រិកខាងត្បូងក្នុងខែធ្នូ ឆ្នាំ ២០២០។ ក្នុងចំណោមវីរុសបំប្លែងថ្មី ចំនួន ៤ ប្រភេទដែល WHO ព្រួយបារម្ភក្នុងនោះក៏មានវីរុសបំប្លែង Beta ដែរ។ ចំណែករោគសញ្ញាវីរុសបំប្លែងប្រភេទនេះមានដូចជា៖
- ឈឺក
- រាគរូស
- ឈឺក្បាល
- ភ្នែកឡើងក្រហម
- អណ្ដាតលែងដឹងរសជាតិ
- ច្រមុះហិតមិនដឹងក្លិន
- ឡើងកន្ទួលបរិវេណស្បែក
- ម្រាមដៃម្រាមជើងប្រែពណ៌ខុសប្រក្រតី
យើងគ្រប់គ្នា គួរតែបន្តការពារខ្លួនឲ្យបានល្អពីវីរុសកូវីដ-១៩ នេះ មិនថា ចាក់វ៉ាក់សាំងហើយ ឬមិនទាន់ចាក់នោះទេ យើងនៅតែអាចឆ្លង និងចម្លងវីរុសនេះទៅកាន់មនុស្សជាទីស្រលាញ់ក្បែរខ្លួន ដូចនេះ ចាំបាច់ត្រូវបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ៤ ប្រភេទ WHO បារម្ភខ្លាចរាលដាលខ្លាំង
ចុចអាន៖ វេជ្ជបណ្ឌិត ពន្យល់ពីប្រភេទថ្នាំដែលអ្នកជំងឺឈឺក្បាលប្រកាំង អាចប្រើបានមុននិងក្រោយចាក់ វ៉ាក់សាំងកូវីដ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព